jump to navigation

រដ្ឋាភិបាល​ខ្មែរ​ត្រូវ​បាន​ស្នើ​ឲ្យ​ដោះស្រាយ​ជម្លោះ​ជាមួយ​ថៃ​តាម​រយៈ​អ.ស.ប. ខែសីហា 7, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-05

ក្រុម​បញ្ញវ័ន្ត រួមទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​តំណាងរាស្ត្រ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ រក​ការដោះស្រាយ​បញ្ហា​ព្រំដែន​ខ្មែរ​-ថៃ​ជា​បន្ទាន់ ដោយ​ស្នើ​ឲ្យ​ធ្វើ​ឡើង​តាមរយៈ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប.)។


AFP Photo
រូប​ថត​ឯកសារ​ថត​ថ្ងៃ​ទី២១ មិថុនា ២០០៨ បង្ហាញ​ពី​ទាហាន​ខ្មែរ​ដើរ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ។ នៅ​ថ្ងៃ​ទី ១៦ កក្កដា ២០០៨​នេះ កម្ពុជា​បញ្ជូន​ទាហាន​ជិត ៣០០​នាក់​ទៅ​ល្បាត​ការពារ​ប្រាសាទ​ព្រះវិហារ។

សេចក្ដីស្នើ​ខាង​លើ​នេះ គឺ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថា កងទ័ព​ឈុត​ខ្មៅ​ថៃ ពី​៧០​នាក់​រហូត​ដល់​១០០​នាក់ បាន​ចូល​កាន់កាប់​ប្រាសាទ​តាមាន់ ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​នៅ​គ្រា​ដែល​ទាហាន​ឈុត​ខ្មៅ​ថៃ​ជាច្រើន​រយ​នាក់​ទៀត កំពុង​បន្ត​ឈរ​ជើង នៅ​ឯ​តំបន់​ប្រាសាទ​ព្រះវិហារ ត​ទៅ​ទៀត​នោះ។

លោក​តំណាងរាស្ត្រ ម៉ោញ សុផាន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «វា​ចម្លែក​ដែរ ចម្លែក​ដែល​ថា ភាគី​ថៃ ចូល​មក​ទឹកដី​ខ្មែរ ហើយ​មក​ចរចា​គ្នា​ឲ្យ​ដកទ័ព​ទាំង​សង​ខាង។ ខ្មែរ​យើង​ដក​ទៅ​ណា ព្រោះ​យើង​នៅ​ទឹកដី​យើង គេ​មក​នៅ​ក្នុង​ទឹកដី​យើង។ ឧទាហរណ៍​ថា គេ​មក​នៅ​ផ្ទះ​យើង ហើយ​ដល់​ចរចា​គ្នា ឲ្យ​ម្ចាស់​ផ្ទះ ហើយ​និង​អ្នក​មក​នៅ​ហ្នឹង ចេញ​ទាំង​សង​ខាង ម៉េច​នឹង​ត្រូវ។ អាហ្នឹង វា​មាន​តែ​ភាគី​ថៃ ត្រូវ​ដក​ចេញ​ជា​ឯកតោ​ភាគី ពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​យើង​ចង់​ដោះស្រាយ​បញ្ហា​ទល់​ដែន វាស់​បន្ទាត់​ទល់​ដែន ហើយ​មើល​តាម​ផែនទី​អី អាហ្នឹង ចាំ​យើង​ជជែក​គ្នា ក្រោយ​ទៀត ប៉ុន្តែ​ក្នុង​ករណី​ដែល​ទ័ព​បរទេស​នៅ​ក្នុង​ទឹកដី​យើង ហើយ​យើង​ចរចា ខ្ញុំ​យល់​ឃើញ​ថា ជា​ការ​មួយ​អត់​ប្រយោជន៍»

ចំណែកឯ លោក មឿង សុន ប្រធាន​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ មាន​ប្រសាសន៍​ថា វត្តមាន​របស់​កងទ័ព​ឈុត​ខ្មៅ​ថៃ​បន្ថែម នៅ​តំបន់​ប្រាសាទ​តាមាន់​នោះ គឺ​កាន់តែ​ធ្វើ​ឲ្យ​មើល​ឃើញ​ច្បាស់​ថា ការដោះស្រាយ​ទ្វេ​ភាគី​លើ​បញ្ហា​ព្រំដែន ដូច​ដែល​បាន​សន្យា​រវាង​ខ្មែរ​-ថៃ គឺ​មិន​អាច​ទៅ​រួច​ឡើយ។

បើ​និយាយ​ពី​ថៃ គឺ​ជា​សត្វ​តិរច្ឆាន ពីព្រោះ​ពួក​នេះ វា​ត្រូវ​ដឹង​ច្បាប់ ច្បាប់​នៅ​ទីក្រុង​ឡាអេ ឆ្នាំ​១៩៦២ បាន​កាត់​ឲ្យ​ខ្មែរ​ហើយ ប៉ុន្តែ​អ្វី​ដែល​ថៃ យក​ទ្វេ​ភាគី​ទៅ​ចរចា ថៃ​មិន​ដែល​ស្ដាប់​ទេ គឺ​យើង​មាន​តែ​អង្គការ​សហប្រជាជាតិ​ទី១ ទី២ ប្រជាជន​កម្ពុជា ឆ្លើយ​តប​ទៅនឹង​កម្លាំង​យោធា, បណ្ឌិត សុខ ទូច

លោក មឿង សុន មាន​ប្រសាសន៍​ដូច្នេះ ៖ «វត្តមាន​របស់​កងទ័ព​ថៃ នៅ​លើ​ប្រាសាទ​តាមាន់​នេះ គឺ​ហាក់​ភាព​មួយ​ដូច​ថា អត់​ស្មោះត្រង់​និង​សេចក្ដី​ប្រកាស​រួម​ជាមួយ​នឹង​ក្រសួង​ការបរទេស​ខ្មែរ​យើង ហាក់​ដូចជា​មាន​ភាព​ស្មោះត្រង់ គាត់​មាន​គោលការណ៍​ប្រុង​នឹង​ដក​ទ័ព វា​ទៅ​ជា​គាត់​ខំ​ប្រឹង​ពង្រឹង​កម្លាំង​កងទ័ព​រំលោភ​ទឹក​ដី​កម្ពុជា​យើង​ទៅ​វិញ។ អាហ្នឹង​ខ្ញុំ​យល់​ថា ជា​ការបង្ហាញ​ថា មិន​មាន​ឆន្ទៈ​មួយ​ចង់​រក​ដោះស្រាយ​តាម​សន្តិវិធី​ទ្វេ​ភាគី»

លោក មឿង សុន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ៖ «ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទៀត គឺ​ឮ​ដំណឹង​ថា គាត់​ខំ​ប្រឹង​ដើរ​ធ្វើ​ទំនាក់ទំនង​អូស​ទាញ​ប្រទេស​ធំ​ៗ ដូចជា ជប៉ុន​និង​បារាំង​ឲ្យ​មក​ជួយ​ធ្វើ​អ្នក​អាជ្ញា​កណ្ដាល នៅ​ក្នុង​រឿង​ទ័ព​ថៃ ចូល​ក្នុង​ទឹកដី​កម្ពុជា​នេះ​ផង។ ក៏​ប៉ុន្តែ ក៏​មិន​ត្រូវ​ទុក​ពេល​វេលា​ហ្នឹង អូស​បន្លាយ​ដែរ គឺ​យើង​ត្រូវ​តែ​បញ្ជូន​សមត្ថកិច្ច​របស់​យើង ចាប់​ផ្ដើម​ធ្វើ​ការងារ​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ មហា​ប្រទេស​ធំៗ»

សូម​ជម្រាប​ថា កងទ័ព​ឈុត​ខ្មៅ​ថៃ ចូល​កាន់កាប់​ប្រាសាទ​តាមាន់ ដែល​ជា​ក្រុម​ប្រាសាទ​ខ្មែរ នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​នោះ គឺ​កើត​ឡើង​ជាង​២​សប្តាហ៍ ក្រោយ​កងទ័ព​ឈុត​ខ្មៅ​ថៃ ចូល​កាន់កាប់​វត្ត​ខ្មែរ​មួយ ស្ថិត​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​និង​កិច្ចការ​អន្តរជាតិ​មួយ​រួប គឺ​លោក បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា វត្តមាន​កងទ័ព​ថៃ​នៅ​តំបន់​ប្រាសាទ​តាមាន់​នោះ គឺ​បង្ហាញ​ថា ថៃ​មិន​បោះបង់​ចោល​មហិច្ឆតា​ឈ្លានពាន​ទឹកដី​ខ្មែរ​នោះ​ឡើយ។

លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «រឿង​ឲ្យ​ថៃ​វា​គោរព​ទៅនឹង​បូរណភាព​ទឹកដី វា​គោរព​ច្បាប់ វា​អត់​គោរព​ទេ ព្រោះ​សត្វ​តិរច្ឆាន មិន​អាច​ពន្យល់​ច្បាប់​បាន​ទេ។ ព្រោះ​យើង​ដឹង​ហើយ​ថា ក្រោយ​តុលាការ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ កាត់​ក្ដី​ឲ្យ​កម្ពុជា​ឈ្នះ គេ​ឲ្យ​តវ៉ា ១០​ឆ្នាំ ឥឡូវ​ហេតុអី​ទើប​មក​តវ៉ា​នៅ​ថ្ងៃ​នេះ។ កន្លែង​នេះ គឺ​ចង់​បង្ហាញ​ថា រឿង​ទ្វេ​ភាគី ត្រី​ភាគី មិន​អាច​មាន​ទេ»

លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ៖ «បើ​និយាយ​ពី​ថៃ គឺ​ជា​សត្វ​តិរច្ឆាន ពីព្រោះ​ពួក​នេះ វា​ត្រូវ​ដឹង​ច្បាប់ ច្បាប់​នៅ​ទីក្រុង​ឡាអេ ឆ្នាំ​១៩៦២ បាន​កាត់​ឲ្យ​ខ្មែរ​ហើយ ប៉ុន្តែ​អ្វី​ដែល​ថៃ យក​ទ្វេ​ភាគី​ទៅ​ចរចា ថៃ​មិន​ដែល​ស្ដាប់​ទេ គឺ​យើង​មាន​តែ​អង្គការ​សហប្រជាជាតិ​ទី១ ទី២ ប្រជាជន​កម្ពុជា ឆ្លើយ​តប​ទៅនឹង​កម្លាំង​យោធា»

ការដែល​កងទ័ព​ឈុត​ខ្មៅ​ថៃ ចូល​កាន់កាប់​តំបន់​ប្រាសាទ​តាមាន់​នេះ ក៏​ត្រូវ​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន គឺ​លោក វ៉ា គឹមហុង បាន​អះអាង​ថា កង​ទ័ពថៃ​កំពុង​រំលោភ​បំពាន​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់។

លោក វ៉ា គឹមហុង ថ្លែង​ដូច្នេះ​ថា ៖ «វា​ខុស​ច្បាប់​ហើយ បើ​សិន​ជា​វា​ចូល​មក​គ្រប់គ្រង​កាន់កាប់​ប្រាសាទ​តាមាន់ ពួក​យោធា​ទេ ខ្ញុំ​និយាយ​យោធា បើ​ថា​យោធា​ចូល​មក​មែន វា​ខុស​ច្បាប់​ហើយ។ មួយ​ទៀត យើង​ដឹង​ស្រាប់​ហើយ មាត្រា​៥ របស់​អនុស្សរណៈ​នៃ​ការយោគ​យល់​គ្នា​ឆ្នាំ​២០០០ វា​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ផ្លាស់ប្ដូរ​កន្លែង​ស្ថានភាព​នៅ​តាម​តំបន់​បណ្ដោយ​ព្រំដែន​ទេ ព្រំដែន​កន្លែង​ហ្នឹង វា​មិនទាន់​បាន​ច្បាស់​លាស់ អាហ្នឹង​យើង​ត្រូវ​រក្សា​ស្ថានភាព​ដដែល។ មួយ​ទៀត យើង​ដឹង​ហើយ ប្រាសាទ​តាមាន់​ធំ តាមាន់​តូច នៅ​ក្នុង​ទឹកដី​ខ្មែរ អាហ្នឹង​ទៅ​តាម​ប្លង់ តាម​បង្គោល​លេខ ២៣ នៅ​តំបន់​នោះ»

លោក វ៉ា គឹម ហុង មាន​ប្រសាសន៍​បន្ថែម​ថា កម្ពុជា​និង​ថៃ​មាន​ព្រំដែន​គោក​ជាប់​គ្នា ចម្ងាយ ៨០៥​គីឡូ​ម៉ែត្រ។ ចំណែក​ឯ​ព្រំដែន​ទឹក​នៃ​ប្រទេស​ទាំង​ពីរ ក៏​មាន​តំបន់​ត្រួត​ស៊ីគ្នា ដែល​មិន​ទាន់​ដោះស្រាយ​រួច​រាល់​ផង​ដែរ។

ចំណែក​ឯ លោក ផៃ ស៊ីផាន មន្ត្រី​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជំនួប​ប្រជុំ​ថ្នាក់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​និង​ក្រសួង​ការពារ​ជាតិ​របស់​ខ្មែរ​-ថៃ គ្រោង​នឹង​ជួប​គ្នា​សា​ជា​ថ្មី​ម្តង​ទៀត ដើម្បី​រក​ការដោះស្រាយ​ជម្លោះ​ខ្មែរ​-ថៃ​នៅ​តាម​ព្រំដែន​នេះ ក៏​ប៉ុន្តែ លោក​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ពី​កាល​បរិច្ឆេទ​នៃ​កិច្ចប្រជុំ​នោះ​នៅ​ឡើយ​ទេ។

សូម​ជម្រាប​បន្ថែម​ថា កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​មក មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​-ថៃ ម្តង​រួច​មក​ហើយ នៅឯ​ខេត្ត​សៀមរាប ដើម្បី​រក​ការដោះស្រាយ​បញ្ហា​វត្តមាន​កងទ័ព​ឈុត​ខ្មៅ​ថៃ នៅឯ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ។ ភាគី​ទាំង​សង្ខាង​បាន​ព្រមព្រៀង​ដកទ័ព​ចេញ​ពី​ព្រំដែន។

ក៏​ប៉ុន្តែ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ជាមួយ​នឹង​សេចក្តី​រាយការណ៍​ថា មាន​កងទ័ព​ឈុត​ខ្មៅ​ថៃ ចូល​កាន់កាប់​ប្រាសាទ​តាមាន់ បន្ថែម​ទៀត​នោះ គឺ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​អំពី​ថៃ​ដក​កងទ័ព​ខ្លួន​នោះ​ទៅ​វិញ​នោះ នៅ​ឡើយ​ទេ។

ទាក់ទិន​ការជំរុញ​របស់​បញ្ញវ័ន្ត​ខ្មែរ​និង​តំណាង​រាស្ត្រ​ក្នុង​ការស្នើ​ឲ្យ​មាន​ការដោះស្រាយ​ជម្លោះ​ព្រំដែន​ខ្មែរ​-ថៃ តាមរយៈ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​នោះ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «យើង​ស្វាគមន៍​ហើយ​អាហ្នឹង មិន​បាច់​គេ​ប្រាប់​ទេ យើង​រៀបចំ​មួយ​ជំហាន​រួច​ស្រេច​ហើយ ដែល​យើង​ធ្វើ​ឲ្យ​ខាង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចាប់​អារម្មណ៍​ខ្លាំង ក៏​ប៉ុន្តែ យើង​សុំ​ព្យួរ​មួយ​រយៈ​សិន ដោយ​សារ​មាន​យោបល់​ពី​ប្រទេស​ក្នុង​ចំណោម​អង្គការ​សន្តិសុខ អង្គការ​សហប្រជាជាតិ​ហ្នឹង និង UNSC ហ្នឹង គឺ​គេ​សុំ​ឲ្យ​យើង​និយាយ​គ្នា​សិន​មក។ ហើយ​ប្រទេស​ហ្នឹង ខ្ញុំ​មិន​ជម្រាប​ថា ប្រទេស​ណា​ខ្លះ​ទេ គឺ​គេ​ឲ្យ​[អនុសាសន៍] មក​យើង​ថា យើង​ចាប់​ផ្ដើម​និយាយ​អំពី​ទ្វេ​ភាគី​សិន​ទៅ បើ​ថា​ម៉េច​ៗ ចាំ​យើង​និយាយ​ត​ទៅ​ទៀត ដើម្បី​ឲ្យ​អស់​ពី​លទ្ធភាព​នៃ​ភាគី​ទាំងពីរ​ហ្នឹង»

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: