jump to navigation

កម្ពុជា​ស្នើ​ឲ្យ​ប្រទេស​ថៃ​ដក​កងទ័ព​ចេញពី​ប្រាសាទ​តាមាន់ ខែសីហា 6, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-05

កម្ពុជា​បាន​ស្នើ​ឲ្យ​ប្រទេស​ថៃ​ដក​ទ័ព​ចេញពី​ប្រាសាទ​បុរាណ​ទី​២ គឺ​ប្រាសាទ​តាមាន់​ដែល​ថៃ​ទើប​បាន​ចូល​កាន់កាប់​បន្ទាប់ពី​ថៃ​បាន​ចូល​កាន់កាប់​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ។

នៅ​ថ្ងៃ​អង្គារ​នេះ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា ប្រាសាទ​តាមាន់​ពិត​ជា​ស្ថិត​នៅ​ក្រោម​អធិបតេយ្យភាព​របស់​កម្ពុជា ។ លោក​ថា​ជំហរ​របស់​កម្ពុជា​គឺ​ខំ​ប្រឹង​ចរចា​ជាមួយ​ទាហាន​ថៃ​សិន ដើម្បី​ឲ្យ​ដក​ទ័ព​ថៃ​ចេញ​ទៅ​កន្លែង​ដើម​ខ្លួន​វិញ ។

ឧត្តមសេនីយ៍​ទោ ហូ ប៊ុនធី មេបញ្ជាការ​នៅ​តំបន់​នោះ​បាន​មាន​ប្រសាសន៍​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អេភី នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ ថា​ទ័ព​ខ្មែរ​ប្រមាណ​៥០​នាក់​ស្ថិត​ឈរ​ជើង​នៅ​ក្បែរ​ទ័ព​ថៃ ហើយ​ប្រមាណ​២០០​នាក់​ទៀត​បាន​ត្រូវ​ពង្រាយ​នៅ​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ប្រាសាទ​តាមាន់ ។

ចំណែក​ភាគី​ថៃ​វិញ​ឧត្តមសេនីយ៍ នីផាត ថងឡឹក (Niphat Thonglek) ប្រធាន​នាយកដ្ឋាន​កិច្ចការ​ព្រំដែន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ថៃ​តែងតែ​អនុញ្ញាត​ជា​ធម្មតា​ឲ្យ​ទ័ព​ខ្មែរ​ចូល​តំបន់​ប្រាសាទ​តាមាន់​ធំ​នេះ ពីព្រោះ​ទាហាន​ខ្មែរ​ចូល​ជា​ក្រុម​តូចៗ​ជា​ធម្មតា​ដោយ​គ្មាន​កាន់​អាវុធ​ទេ ។

លោក​បន្ត​ថា​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ទ័ព​ខ្មែរ​ប្រមាណ​៤០​នាក់​ទៅ​៥០​នាក់​បាន​ចូល​តំបន់​នោះ​ដោយ​មាន​កាន់​អាវុធ​ផង ដូច្នេះ​ថៃ​មិន​អនុញ្ញាត​ឲ្យ​ចូល​ឡើយ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Cam-asked-Thai-2withdraw-troops-08052008215751.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: