jump to navigation

ខ្មែរ​នៅ​អ៊ីតាលី​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​ខ្មែរ​តំបន់​ជម្លោះ​ព្រំដែន ខែសីហា 25, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-25

ថ្វី​បើ​មាន​ព័ត៌មាន​អវិជ្ជមាន​ខ្លះ​ៗ ស្តី​អំពី​ការរៃ​អង្គាស​ប្រាក់​យក​ទៅ​ជួយ​ផ្គត់​ផ្គង់​ជីវភាព​ដល់​អ្នក​ការពារ​ព្រំដែន​ខាង​លិច ជន​ជាតិ​ខ្មែរ​ដែល​រស់នៅ​ឯ​នាយ​សមុទ្រ​ក៏​បន្ត​ស្រាក់​លុយ​រៃ​អង្គាស​ប្រាក់​ផ្ញើ​មក​ជួយ​សង្គ្រោះ​ជន​រួម​ជាតិ​ដែល​មាន​នាទី​ការពារ​បូរណ​ភាព​ដែន​ដី​និង​ដែល​ជីវភាព​ត្រូវ​ប៉ះពាល់​ដោយ​ការបិទ​ព្រំដែន​ព្រោះ​តែ​ជម្លោះ​ជាមួយ​នឹង​ថៃ។

នៅឯ​ខេត្ត​ម៉ាន់តូវ៉ា (Mantova) មិន​ឆ្ងាយ​ពី​ក្រុង​មីឡង់ (Milan) ភូមិ​ភាគ​ឧត្តរ ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​កន្លង​ទៅ ខ្មែរ​និង​ខ្មែរ​ក្រោម ដែល​រស់​នៅ​ទីនោះ​ប្រមាណ ៣០​-៤០​គ្រួសារ​បាន​ជួប​ជុំ​គ្នា នា​គេហដ្ឋាន លោក ណន ណុន ដែល​មាន​បរិវេណ​ធំ​ទូលាយ​នៅ​ជាយ​ខេត្ត។

ពិធី​ជប់​លៀង​ដែល​រៀបចំ​ឡើង​ដោយ​លោក ត្រាំង សារ៉ុង តំណាង​ខ្មែរ​ក្រោម​និង​លោក ប៉ែន បូរ៉ាវុធ ប្រធាន​សមាគម​ខ្មែរ​នៅ​អ៊ីតាលី​គឺ​ដើម្បី​សំណេះ​សំណាល​ពី​ស្ថានការណ៍​ស្រុក​ទេស ហើយ​ក៏​រៃ​អង្គាស​ប្រាក់​បាន ១.៤០០​យូរ៉ូ​អឺរ៉ុប ស្មើ​នឹង ២.០០០​ដុល្លារ​អាមេរិក​សម្រាប់​ជួយ​កង​កម្លាំង​ប្រដាប់​អាវុធ រួម​មាន​ទាហាន​និង​ប៉ូលិស និង​បង​ប្អូន​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

លោក ប៉ែន បូរ៉ាវុធ មាន​ប្រសាសន៍​ដូច្នេះ ៖ «អំណោយ​នេះ យើង​ថា រៃ​អង្គាស​ហ្នឹង គឺ​រៃ​អង្គាស​ឲ្យ​កងទ័ព ឬ​ក៏​អ្នក​ដែល​ការពារ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ហ្នឹង ហើយ​បង​ប្អូន​ខ្មែរ ប្រជាជន​ដែល​គ្នា​ខ្សត់​ខ្សោយ អត់​មាន​មុខរបរ ដោយ​បិទ​ព្រំដែន​បិទ​អី​ហ្នឹង យើង​សំដៅ​ទៅ​អ៊ីចឹង​វិញ​ទេ មិន​សំដៅ​ទៅ​ថា ប៉ូលិស ឬ​ទាហាន យើង​សំដៅ​ទៅ​ទាំង​អស់ ដែល​ទាក់ទង​នឹង​ការខ្សត់ អត់ នៅ​ពេល​ដែល​គេ​បិទ​ព្រំដែន ប្រជាជន​ក៏​គាត់​ពិបាក​ដែរ មិន​តែ​ទាហាន​កងទ័ព ប៉ូលិស​អី​ទេ»

ចំពោះ​ការនាំ​អំណោយ​ជំនួយ​ទៅ​ចែក​ដល់​គោលដៅ​នៅ​កម្ពុជា លោក​ប្រធាន​សមាគម​ខ្មែរ​នៅ​អ៊ីតាលី មាន​ប្រសាសន៍​ថា នឹង​ធ្វើ​តាមរយៈ​លោក ម៉ម សូណង់ដូ នៃ​វិទ្យុ​សំបុក​ឃ្មុំ ៖ «ខ្ញុំ​សង្ឃឹម​ថា គាត់​ចែកចាយ​ដល់​ដៃ ឬ​ក៏​អំណោយ​ហ្នឹង គាត់​ប្រើប្រាស់​យ៉ាង​ម៉េច អាហ្នឹង​នៅ​លើ​គាត់​ចុះ ប៉ុន្តែ​គាត់​ខាង​ជួយ​បង​ប្អូន​នៅ​ស្រុក​ខ្មែរ​ហ្នឹង គាត់​ល្បី​ឈ្មោះ​ជាង​គេ​ហើយ គាត់​អ្នក​ចុះ​ជួយ អ្នក​អត់ អ្នក​ក្រ​គ្មាន។ បើ​មិន​ដល់​ដៃ​ទាហាន ក៏​ដល់​ដៃ​ប្រជាពលរដ្ឋ​នៅ​កន្លែង​ណា ដែល​ខ្សត់ខ្សោយ គាត់​ចាត់ចែង។ ខ្ញុំ​ឧស្សាហ៍​មើល និង​ស្ដាប់​វិទ្យុ​គាត់​នៅ​ភ្នំពេញ ហើយ​គាត់​មាន​ផ្ញើ​ជា​ស៊ីឌី ផ្ញើ​ឌីវីឌី សកម្មភាព​គាត់​អី មក​អ៊ីតាលី​មើល»

ប្រភព៖ http://www.rfa.org/khmer/indepth/khmer-in-italy-raise-funds-for-border-people-08252008054450.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: