jump to navigation

ថៃ​បញ្ចុះបញ្ចូល​ប្រទេស​មហា​អំណាច​ឲ្យ​គាំទ្រ​ខ្លួន​លើ​ជម្លោះ​ជាមួយ​ខ្មែរ ខែសីហា 5, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-04

ព័ត៌មាន​ពី​ប្រទេស​ថៃ ឲ្យ​ដឹង​ថា ខាង​ថៃ​កំពុង​ព្យាយាម​ឡប់ប៊ី គឺ​បញ្ចុះបញ្ចូល​បណ្តា​ប្រទេស​មហា​អំណាច​ឲ្យ​គាំទ្រ​ជំហរ​របស់​ខ្លួន​លើ​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ។

ក្នុង​ឱកាស​ទទួល​បណ្តា​ឯកអគ្គរាជទូត រដ្ឋទូត និង​ឥស្សរជន​តំណាង​ប្រទេស​នានា ដែល​ចូលទៅ​សម្តែង​ការអបអរ​សាទរ​ការបាន​ទទួល​តំណែង​ថ្មី​របស់​លោក​នោះ រដ្ឋមន្រ្តី​ការបរទេស​ថៃ លោក ដេត ប៊ុនណាក នៅ​ដើម​ខែ​សីហា​នេះ បាន​ឆ្លៀត​អន្ទងចិត្ត​បណ្តា​ប្រទេស​ធំៗ​មួយ​ចំនួន ដើម្បី​ឲ្យ​គាំទ្រ​ថៃ ជុំវិញ​ការដោះស្រាយ​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ។

ក្នុង​អ្នកមុខ​អ្នកការ​ទាំង​នេះ​រួមមាន លោក ហ៊ីដេអាគិ កូបាយ៉ាឈិ ឯក​អគ្គរាជទូត​ប្រទេស​ជប៉ុន លោក ឡូរ៉ង់ ប៊ីលី ឯកអគ្គរដ្ឋទូត​បារាំង លោក អេរិក ហ្ចន ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក ចាង ជាវហ៊ន ឯកអគ្គរដ្ឋទូត​ចិន​និង​លោក នីឡា កាន់តាន់ រ៉ាវី រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ឥណ្ឌា​តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា។

អ្នកតំណាង​ប្រទេស​ជប៉ុន ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក ដែល​សុទ្ធតែ​ជា​ប្រទេស​មហា​អំណាច បាន​បង្ហាញ​ការគាំទ្រ​របស់​ខ្លួន​ចំពោះ​ដំណោះស្រាយ​ដោយ​សន្តិវិធី​លើ​ជម្លោះ​រវាង​ប្រទេស​ថៃ​និង​កម្ពុជា តាម​កិច្ចចរចា​ទ្វេភាគី តាម​ការទាមទារ​របស់​ថៃ ដោយ​មិន​ចាំបាច់​មាន​អន្តរាគមន៍​ពី​ប្រទេស​នានា​នៅក្នុង​តំបន់​និង​ពី​អង្គការ​សហប្រជាជាតិ ឡើយ។

ជុំវិញ​ការដោះស្រាយ​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ លោក​រដ្ឋលេខាធិការ ជុច ភឿន មាន​ប្រសាសន៍​ថា ជា​លទ្ធផល​នៃ​ការជជែក​ពិភាក្សា​គ្នា​រវាង​ភាគី​ទាំង​ពីរ គឺ​រវាង​ខ្មែរ​និង​ថៃ​នោះ ឥឡូវ​នេះ​បាន​មក​ដល់​ដំណាក់កាល​មួយ​ថ្មី​គឺ​ការបង្កើត​ជា​ក្រុម​ការងារ ឬ Task Force  ចំនួន​៤ តាម​ស្មារតី​កិច្ចចរចា​ក្រុង​សៀមរាប។

លោក ជុច ភឿន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «Task force [ក្រុម​ការងារ] ៤​ហ្នឹង ទី​១ គឺ Task force សម្រាប់​ការដក​ទ័ព ទី​២ Task force សម្រាប់​ការបើក​ប្រាសាទ​ព្រះវិហារ​ឲ្យ​ភ្ញៀវ​ចូល​មើល​សាថ្មី ទី​៣ Task force សម្រាប់​ដក​ទ័ព​តាម​បណ្ដោយ​ព្រំដែន​ទាំងអស់ ហើយ Task force មួយ​ទៀត គឺ​រៀបចំ​ដោះ​មីន។  ដោះមីន​ហ្នឹង មិនមែន​ដោះ​មីន​ទូទៅ​ទេ គឺ​ដោះ​មីន​តាម​បណ្ដោយ​ព្រំដែន»

លោក​មាន​ប្រសាសន៍​ថា ថ្វី​បើ​តាំង​ពី​ថ្ងៃ​ប្រជុំ​គ្នា​មក​នោះ នៅ​មិនទាន់​ឃើញ​ការដក​ទ័ព​អ្វី​នៅ​ឡើយ​ទេ តែ​ស្ថានភាព​បាន​ស្រាល​ជាង​មុន​ពុំ​មាន​ការបាញ់​បោះ​គ្នា​ឡើយ៕

ប្រភព៖ http://www.rfa.org/khmer/indepth/thailand-lobbies-superpower-on-temple-dispute-08042008071550.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: