jump to navigation

ហ៊ុន សែន​៖ កម្ពុជា​បន្ត​ចរចា​ជាមួយ​ថៃ​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន ខែសីហា 22, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

ដោយ ម៉ាយ៉ារិទ្ធិ
2008-08-22

នាយក​រដ្ឋមន្ត្រី​ខ្មែរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​២២ សីហា​នេះ ទៅ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ថៃ ដោយ​បញ្ជាក់​អំពី​គោលជំហរ​ការបន្ត​ចរចា​ទ្វេ​ភាគី​កម្ពុជា​និង​ថៃ ដើម្បី​ដោះស្រាយ​ដោយ​សន្តិវិធី​លើ​បញ្ហា​ជម្លោះ​ព្រំប្រទល់​រវាង​ប្រទេស​ទាំង​ពីរ ។

លិខិត​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​គឺ​ជា​លិខិត​ឆ្លើយតប​មួយ​ចំពោះ​លិខិត​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក សាម៉ាក់ ស៊ុនថរ៉ាវ៉េទ ដែល​បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​១៥ សីហា​កន្លង​មក​នេះ ។

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​ថ្លែង​ក្នុង​លិខិត​ឆ្លើយតប​ថា លោក​សង្ឃឹម​ថា​កម្ពុជា​និង​ថៃ​នឹង​អាច​ដោះស្រាយ​បញ្ហា​ជម្លោះ​នេះ​ដោយ​លក្ខណៈ​សន្តិវិធី​និង​មិត្តភាព។

 
AFP Photo
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​សង្ឃឹម​ថា ជំនួប​រវាង​មន្ត្រី​ខ្មែរ​និង​មន្ត្រី​ថៃ​នៅ​ថ្ងៃ​ទី​២៩ សីហា​ខាង​មុខ​នេះ នឹង​បាន​ទទួល​លទ្ធផល​នៃ​ការដក​កងទ័ព​សេសសល់​របស់​ប្រទេស​ទាំង​ពីរ​ចេញ​ពី​តំបន់​នៃ​ប្រាសាទ​ព្រះវិហារ និង​ការបញ្ឈប់​បង្កើន​កម្លាំង​ទ័ព​នៅ​តាម​តំបន់​នានា​នៃ​ព្រំប្រទល់​កម្ពុជា​ថៃ​នោះ​ទៀត ។

លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដដែល នៅ​បាន​សរសេរ​ផ្តោត​ក្តីសង្ឃឹម​ថា ជំនួប​រវាង​គណៈកម្មាការ​ព្រំដែន​រួម​កម្ពុជា​ថៃ នៅ​ដើម​ខែ​តុលា ឆ្នាំ​២០០៨ ខាង​មុខ​នេះ ព្រមទាំង​ជំនួប​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែ​រថៃ​នៅ​វេលា​លើក​ក្រោយ​នោះ នឹង​បាន​ផ្តល់​ការដោះស្រាយ​ដោយ​សន្តិភាព​ចំពោះ​បញ្ហា​ព្រំប្រទល់​ដែល​មិន​ត្រឹមតែ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​តែ​មួយ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​នៅ​តំបន់​ទាំងមូល​តាម​បណ្តោយ​ព្រំប្រទល់​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ផងដែរ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Cam-continues-2negotiate-with-Thailand-08222008085221.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: