jump to navigation

អង្គការ​ជំនាញ​ផ្នែក​ព្រំដែន​បារម្ភ​ជុំវិញ​កិច្ចចរចា​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ខែសីហា 24, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-23

កិច្ច​ចរចា​ជា​បន្ត​បន្ទាប់​រវាង​មន្ត្រី​តំណាង​នៃ​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ ស្តីពី​ករណី​តំបន់​ដែន​ដី​ប្រាសាទ​ព្រះវិហារ ពុំ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ជំនាញ​ផ្នែក​ព្រំដែន​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​មាន​ជំនឿចិត្ត​ថា ខ្មែរ​នឹង​មិន​ខាតបង់​ទឹក​ដី​នោះ​ឡើយ ។

 
RFA Photo/Pong Khemerak
កិច្ច​ចរចា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​និង​ថៃ កាលពី​ថ្ងៃ​ទី​១៩ សីហា ២០០៨ នៅ​ក្នុង​ក្រុង​ហួហ៊ីន ប្រទេស​ថៃ។

មាន​ជាអាទិ៍​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្មី​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​បញ្ជាក់​ថា​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ដែល​ប្រទេស​ថៃ​ឈ្លានពាន​ចង់​បាន​ដែន​ដី​តំបន់​ប្រាសាទ​ព្រះវិហារ ដាក់​ទ័ព​ចូល​ទៅ​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​មក​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ពឹង​លើ​ឯកសារ​អ្វី​បាន​ក្រៅពី​សន្និសញ្ញា​ឆ្នាំ​១៩០៤ និង ១៩០៧ ជា​ពិសេស​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ ធ្វើ​ជា​ឯកសារ​សំអាង​ដើម្បី​កុំ​ឲ្យ​ខ្មែរ​ខាតបង់​ទឹក​ដី​នោះ​ទេ ។

សេចក្តី​ថ្លែងការណ៍​នេះ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផ្ញើ​លិខិត​ទៅ​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ថៃ អបអរ​ចំពោះ​លទ្ធផល​នៃ​កិច្ចចរចា​ចុងក្រោយ ដែល​មន្ត្រី​តំណាង​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា កាលពី​ថ្ងៃ​ទី​១៨ និង ១៩ ខែ​សីហា ឆ្នាំ ២០០៨ នេះ នៅ​ឯ​ទីក្រុង​ហួហ៊ីន ប្រទេស​ថៃ ដែល​បាន​ព្រមព្រៀង​គ្នា​លើ​៥​ចំណុច​ជា​សំខាន់​នោះ៕

ប្រភព៖ http://www.rfa.org/khmer/indepth/NGO-concerns-over-negotiation-with-Thai-08232008231546.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: