jump to navigation

រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​និយាយ​ពី​លទ្ធផល​នៃ​ការចរចា​នៅ​ហួហ៊ីន ខែសីហា 21, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-21

នៅពេល​ត្រឡប់​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់​ពី​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​ជួប​ចរចា​ទ្វេ​ភាគី​ជាមួយ​ភាគី​ថៃ នា​ក្រុង​មាត់​សមុទ្រ​ហួហ៊ីន ខេត្ត​ប្រាជួប​ឃិរីខាន់ រយៈពេល​២​ថ្ងៃ​រួច​មក ឧបនាយក​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ធើ្វ​សន្និសីទ​កាសែត​មួយ​ដើម្បី​ប្រាប់​អ្នកកាសែត​ពី​ជោគជ័យ​នៃ​បេសកកម្ម​គណៈ​ប្រតិភូ​របស់​លោក។

 
RFA Photo/Pong Khemerak
រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ លោក ហោ ណាំហុង (ឆ្វេង) ចាប់​ដៃ​ជាមួយ​សមភាគី​ថៃ លោក តេជ ប៊ុណ្ណាក នា​ថ្ងៃ​ទី​១៩ សីហា ២០០៨ នៅ​ខាង​ក្រៅ​ជំនួប​ប្រជុំ​នៅ​ក្នុង​ក្រុង​ហួហ៊ីន ប្រទេស​ថៃ។

លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា បន្ទាប់​ពី​កិច្ច​ពិភាក្សា​នៅ​ខេត្ត​សៀមរាប ក៏​មាន​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​យ៉ាង​ច្រើន ដែល​លោក​ចាត់​ទុក​ថា ជា​ជំហាន​ទៅ​មុខ​ធំ​ណាស់ ៖ «ក្រោយ​ពី​ការប្រជុំ​នៅ​សៀមរាប ថ្ងៃ​២៨ កក្កដា កន្លង​មក​នេះ មាន​ការដក​កងទ័ព​មួយ​ចំនួន​យ៉ាង​ធំ ទុក​សល់​តែ​បន្តិច​បន្តួច​បំផុត នៅ​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ១០​នាក់ ហើយ ២០​នាក់ នៅ​ជុំវិញ​វត្ត​តែ​ប៉ុណ្ណោះ។ ពី ៤00​-៥00​នាក់ នៅ​សល់​តែ ៣០​នាក់ ដូច្នេះ​ជា​ជំហាន​ទៅ​មុខ​ធំ​ណាស់»

ស្តីពី​កិច្ចចរចា​នៅ​ហួហ៊ិន ស្រុក​ឆៈអាំ ខេត្ត​ប្រាជួប​ឃិរីខាន់ កាលពី​ថ្ងៃ​១៨​-១៩ សីហា​នោះ លោក​ក៏​ចាត់​ថា ជា​ការបោះ​មួយ​ជំហាន​ទៅ​មុខ​មួយ​ទៀត​ដែរ ៖ «ហើយ​ការប្រជុំ​នៅ​ឯ​ឆៈអាំ ហួហ៊ីន កាល​ពី​ម្សិលមិញ​នេះ ក៏​បាន​បោះ​មួយ​ជំហាន​ទៅ​មុខ​ទៀត គឺ​យើង​សម្រេច​ឲ្យ​ក្រុម​ការងារ​ពិសេស ហៅថា task force របស់​ខ្មែរ​យើង ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ឧត្ដមសេនីយ៍ នាង ផាត ធ្វើការ​ជាមួយ​នាយ​ភូមិភាគ​របស់​ថៃ មេ​បញ្ជាការ​ភូមិភាគ​របស់​ថៃ ដើម្បី​បោះ​ជំហាន​ទី​២​ទៀត ឈាន​ទៅ​ការរៀបចំ​កងទ័ព​ឡើង​វិញ។ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា ទៅ​អនាគត នឹង​អាច​ដក​ទាហាន​ដែល​សេស​សល់​ចុង​ក្រោយ​នៅ​ក្នុង​វត្ត​ព្រះវិហារ​នេះ និង​នៅ​តំបន់​ជុំវិញ​វត្ត​នេះ​ជា​ស្ថាពរ»

លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ឯកភាព​គ្នា​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​ថៃ​អំពី​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ៖ «ខ្ញុំ​បាន​ជម្រាប​ឯកឧត្ដម​រដ្ឋមន្រ្តី​ការបរទេស​[ថៃ]​ហើយ​ថា ក្នុង​យុគ​សម័យ​យើង​នេះ ដោះស្រាយ​បញ្ហា​មាន​ទំនាស់​បន្តិច​បន្តួច​តាម​ព្រំដែន តាម​វិធី​យោធា វា​ហួស​សម័យ​ហើយ។ ឯកឧត្ដម​រដ្ឋមន្រ្តី​ការបរទេស​[ថៃ] ក៏​បាន​ឯកភាព​ចំពោះ​បញ្ហា​នេះ​ដែរ»

ប្រភព៖ http://www.rfa.org/khmer/indepth/results-of-huahin-talks-08212008005741.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: