jump to navigation

ទាហាន​ខ្មែរ​រង់ចាំ​បញ្ជា​ដក​ទ័ព ខណៈ​ដែល​រដ្ឋមន្ត្រី​ខ្មែរ​-ថៃ​កំពុង​ជួប​ចរចា ខែសីហា 20, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-18

មន្រ្តី​យោធា​ខ្មែរ​នៅ​តំបន់​ប្រឈមមុខ​ដាក់​គ្នា​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​និង​កំពុង​រង់ចាំ​បទ​បញ្ជា​ក្នុង​ការ​ដក​កងទ័ព​ទាំង​សង​ខាង ចេញ​ពី​បន្ទាត់​ខ្សែ​ត្រៀម​ជួរ​មុខ ស្រប​ពេល​ដែល​មន្រ្តី​រដ្ឋាភិបាល​ខ្មែរ​និង​ថៃ កំពុង​ជួប​ចរចា​គ្នា​ដើម្បី​ដោះស្រាយ ដែល​ការប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ថៃ។

 
RFA Photo/Savyuth
មេ​បញ្ជា​ការ​កង​ទ័ព​ខ្មែរ ឧត្ដមសេនីយ៍ទោ ស្រី ឌឹក (ឆ្វេង) សំណេះ​សំណាល​ជាមួយ​នាយ​ទាហាន​ថៃ នៅ​ឯ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​១៨ សីហា ២០០៨។

មេបញ្ជាការ​កង​ពល​អន្តរាគមន៍​លេខ​១២ លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍ កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ទី​១៨ សីហា ថា កងទ័ព​ទាំង​សង​ខាង​កំពុង​រង់ចាំ​ស្ដាប់​លទ្ធផល​នៃ​កិច្ចចរចា​រវាង​មន្រ្តី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ នៅឯ​ទីក្រុង​ហួហ៊ីន ប្រទេស​ថៃ ហើយ​បើ​មាន​ការបញ្ជា​ឲ្យ​ដក​កងទ័ព​ទាំង​សង​ខាង លោក​នឹង​ដាក់​បញ្ជា​នោះ​ភ្លាម។

លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​បន្ថែម​ថា តាម​ការជួប​ជជែក​គ្នា​រួច​មក​ហើយ កងទ័ព​ខ្មែរ​និង​ថៃ នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​ទាំង​អស់ នឹង​ត្រូវ​ដក​ចេញ​ដោយ​ទុក​ឲ្យ​នៅ​ម្ខាងៗ តែ​២០​នាក់​ប៉ុណ្ណោះ ៖ «ចាំ​ស្ដាប់​ដំណឹង​ទាំង​អស់​គ្នា​ហ្នឹង។ ក្រោយ​កិច្ច​ប្រជុំ​ហើយ  គាត់​និយាយ​ថា ថ្ងៃ​១៩ ថ្ងៃ​២០ [សីហា]»

ចំណែក​មេបញ្ជាការ​កងកម្លាំង​ស៊ុរៈនារី​របស់​ថៃ លោក​ឧត្ដមសេនីយ៍​ត្រី កាណុនេត្រៈ ថៈវ៉េសនៈ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ចូល​មក​ត្រួត​ពិនិត្យ​កងទ័ព​ថៃ​ថា កង​ទាហាន​ថៃ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​នឹង​ដក​ចេញ​ជា​លើក​ទី​២ បន្ទាប់​ពី​លទ្ធផល​នៃ​កិច្ចចរចា​បាន​ព្រមព្រៀង​គ្នា​នោះ។

ទោះ​យ៉ាងណា​កង​ទាហាន​ថៃ ដែល​នៅ​តំបន់​ខ្សែ​ត្រៀម​ជួរ​មុខ បាន​និយាយ​ថា គេ​នៅ​មិន​ទាន់​ដឹង​ពី​ពេល​វេលា​ដក​ចេញ​ពី​ទឹកដី​ខ្មែរ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ៖ «ទាល់​តែ​មេធំ​ប្រាប់​មក អត់​ស្គាល់ អត់​ចេះ មិន​ដឹង​ម៉ោង​ប៉ុន្មាន​ទេ»

កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា កន្លង​មក កង​ទាហាន​ឈុត​ខ្មៅ​ថៃ ប្រមាណ​ជាង ៣៣០​នាក់ និង​កងទ័ព​ខ្មែរ ប្រហាក់​ប្រហែល​គ្នា បាន​ដក​ចេញ​ពី​បរិវេណ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ដោយ​បាន​បន្សល់​ទុក​តែ​ទាហាន​ថៃ ១០​នាក់​និង​ទាហាន​ខ្មែរ ១០​នាក់​ប៉ុណ្ណោះ។

ព្រះគ្រូ​អនុគណ​សង្ឃ ប្រចាំ​ស្រុក​ជាំក្សាន្ត ព្រះនាម ស្ងួន រដ្ឋា ដែល​កំពុង​គង់​នៅ​ក្នុង​ទី​វត្ត បាន​មាន​ព្រះ​ថេរដីកា​ថា ការដក​ចេញ​ពី​ទី​វត្ត​របស់​កង​ទាហាន​ទាំង​សង​ខាង បាន​ធ្វើ​ឲ្យ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ អស់​ការព្រួយ​បារម្ភ​និង​ភ័យ​ខ្លាច ហើយ​ព្រះអង្គ​ចង់​ឲ្យ​កងទាហាន​ដែល​នៅ​សេស​សល់​ដក​ចេញ​ទាំង​អស់។

ព្រះតេជគុណ ស្ងួន រដ្ឋា មាន​ថេរដីកា​ដូច្នេះ​ថា ៖ «ថ្វាយ​បង្គំ​ព្រះ មាន​ទាហាន​នៅ​អ៊ីចឹង ក៏​មាន​ការពិបាក ព្រោះ​ត្រូវការ​ស្ងប់​ស្ងាត់។ ដល់​ពេល​មាន​ការដក​ថយ សម្រួល​កម្លាំង​អ៊ីចឹង​ទៅ គឺ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការគោរព​ប្រតិបត្តិ​ណា​មួយ ញាតិ​ញោម​គាត់​មក​ធ្វើ​បុណ្យ ធ្វើ​ទាន ក៏​ងាយ​ស្រួល វា​មិន​ជា​បញ្ហា មិន​សូវ​ជា​ភ័យខ្លាច មិន​រញ៉េ​រញ៉ៃ»

កាលពី​ថ្ងៃ​ចន្ទ ស្រប​ពេល​ដែល​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​-ថៃ ជួប​ចរចា​គ្នា​ស្ដីពី​បញ្ហា​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ កង​ទាហាន​ថៃ​បាន​ឲ្យ​ដឹង​ថា នាយក​រដ្ឋមន្រ្តី​ថៃ លោក សាម៉ាក់ សុដារ៉ាវេទ បាន​មក​ជួប​ប្រជុំ​ជាមួយ​មន្រ្តី​យោធា​ថៃ នៅ​ក្នុង​បន្ទាយ​យោធា ជិត​តំបន់​ជម្លោះ ក៏​ប៉ុន្តែ លោក​មិន​បាន​ចូល​មក​ពិនិត្យ​ស្ថានការណ៍​ជាក់​ស្ដែង​នៃ​ការប្រឈមមុខ​ដាក់​គ្នា​រវាង​យោធា​ខ្មែរ​-ថៃ​នោះ​ទេ៕

ប្រភព៖ http://www.rfa.org/khmer/indepth/soldiers-await-talks-results-08182008232050.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: