jump to navigation

និស្សិត​ខ្មែរ​នៅ​ឥណ្ឌា ត្រូវ​បាន​រដ្ឋាភិបាល​ខ្មែរ​ហាម​ធ្វើ​បាតុកម្ម​ប្រឆាំង​ថៃ ខែសីហា 21, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-21

និស្សិត​និង​សមណ​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ឥណ្ឌា កំពុង​ខកចិត្ត​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ឈ្លានពាន​របស់​ថៃ​មក​លើ​បូរណភាព​ដែន​ដី​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

ក្រុម​និស្សិត​ខ្មែរ​នៅ​រដ្ឋ​នានា រួមទាំង​សមណ​និស្សិត​នៅ​ពារាណសី និង​ពុទ្ធ​គយា​ផង បាន​ត្រៀម​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ថៃ​និង​នៅ​មុខ​អគារ​មន្ទីរ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) នា​ទីក្រុង​ញូវដែលី​​នៅ​ថ្ងៃ​ទី​២៥​និង​២៦ សីហា ខាង​មុខ​នេះ។

ក្នុង​ចំណោម​ការទាមទារ​មួយ​ចំនួន​នៃ​ញត្តិ​របស់​និស្សិត​នៅ​ឥណ្ឌា​នេះ លោក ប៊ុត ខេមរា តំណាង​អ្នក​រៀបចំ​បាតុកម្ម​មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ទាមទារ​យ៉ាង​ចាំបាច់ ឲ្យ​មាន​ការចរចា​ពហុ​ភាគី ដោយ​ឲ្យ​មាន​អង្គការ​អាជ្ញា​កណ្ដាល ជា​អ្នក​ទទួល​ខុស​ត្រូវ ហើយ​យើង​សុំ​កុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ ធ្វើការ​អី​ដោយ​សម្រេច​តែ​លើ​អ្នក​ដឹកនាំ​មួយ​ក្ដាប់​តូច ហើយ​យើង​សូម​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ធ្វើការ​ដោយ​ពឹង​ពាក់​យក​គោលការណ៍​ប្រជាមតិ។ ហើយ​យើង​ទាមទារ​ឲ្យ​ថៃ គោរព​បូរណភាព​ទឹក​ដី​ខ្មែរ ហើយ​ក៏​ដូចជា គោរព​ច្បាប់​អន្តរជាតិ នេះ​ជា​គោលការណ៍​ទី​២។ គោលការណ៍​ទី​៣ យើង​សូម​ទទូច​ឲ្យ​អង្គការ​សហប្រជាជាតិ ចូល​ធ្វើការ​អន្តរាគមន៍​រវាង​ជម្លោះ​ខ្មែរ​-ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ»

ជា​ការ​គួរ​ឲ្យ​ស្តាយ​សម្រាប់​អ្នក​រៀបចំ​បាតុកម្ម​នេះ ដែល​មាន​ការហាម​ឃាត់​ពុំ​អនុញ្ញាត​ឲ្យ​ធ្វើ ថ្វី​បើ​ខាង​នគរបាល​ឥណ្ឌា​​​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​ហើយ​ក្តី ៖ «ត្រឡប់​ទៅ​ជា​យើង​អត់​បាន​ទាំង​អស់ រឿង​នេះ យើង​បាន​ការហាម​ឃាត់​ពី​រដ្ឋាភិបាល​ខ្មែរ​ផង ហើយ​និយាយ​រួម​ទៅ គឺ​ថា នៅ​ក្រោម​សម្ពាធ​របស់​រដ្ឋាភិបាល​ខ្មែរ ដូច្នេះ ប្អូន​អត់​មាន​មធ្យោបាយ​ណា ដែល​ធ្វើ​ទៅ​បាន តាម​ចំណង់​ចំណូល​ចិត្ត នឹង​ទឹក​ចិត្ត​ជាតិ នៅ​ក្នុង​បេះដូង​របស់​យើង យើង​ធ្វើ​ទៅ​អត់​រួច។ ហើយ​យើង​ព្យាយាម​ផ្ញើ​សំណុំ​បែបបទ​យើង ដែល​យើង​ខំ​ប្រឹង​សរសេរ​បង្ហាញ​ទាំង​អស់ ហើយ​យើង​ផ្ញើ​ជូន​ទៅ​ឲ្យ​អាស៊ីសេរី​បាន​ជួយ​ប្រកាស។ យើង​នៅ​តែ​ប្រកាន់​ជំហរ​រឹង​មាំ​ថា យើង​នឹង​ឆ្លៀត​ឱកាស​ឆក់​យក​ពេល​វេលា​ថ្ងៃ​ណា​មួយ ដែល​យើង​អាច​ធ្វើ​ទៅ​បាន បើ​សិន​ជា​ការចរចា​មាន​ធ្វើការ​សម្បទាន​ទៅ​ឲ្យ​ថៃ ដែល​ជា​មនុស្ស​ធ្វើការ​បំពាន​លើ​ច្បាប់​ក្នុង​តំបន់ និង​ច្បាប់​អន្តរជាតិ»

ប្រភព៖ http://www.rfa.org/khmer/indepth/anti-thai-protest-banned-in-india-08212008040346.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: