jump to navigation

កម្ពុជា​គ្រោង​សង់​កំពែង​ស៊ីម៉ង់ត៍​តាម​តំបន់​ព្រំដែន​ដែល​មាន​បញ្ហា​ជាមួយ​ថៃ ខែសីហា 25, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-25

លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ផង​នោះ ទើប​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​សាងសង់​កំពែង​ស៊ីម៉ង់ត៍​បិទ​ព្រំដែន​នៅ​កន្លែង​ដែល​មាន​បញ្ហា​ចម្រូង​ចម្រាស​ជាមួយ​ថៃ ។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ​ផ្សាយ​ថា លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ភាគី​ខ្មែរ​និង​ថៃ​នឹង​ត្រូវ​ចាប់ផ្តើម​កិច្ចចរចា​បោះ​បង្គោល​ឡាក់​ព្រំដែន ពី​តំបន់​ព្រំដែន​ដែល​គ្មាន​ជម្លោះ​ឆ្ពោះ​ទៅ​កាន់​ទី​ដែល​មាន​បញ្ហា​ស្មុគស្មាញ ហើយ​នៅ​ទី​ដែល​មាន​បញ្ហា​ខ្លះ​នឹង​មាន​បោះ​បង្គោល​របង​ព្រំដែន ឬ​សាង​ជា​កំពែង​ស៊ីម៉ង់ត៍​តែម្តង ។

លោក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​បណ្តាក់​ទុន​ ដំឡើង​ខ្សែកាប​សម្រាប់​ទាញ​ទោង​ឡើង​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​ពី​ខាង​ទឹក​ដី​ខ្មែរ ដើម្បី​ដឹក​ជញ្ជូន​ទេសចរ​ទៅ​ទស្សនា​ប្រាសាទ​បូរាណ​នេះ។ ក្រៅពី​នេះ​រដ្ឋាភិបាល​ក៏​នឹង​ព្យាយាម​កសាង​ផ្លូវ​ថ្នល់​ឡើង​ទៅ​កាន់​ប្រាសាទ​នេះ​ផងដែរ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Cam-2build-concrete-wall-at-border-area-08252008001914.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: