jump to navigation

កម្ពុជា​បញ្ជូន​ទាហាន​រាប់រយ​នាក់​ទៅ​តំបន់​ប្រាសាទ​តាមាន់ ខែសីហា 6, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-05

កង​ទាហាន​ខ្មែរ​ជា​ច្រើន​រយ​នាក់​កំពុង​ជញ្ជូន​ជា​បន្ត​បន្ទាប់​ទៅ​កាន់​តំបន់​ព្រំដែន​ខ្មែរ​ថៃ នៃ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរមានជ័យ ក្នុង​ខណៈពេល​ដែល​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ព្យាយាម​ចូល​កាន់កាប់​ប្រាសាទ​តាមាន់​នោះ ។

មេ​បញ្ជាការ​កង​ទាហាន​ប្រចាំ​តំបន់​ព្រំដែន​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៥ ខែ​សីហា កង​ទាហាន​ខ្មែរ​ជា​ច្រើន​បាន​បញ្ជូន​ទៅ​ដល់​តំបន់​ប្រាសាទ​តាមាន់ ដើម្បី​ទប់ស្កាត់​ការរុក​ចូល​ពី​កង​ទាហាន​ឈុត​ខ្មៅ​ថៃ ហើយ​កងកម្លាំង​ទាហាន​ខ្មែរ​មួយចំនួន​ទៀត​កំពុង​រៀបចំ​បញ្ជូន​ទៅ​កាន់​ទី​នោះ ៖ «ខ្ញុំ​រវល់​តែ​មក​រៀបចំ​កម្លាំង​បញ្ជូន ចូល​ដល់​អស់​ហើយ ភូមិភាគ​គេ​បញ្ជូន​ទៅ»

អភិបាល​ខេត្ត​ឧត្ដរមានជ័យ លោក ប៉ិច សុឃិន បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​អង្គារ​ថា កង​ទាហាន​ខ្មែរ​ជា​ច្រើន​រយ​នាក់​ដែល​មិន​អាច​បញ្ជាក់​ចំនួន​ឲ្យ​ដឹង​បាន​ទេ ត្រូវ​បាន​ដាក់​ពង្រាយ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ ចម្ងាយ​ជាង​២៤០​គីឡូម៉ែត្រ ក៏ប៉ុន្តែ​កង​ទាហាន​ទាំង​នោះ​កំពុង​ប្រឈម​មុខ​នឹង​ការខ្វះខាត​តង់​កៅស៊ូ​បោះ​ជំរំ​និង​ខ្វះ​ថ្នាំ​ពេទ្យ ហើយ​លោក​ចង់​ឲ្យ​សប្បុរសជន​នានា​ដែល​មាន​ជំនួយ​សប្បុរសធម៌​ផ្ដល់​ទៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ គួរតែ​គិតគូរ​កងទ័ព​នៅ​តំបន់​ប្រាសាទ​តាមាន់​ផងដែរ ។

លោក ប៉ិច សុឃិន បាន​មាន​ប្រសាសន៍​ថា ៖ «២៤២​គីឡូ ច្រើន​ដែរ មាន​ការខ្វះខាត​ខ្លះ ។ ស្បៀង​អាហារ​មិន​ជា​បញ្ហា​ប៉ុន្មាន​ទេ ប៉ុន្តែ​ជម្រក​ថ្មីៗ​ជាក់ស្ដែង​អាច​បង្វែរ​បាន យើង​គួរ​បង្វែរ​មក​នេះ​ដែរ»

ខណៈពេល​ដែល​កង​កម្លាំង​យោធា​ខ្មែរ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​ប្រាសាទ​តាមាន់ ដើម្បី​ការពារ​បន្ទាត់​ព្រំដែន​នោះ​កង​យោធា​ថៃ​បាន​បង្ហាញ​ប្រតិកម្ម​ដោយ​ថា មិន​អាច​អនុញ្ញាត​ឲ្យ​ទាហាន​ខ្មែរ​បាន​ចូល​ទៅ​កាន់​តំបន់​ប្រាសាទ​តាមាន់​នោះ​ទេ ។

តាម​កាសែត​បាងកក​ប៉ុស្តិ៍​ដែល​បាន​ចេញ​ផ្សាយ​តាម​វ៉ឹបសាយថ៍​កាលពី​ថ្ងៃ​អង្គារ​នេះ បាន​ដក​ស្រង់​សម្ដី​មេបញ្ជាការ​ជាន់ខ្ពស់​យោធា​ថៃ លោក ប៊ុន សាងណាមប្រាឌិត និយាយ​ថា​កម្ពុជា​មិន​អាច​ចូល​ទៅ​កាន់​តំបន់​ប្រាសាទ​តាមាន់ធំ​បាន​ទេ ប្រសិនបើ​កង​ទាហាន​ខ្មែរ​ចូល​ទៅ​កាន់​តំបន់​នោះ​គេ​នឹង​រុញ​ច្រាន​ឲ្យ​ថយ​វិញ ។

តាម​ព័ត៌មាន​ចុងក្រោយ​ពី​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ឧត្ដរមានជ័យ លោក យឹម ប៊ុនថន បាន​អះអាង​កាលពី​វេលោ​ម៉ោង​៤​ល្ងាច ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ខ្លះ​បាន​ដក​ចេញ​ពី​បន្ទាត់​ព្រំដែន​ខ្មែរ​នៃ​តំបន់​ប្រាសាទ​តាមាន់​ហើយ​កាលពី​វេលា​ម៉ោង ៣​រសៀល ។

លោក យឹម ប៊ុនថន បាន​ឲ្យ​ដឹង​ថា ៖ «ខាង​ភូមិភាគ​ប្រាប់​ខ្ញុំ​អម្បាញ់មិញ​ថា​ដក​ចេញ​ពី​ប្រាសាទ​ម៉ោង ៣ ដក​ចូល​ទៅ​ខាង​ដី​គេ ទៅ​បន្ទាយ​ចាស់​របស់​គេ»

ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា​មន្រ្តី​យោធា​ព្រំដែន​ខ្មែរ​មួយ​រូប​ប្រចាំ​តំបន់​នោះ បាន​អល់អែក​ក្នុង​ការបញ្ជាក់​អំពី​ព័ត៌មាន​ដែល​ថា​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ដក​ឬ​យ៉ាង​ណា​នោះ ដោយ​គ្រាន់តែ​និយាយ​ថា​គេ​នៅ​រង់ចាំ​ពិនិត្យ​ស្ថានការណ៍​ឲ្យ​ច្បាស់លាស់​សិន​ទើប​អាច​អះអាង​បាន ។

ទីភ្នាក់ងារ​ព័ត៌មាន អេភី ដកស្រង់​សម្ដី​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា គោលជំហរ​កម្ពុជា​គឺ​ព្យាយាម​ជជែក​ជាមួយនឹង​យោធា​ថៃ​ឲ្យ​ដក​កងទ័ព​ចេញពី​តំបន់​ប្រាសាទ​តាមាន់​នោះ ទៅ​កាន់​ទីកន្លែង​ដើម​របស់​គេ​វិញ ដែល​មក​ពី​ណា​ត្រូវ​ទៅ​នៅ​ទី​នោះ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Cam-sent-troops-2TaMorn-temple-08052008224112.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: