jump to navigation

សមាគម​បញ្ញវន្ត​ខ្មែរ​នៅ​អាមេរិក​បារម្ភ​អំពី​ការចរចា​រវាង​ខ្មែរ​និង​ថៃ ខែសីហា 20, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-18

សមាគម​បញ្ញវន្ត​ខ្មែរ នាទី​ក្រុង​ឡងប៊ីច រដ្ឋ​កាលីហ្វ័រនា កាល​ពី​ចុង​សប្តាហ៍ បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​ស​ម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ភាគី​កម្ពុជា​ចាញ់​ប្រៀប​ភាគី​ថៃ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ទាំង​ពីរ នាទី​ក្រុង​ហួហ៊ិន របស់​ថៃ នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ សីហា​នេះ។

 
RFA Photo/Uy Sophea
នាយ​កង​រាជ​អាវុធ​ហត្ថ​ឈរ​យាម​នៅ​ជើង​ជណ្ដើរ​នៃ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​៣០ កក្កដា ២០០៨។

លោក ផង បណ្ឌិត ក្នុង​នាម​សមាគម​បញ្ញវន្ត​ខ្មែរ បាន​សម្តែង​ការព្រួយ​បារម្ភ​ថា ការដក​កងទ័ព​សៀម​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ អាច​នឹង​មាន​ភ្ជាប់​ជា​លក្ខខណ្ឌ​ណា​មួយ​ពី​ខាងសៀម ។

លោក ផង បណ្ឌិ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ទី១ រាជរដ្ឋាភិបាល​ខ្មែរ អាច​នឹង​ធ្វើការ​ព្រមព្រៀង ដោយ​កាត់​បំណែក​ទឹក​ដី ណា​មួយ​របស់​ខ្មែរ​ឲ្យ​សៀម។ ទី​២ រដ្ឋាភិបាល​ខ្មែរ​យល់ព្រម​ឲ្យ​មាន​ការគ្រប់គ្រង​រួម​គ្នា នៅ​តំបន់​ណា​មួយ ជាពិសេស​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ជា​ទឹកដី​របស់​ខ្មែរ។ បើ​ដូច្នោះ​មែន ខ្មែរ​នឹង​បាត់បង់​ទឹក​ដី​ដ៏​ធំ ជា​ពិសេស​បាត់​បង់​ភាព​ជា​ម្ចាស់​របស់​ខ្លួន ដែល​បុព្វបុរស​យើង​បាន​បន្សល់​ទុក។ ទន្ទឹម​នឹង​នោះ ខ្មែរ​នឹង​បាត់​បង់​ចំណូល​ដ៏​ធំ​ពី​វិស័យ​ទេសចរណ៍ មិន​តែ​ប៉ុណ្ណោះ សៀម នឹង​មាន​ល្បិចកល​គ្រប់គ្រង កេង​ប្រវ័ញ្ច​តែ​ម្នាក់​ឯង​និង​បន្ត​ការ​ឈ្លានពាន​ព្រំដែន​ខ្មែរ​បន្ត​ទៅ​ទៀត​ទៅ​ថ្ងៃ​អនាគត​ជា​មិន​ខាន»

សមាគម ក៏​ធ្វើការ​តឿន​សតិ​រដ្ឋាភិបាល​ខ្មែរ​ពី​កលល្បិច​នានា​របស់​ភាគី​ថៃ ដូចជា​ព្យាយាម​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ទទួល​ស្គាល់​អ្វី​ដែល​សៀម​ចង់​បាន និង​បញ្ចុះ​បញ្ចូល​ប្រទេស​វៀតណាម​ឲ្យ​ដាក់​សម្ពាធ​លើ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ជា​ដើម។

បើ​កិច្ចចរចា​លើក​នេះ​ធ្វើ​ឲ្យ​ខ្មែរ​ត្រូវ​ខាត​បង់ ឬ​ចាញ់​ប្រៀប​សៀម សមាគម​ស្នើ​ឲ្យ​ងាក​មក​រក​ដំណោះស្រាយ​តាមរយៈ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ឬ​តុលាការ​យុត្តិធម៌​អន្តរជាតិ​វិញ។

លោក ផង បណ្ឌិត ក្នុង​នាម​សមាគម​បញ្ញវន្ត​ខ្មែរ​ឯនាយ​សមុទ្រ ក៏​អំពាវនាវ​ឲ្យ​ខ្មែរ​បន្ត​ការតស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ ៖ «សមាគម​បញ្ញវន្ត​ខ្មែរ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស គ្រប់​ស្រទាប់​វណ្ណៈ ព្រម​ទាំង​សហគមន៍​បញ្ញវន្ត ពិសេស​ទូទាំង​ពិភពលោក តស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ​នៃ​យើង​ត​ទៅ​ទៀត»

ប្រភព៖ http://www.rfa.org/khmer/indepth/overseas-scholars-worries-over-temple-talks-08182008064016.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: