jump to navigation

ពលរដ្ឋ​ថៃ​ខ្លះ​មិន​ចង់​ឲ្យ​មាន​កងទ័ព​នៅ​ព្រះវិហារ​និង​ព្រំដែន​ទេ ព្រោះ​ខ្លាច​ផ្ទុះ​សង្គ្រាម ខែសីហា 20, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-19

ពលរដ្ឋ​ថៃ​នៅ​ក្នុង​ក្រុង​ទេសចរណ៍ ហ៊ួហ៊ីន ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ភាគច្រើន​មិន​ចង់​ឲ្យ​មាន​វត្តមាន​កងទ័ព​ស្ថិត​នៅ​តំបន់​ជម្លោះ​ប្រាសាទ​ព្រះវិហារ​និង​នៅ​តំបន់​ព្រំដែន​ប្រាសាទ​តាមាន់​នោះ​ទេ ដោយសារ​ពួក​គេ​ខ្លាច​សង្រ្គាម​អាច​ផ្ទុះ​ឡើង​ជា​យថាហេតុ។

 
RFA Photo/Savyouth
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។ គណៈប្រតិភូ​ខ្មែរ​គ្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ នា​ថ្ងៃ​២១ កក្កដា​ ដើម្បី​ជួប​ចរចា​ជាមួយ​ថៃ ជុំវិញ​បញ្ហា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ។

ជីឡាក់ឆាយា អាយុ ២៤​ឆ្នាំ អ្នក​លក់​កាសែត ទស្សនាវដ្តី  និង​សៀវភៅ​សម្រាប់​ភ្ញៀវ​បរទេស​និង​អ្នកស្រី ជូរី ថាប់ធឹមហ៊ីន អាយុ​៤២​ឆ្នាំ បុគ្គលិក​បម្រើការ​ឲ្យ​ធនាគារ​មួយ​នៅ​ក្នុង​ក្រុង​ហួហ៊ីន បាន​មាន​ប្រសាសន៍​ថា ពួកគេ​មិន​ចង់​ឃើញ​សង្រ្គាម​កើត​ឡើង​នៅ​ក្នុង​សតវត្សរ៍​ទី​២១​នេះ​ទេ ហើយ​គេ​រំពឹង​ថា កិច្ចប្រជុំ​រវាង​រដ្ឋមន្រ្តី​ការបរទេស​ទាំង​ពីរ នឹង​នាំ​មក​នូវ​សុខ​សន្តិភាព​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិត​ខាង​ទាំង​ពីរ នៅក្នុង​ពេល​ខាង​មុខ​នេះ ៖ «ខ្ញុំ​មិន​ចង់​ឲ្យ​ការ​ប្រយុទ្ធ​គ្នា​កើត​ឡើង​ទេ។ ហេតុអ្វី​បាន​ជា​យើង​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក? ពេលណា​ដែល​មាន​សង្រ្គាម អ្វីៗ​នឹង​ត្រូវ​បំផ្លិច​បំផ្លាញ»

អ្នក​លក់​បាយ​ម្ហូប នៅ​តំបន់​ទេសចរណ៍ ហ៊ួហ៊ីន គឺ​កញ្ញា ភូ អាយុ ២៣​ឆ្នាំ ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ក្នុង​ចំណោម​អ្នកផ្តល់​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី​ជា​ច្រើន​នាក់ បាន​ថ្លែង​ថា នាង​បាន​ដឹង​អំពី​ការជួប​ចរចា​គ្នា​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៅ​ក្រុង​ទេសចរណ៍​ហួហ៊ីន​នេះ តាម​ការមើល​ព័ត៌មាន​តាម​ទូរទស្សន៍ និង​ថា នាង​ចង់​ឲ្យ​ស្ថានភាព​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​វិល​ទៅ​រក​សភាព​ដើម​វិញ ពោល​គឺ​មិន​ចង់​ឲ្យ​មាន​ការប្រឈម​មុខ​ដាក់​គ្នា​ខាង​ផ្នែក​កងទ័ព។

កញ្ញា ភូ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ឈប់​ប្រយុទ្ធ​គ្នា ឈប់​ទាស់ទែង​គ្នា។ ខ្ញុំ​គិត​ថា រក្សា​ស្ថានភាព​តំបន់​ជម្លោះ​ឲ្យ​ដូច​ដើម ជា​ការ​ប្រសើរ​ជាង ព្រោះ​យើង​ជា​អ្នក​ជិត​ខាង​នឹង​គ្នា»

នៅ​ស្រប​ពេល​ជាមួយ​គ្នា​នេះ អគ្គ​មេ​បញ្ជាការ​កង​ទ័ព​ថៃ លោក​ឧត្តមសេនីយ៍ ប៊ុនស្រាង នៀម ប្រាឌិត បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ដែរ​ថា កងទ័ព​ថៃ​និង​កម្ពុជា បាន​ចរចា​គ្នា​អំពី​ការដក​កងទ័ព​និង​បាន​ដក​ទ័ព​ចេញ​ខ្លះ​ជា​បណ្តើរៗ​ហើយ ៗ លោក​រំពឹង​ថា​កិច្ច​ចរចា​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​នៅព្រឹក​ថ្ងៃ​អង្គារ​នេះ នឹង​នាំ​មក​នូវ​ដំណោះស្រាយ​វិជ្ជមាន​មួយ។

គណៈប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តី​ការបរទេស ហោ ណាំហុង បាន​មក​ដល់​សណ្ឋាគារឌុសិត រីហ្សត ក្នុង​ក្រុង​ហ៊ួហ៊ីន ប្រទេស​ថៃ និង​បាន​ជួប​ទទួល​ទាន​អាហារ​ល្ងាច​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក តឹក ប៊ុនណាក កាល​ពី​ល្ងាច​ច័ន្ទ។

កិច្ច​ប្រជុំ​ផ្លូវការ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​ជុំវិញ​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នឹង​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ ចាប់ពី​វេលា​ម៉ោង ៩​ទៅ។

លោក ហោ ណាំហុង គ្រោង​នឹង​ជួប​ថ្វាយ​បង្គំគាល់ ព្រះចៅ យូហួ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រ​ថៃ នៅ​ល្ងាច​ម៉ោង ៥ នា​ថ្ងៃ​ដដែល នៅ​ព្រះរាជ​ដំណាក់ ថ្លៃ​កងវ៉ុន  នៅ​ក្នុង​ក្រុង​ទេសចរណ៍ ហួហ៊ីន ដែល​មាន​ចម្ងាយ​ប្រហែល ២៧០​គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​បាងកក ប្រទេស​ថៃ៕

ប្រភព៖ http://www.rfa.org/khmer/indepth/thais-want-no-war-with-khmer-08192008063436.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: