jump to navigation

ថៃ​ប៉ុនប៉ង​កាន់កាប់​ប្រាសាទ​តាមាន់​ធំ​ក្នុង​ខែត្រ​ឧត្ដរមានជ័យ ខែសីហា 5, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-03

វិវាទ​រឿង​ប្រាសាទ​ព្រះវិហារ​រវាង​កម្ពុជា​និង​ថៃឡង់ដ៍​នៅ​មិន​ទាន់​ធូរស្រាល​ផង មាន​ដំណឹង​ថា​ទាហាន​ថៃ​ប្រមាណ​៧០​នាក់ ប៉ុនប៉ង​កាន់កាប់​ប្រាសាទ​តូច​មួយ​ឈ្មោះ ប្រាសាទ​តាមាន់​ធំ ស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ ខាង​លិច​ប្រាសាទ​ព្រះវិហារ ។

 
RFA File Photo/Savyuth
ទាហាន​ថៃ​ដើរ​ក្បែរ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នា​ថ្ងៃ​ទី​១៩ កក្កដា ២០០៨។ នៅ​ថ្ងៃ​ទី​៣ សីហា ២០០៨​នេះ មន្ត្រី​ខ្មែរ​អះអាង​ថា ទាហាន​ថៃ​ចូល​កាន់​កាប់​ប្រាសាទ​ខ្មែរ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

យោង​តាម​ការអះអាង​ពី​លោក​វរសេនីយ៍​ត្រី ស៊ឹម សុខា មេ​បញ្ជាការ​រង​អង្គភាព​ការពារ​ព្រំដែន​ដែល​បាន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​អេភី​ដឹង​នៅ​ថ្ងៃ​អាទិត្យ​ថា ទាហាន​ថៃ​ទាំង​នោះ​នឹង​ដកថយ​វិញ​តែ​នៅ​ពេល​ណា​ជម្លោះ​រឿង​ប្រាសាទ​ព្រះវិហារ​ដោះស្រាយ​ចប់​រួចរាល់​ជា​ស្ថាពរ​ប៉ុណ្ណោះ ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោក ថារិទ្ធ ចារុងវ៉ាត់  បាន​បដិសេធ​ការចោទ​ប្រកាន់​ថា មាន​ទាហាន​ថៃ​កាន់កាប់​ប្រាសាទ​តាមាន់​ធំ​នោះ ។ លោក​ថា​ទាហាន​ថៃ​គ្រាន់តែ​រាយ​កម្លាំង​ជុំវិញ​បរិវេណ​ចម្ងាយ​ប្រមាណ​៨០​ម៉ែត្រ​ពី​ប្រាសាទ​តូច​នោះ ដើម្បី​ការពារ​មិន​ឲ្យ​ទាហាន​ខ្មែរ​ចូល​កាន់កាប់​តែប៉ុណ្ណោះ ។ ប្រាសាទ​តាមាន់​ធំ​នោះ​មិន​ល្បីល្បាញ​ដូច​ប្រាសាទ​ព្រះវិហារ​ទេ គឺ​គ្រាន់តែ​ជា​ដំណាក់​ស្តេច​នា​សម័យ​ដើម​តែប៉ុណ្ណោះ ។

ដំណាល​ពេល​គ្នា​នេះ​មាន​ដំណឹង​ថា អតីត​យោធា​ខ្មែរ​ក្រហម​នៅ​ក្នុង​កង​យោធពល​ខេមរភូមិន្ទ​បង្ហាញ​នូវ​ស្មារតី​តស៊ូ​របស់​គេ ដោយ​ចាំ​តែ​ទទួល​បញ្ជា​នឹង​ច្បាំង​ជាមួយ​ទាហាន​ថៃ​ប៉ុណ្ណោះ ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​អតីត​ទាហាន​ខ្មែរ​ក្រហម​ម្នាក់ ឈ្មោះ ខៀវ ញ៉យ ដែល​កំពុង​កាន់​កាំភ្លើង​ការពារ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ហើយ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​យោធា​ថៃ​នោះ ថា​ខ្លួន​អន្ទះសារ​ចង់​បាញ់​ហើយ​តឹង​ទ្រូង​ណាស់​ព្រោះ​ឃើញ​សត្រូវ​ហើយ​បាញ់​មិន​កើត ។ ថៃ​បាន​ចោទ​ថា​កម្ពុជា​ប្រើ​កម្លាំង​អតីត​ខ្មែរ​ក្រហម ប៉ុន្តែ​ខ្មែរ​បាន​បដិសេធ​ថា​មិនមែន​ជា​ការពិត ។

ប្រទេស​ថៃ​កំពុងតែ​ទាក់ទាញ​ចិត្ត​ប្រទេស​មហា​អំណាច​មួយចំនួន​ឲ្យ​គាំទ្រ​គោលជំហរ​របស់​ខ្លួន ជុំវិញ​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ​ជាមួយ​កម្ពុជា ។ រដ្ឋមន្រ្តី​ការ​បរទេស​ថ្មី​របស់​ថៃ​ក្នុង​ឱកាស​ទទួល​បដិសណ្ឋារកិច្ច​ពី​បណ្តា​ឯកអគ្គរាជទូត​និង​រដ្ឋទូត​នានា សម្រាប់​ការចូល​កាន់​ដំណែង​ថ្មី​របស់​លោក  លោក តេក ប៊ុនណាក បាន​ឆ្លៀត​អន្ទង​ចិត្ត​បណ្តា​ប្រទេស​ធំៗ​មួយចំនួន​ដើម្បី​ឲ្យ​គាំទ្រ​ថៃ ជុំវិញ​ការដោះស្រាយ​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ ។

យោង​តាម​គេហ​ទំព័រ​នោះ​អ្នក​តំណាង​ប្រទេស​ជប៉ុន ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក ដែល​សុទ្ធតែ​ជា​ប្រទេស​មហា​អំណាច​បាន​បង្ហាញ​ការគាំទ្រ​របស់​ខ្លួន​ចំពោះ​ដំណោះស្រាយ​ដោយ​សន្តិវិធី​លើ​ជម្លោះ​រវាង​ប្រទេស​ថៃ​និង​កម្ពុជា​តាម​កិច្ចចរចា​ទ្វេ​ភាគី​តាម​សំណើ​របស់​ប្រទេស​ថៃ ដោយ​មិន​ចាំបាច់​មាន​អន្តរាគមន៍​ពី​ប្រទេស​នានា​នៅ​ក្នុង​តំបន់​និង​ថ្នាក់​អង្គការ​សហ​ប្រជាជាតិ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Thai-attempts-2occupy-Cam-temple-08032008220829.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: