jump to navigation

ខ្មែរ​នៅ​អាមេរិក​ធ្វើ​ពិធី​រៃ​អង្គាស​ថវិកា​ជួយ​ដល់​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ខែសីហា 24, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-23

ថ្មីៗ​នេះ​នៅ​ទីក្រុង​ដិនវ័រ (Denver) រដ្ឋ​កូឡូរ៉ាដូ ក្រុម​គ្រួសារ​លោក លុក យីណេង បាន​អញ្ជើញ​បង​ប្អូន​ញាតិ​មិត្ត​ខ្មែរ​និង​ខ្មែរ​-​អាមេរិកាំង​ចំនួន​ប្រមាណ ៥០​-​៦០​នាក់ មក​ជួបជុំ​ទទួលទាន​អាហារ​នា​គេហដ្ឋាន​របស់​លោក អ៊ឹង សំអុល ដែល​មាន​បរិវេណ​ទូលំ​ទូលាយ ក្នុង​បំណង​រៃអង្គាស​ប្រាក់​យក​ទៅ​ជួយ​យោធា​ខ្មែរ ថ្វាយ​ព្រះសង្ឃ និង​ចែកចាយ​ដល់​ពលរដ្ឋ​នៅ​តាម​បណ្តោយ​ព្រំដែន ជា​ពិសេស​ក្នុង​តំបន់​ដែល​មាន​ជម្លោះ​ជាមួយ​ភាគី​ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ។

 
RFA Photo/Uy Sophea
ទាហាន​ខ្មែរ​យាម​ល្បាត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៨ ។

លោក លុក យីណេង មាន​ប្រសាសន៍​ពន្យល់​ពី​ហេតុផល​ដែល​លោក​ចាត់​ពិធី​រៃអង្គាស​នេះ​នៅ​នឹង​ផ្ទះ​ដោយ​បាន​ទទួល​បច្ច័យ​ដល់​ទៅ​ជិត​៤០០០​ដុល្លារ​នោះ​ដូច្នេះ ៖ «អាទិត្យ​មុន​ថ្ងៃ​សៅរ៍ ខ្ញុំ​បាន​រៀបចំ​ហៅ​បង​ប្អូន​មក​ផ្ទះ​ហ្នឹង មិន​បាន​ទៅ Restaurant ទេ ព្រោះ​បើ​ធ្វើ​នៅ Restaurant បាន​ខ្មែរ​យើង​ជុំ​គ្នា​ទាំងអស់ ។ ប៉ុន្តែ​បើ​យើង​ទៅ Restaurant យើង​ចំណាយ​ទៅ Restaurant ទៅ​ម្ហូប ទៅ​រាំ​ច្រៀង​ច្រើន ក៏​ថវិកា​ប្រមូល​មិន​បាន​ប៉ុន្មាន​ដែរ ខ្ញុំ​គិត​អ៊ីចឹង​ណា៎ ។ ហើយ​ពេល​ខ្លី​ពេក​ផង អ៊ីចឹង​ក៏​រៀបចំ​ហៅ​ពួកម៉ាក​ដែល​ជិតដិត​ហ្នឹង ប្រហែល​ជា​បាន​៥០​ទៅ​៦០​នាក់​ដែរ ប្រមូល​បាន​លុយ​៣៧៧៥​ដុល្លារ​ដែរ ប៉ុន្តែ​ឲ្យ​បង​ស្រី​ម្នាក់​ហ្នឹង​គាត់​យក​ទៅ គាត់​ថា​ឲ្យ​ទៅ អ៊ិត សេដ្ឋា នៅ CTN ហ្នឹង គេ​យក​ទៅ​ព្រះវិហារ​ដែរ»

ចំពោះ​សមានចិត្ត​របស់​ខ្មែរ​ឯ​ក្រៅ​ប្រទេស​ដែល​មាន​ដល់​បងប្អូន​រួម​ជាតិ លោក លុក យីណេង មាន​ប្រសាសន៍​ថា​លោក​ជ្រាប​ដែរ​ថា មាន​ជន​ឆ្លៀតឱកាស​ខ្លះ​បាន​បន្លំ​គៃ​ប្រវ័ញ្ច​យក​ប្រយោជន៍​ផ្ទាល់ខ្លួន​ ពី​សប្បុរសធម៌​របស់​ជនជាតិ​ខ្មែរ​ទាំង​ក្នុង​ទាំង​ក្រៅ​ប្រទេស តែ​ក៏​នៅតែ​ចង់​ធ្វើ​បុណ្យ​នេះ ។

លោក លុក យីណេ បាន​មាន​ប្រសាសន៍​ថា ៖ «មិន​អស់​ចិត្ត​ទេ​បើ​មិន​បាន​ធ្វើ ហើយ​មិន​បាន​ផ្សាយ មិន​បាន​ជួយ ។ គឺ​ថា​កាលពី​ទឹក​ជំនន់​លើក​មុន​ក៏​ខ្ញុំ​ធ្វើ​នៅ​ឯ​ណេះ​ដែរ ព្រោះ​ពេល​ណា​ដែល​មាន​បញ្ហា​នៅ​ស្រុក​យើង យើង​ចេះតែ​ដាស់តឿន​គ្នា​អី ប្រជុំ​គ្នា​ទៅ ហើយ​បាន​ជា​បច្ច័យ​អ៊ីចឹង លុយកាក់​ចេះតែ​ជួយ​ទៅ ។ បើ​មិន​ជួយ​អត់​អស់​ចិត្ត»

ប្រភព៖ http://www.rfa.org/khmer/indepth/Fund-Raising-in-USA-08232008053022.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: