jump to navigation

នាយក​រដ្ឋមន្ត្រី​ព្រមាន​ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ​និង​ថៃ ខែសីហា 7, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-07

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ ទី​៦ សីហា​នេះ ថា ប្រសិនបើ​ការប្រឈម​មុខ​រវាង​ទាហាន​ខ្មែរ​និង​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ក្លាយ​ទៅ​ជា​ការផ្ទុះ​អាវុធ​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​នឹង​រង​ការលំបាក​ជា​មិន​ខាន ។


AFP Photo
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​ជំហរ​រាជ​រដ្ឋាភិបាល​ខ្មែរ​នៅតែ​ចង់​ឲ្យ​មាន​ការដោះស្រាយ​ជម្លោះ​ព្រំដែន​ខ្មែរ​-​ថៃ​ដោយ​សន្តិវិធី ហើយ​ថា​ប្រទេស​ទាំង​ពីរ​ត្រូវ​ពង្រឹង​ពង្រីក​មិត្តភាព​និង​សហ​ប្រតិបត្តិការ​បន្ថែម​ទៀត ។

នៅ​ទន្ទឹម​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​រិះគន់​ចំពោះ​ខិត្តប័ណ្ណ​ដែល​បាន​ចែកចាយ​កាលពី​ពេល​ថ្មីៗ​នេះ អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈប់​នាំ​ទំនិញ​ថៃ​ចូល​មក​កម្ពុជា​និង​ឈប់​ទិញ​ទំនិញ​ទាំង​នោះ​យក​មក​ប្រើប្រាស់ ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​សកម្មភាព​ឈ្លានពាន​របស់​ទាហាន​ថៃ រំលោភ​ចូល​បូរណភាព​ទឹក​ដី​កម្ពុជា​នៅ​វត្ត​កែវសិក្ខា​គិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ និង​នៅ​ប្រាសាទ​តាមាន់​ធំ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ។

លោក​ថា​គ្រាន់តែ​បញ្ហា​ជម្លោះ​ព្រំដែន​គេ​មិន​គួរ​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ក្លាយ​ទៅ​ជា​សត្រូវ​ជាមួយ​គ្នា​ នៅ​រាល់​គ្រប់​បញ្ហា​ទាំងអស់​នោះ​ទេ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/PM-warns-over-border-dispute-08072008000001.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: