jump to navigation

គណៈរដ្ឋមន្ត្រី​ថៃ​យល់ព្រម​ដក​ទ័ព​មួយចំនួន​ចេញ​ពី​តំបន់​ជម្លោះ ខែសីហា 6, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-05

នៅ​ថ្ងៃ​អង្គារ​នេះ​គណៈរដ្ឋមន្ត្រី​ថៃ​បាន​យល់ព្រម​ជា​គោលការណ៍​ថា នឹង​ដក​ទ័ព​ថៃ​មួយចំនួន​ចេញ​ពី​តំបន់​ជម្លោះ ក៏ប៉ុន្តែ​ថៃ​មិន​បាន​កំណត់​ចំនួន​ទ័ព​ដែល​ត្រូវ​ដក​ឬ​ក៏​កាលបរិច្ឆេទ​នៃ​ការដក​ទ័ព​ខ្លះ​នោះ​ទេ ។

 
RFA Photo/Savyouth
ទាហាន​ថៃ​អង្គុយ​លើ​ផ្លូវ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រុង​បាងកក អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ លោក វិឆិនឈុត ស៊ុកចរ៉ាត់ (Wichainchot Sukchotrat) បាន​និយាយ​ថា​ការកែ​សម្រួល​ចំនួន​ទ័ព​ក្នុង​បរិមាណ​សមស្រប​គឺ​ដើម្បី​បន្ថយ​ការតានតឹង ។ លោក​ថា​នឹង​ទុក​ចំនួន​ទ័ព​ល្មម​ឲ្យ​នៅ​ការពារ​អធិបតេយ្យភាព​និង​បូរណភាព​របស់​ថៃ ។

លោក វិឆិនឈុត ស៊ុកចរ៉ាត់ បាន​មាន​ប្រសាសន៍​ថា ៖ “ក្នុង​ការចរចា​នោះ​តម្រូវ​ឲ្យ​ដក​កម្លាំង​ទ័ព​តាម​ភាព​ចាំបាច់​ដើម្បី​កុំ​ឲ្យ​មាន​ការប្រឈម​មុខ​គ្នា ទាំង​នៅ​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ក្នុង​បរិវេណ​នៃ​វត្ត​នេះ និង​បរិវេណ​នៃ​ប្រាសាទ​ព្រះវិហារ ។ នៅ​ខាង​ប្រទេស​ថៃ​បន្សល់​នូវ​កម្លាំង​ល្មម​សម្រាប់​ការរក្សា​បូរណភាព​ទឹក​ដី​ត្រង់​ចំណុច​នោះ ហើយ​បើ​អាច​ធ្វើ​ទៅ​បាន​គប្បីតែ​ធ្វើ​មុន​ការជួប​ប្រជុំ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ ដែល​រំពឹង​ថា​នឹង​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត​នៅ​សប្ដាហ៍​ទី​៣ នៃ​ខែ​សីហា​នេះ ។ គណៈរដ្ឋមន្ត្រី​ថៃ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​អគ្គ​មេបញ្ជាការ​កងទ័ព​ថៃ ចរចា​សេចក្ដី​លម្អិត​អំពី​ការដក​ទ័ព​នោះ​ជាមួយ​មេ​ទ័ព​ខាង​ខ្មែរ ដោយ​មាន​កិច្ច​សហ​ប្រតិបត្តិការ​ជិតស្និទ្ធ​អំពី​ក្រសួង​ការ​បរទេស​ផង” ។

ចំណែក​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា គឺ​លោក​អតីត​ព្រឹទ្ធ​សមាជិក ផៃ ស៊ីផាន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​កម្ពុជា​រៀបចំ​ខ្លួន​រួច​ជា​ស្រេច សម្រាប់​ការចរចា​ណា​មួយ​ជាមួយ​ភាគី​ថៃ​និង​ភាគី​អន្តរជាតិ​ទាំងអស់ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Thai-agrees-2withdraw-some-troops-08052008222300.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: