jump to navigation

ខ្មែរ​នៅ​អាមេរិក​នាំ​គ្នា​ធ្វើ​ញត្តិ​ទៅ​អ.ស.ប.​និង​ប្រធានាធិបតី​អាមេរិក​ពី​បញ្ហា​ព្រះវិហារ ខែសីហា 5, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-04

បញ្ហា​ជម្លោះ​ជាមួយ​ថៃ​ព្រោះ​តែ​ថៃ​បញ្ជូន​ទ័ព​ចូល​មក​កាន់កាប់​ដែន​ដី​ខ្មែរ ដោយ​ប្រកាន់​ថា​ជា​តំបន់​ប្រទាញ​ប្រទង់​ឬ​តំបន់​ស​ឬ​តំបន់​ចម្រូង​ចម្រាស​ត្រួត​លើ​គ្នា​អី​គេ​នោះ បាន​នាំ​ឲ្យ​ខ្មែរ​នៅឯ​នាយ​សមុទ្រ​សម្តែង​ការក្តៅ​ក្រហាយ​នឹង​អំពើ​ឈ្លានពាន​នេះ​របស់​ថៃ។

 
RFA Photo/Keo Nimol
ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។

នៅឯ​រដ្ឋ​វ៉ាស៊ីនតោន សហគមន៍​អភិវឌ្ឍន៍​ខ្មែរ​រួម​ជាមួយ​បងប្អូន​រួម​ជាតិ​ខ្មែរ​ដទៃ​ទៀត  បាន​ផ្តួចផ្តើម​គំនិត​ធ្វើ​ញត្តិ​ជូន​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ដល់​ប្រធានាធិបតី​អាមេរិក​និង​ដល់​មេដឹកនាំ​នៃ​ប្រទេស​កម្ពុជា។

លោក ខេវិន ក្តឹប អនុប្រធាន​សហគមន៍​អភិវឌ្ឍន៍​ខ្មែរ​នៅក្រុង​តាកូម៉ា មាន​ប្រសាសន៍ ៖ «ក្នុងនាម​ប្រជាជន​ខ្មែរ​ទាំង​អស់ ទាំង​ក្រៅ​និង​ក្នុង​ប្រទេស គឺ​ថា យើង​ចង់​ធ្វើ​ជារួម​ជា​ញត្តិ​រួម ដើម្បី​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ផ្នែក​ខាង​ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​ឲ្យ​លោក​ជួយ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​បញ្ហា​ជម្លោះ​ខ្មែរ​និង​ថៃ ជាពិសេស ផ្តោត​ទៅ​លើ​ការចូល​ឈ្លានពាន​របស់​ថៃ មក​លើ​ដី​ខ្មែរ​យើង​ហ្នឹង។ យើង​ភ័យខ្លាច ខ្លាច​មាន​ការបង្ហូរ​ឈាម​ដល់​ប្រជាពលរដ្ឋ ដែល​អត់ដឹង​អី​សោះ​នោះ ជាពិសេស​ខ្មែរ​យើង នៅ​ទន់ខ្សោយ​នៅ​ឡើយ ផ្នែក​សេដ្ឋកិច្ច​ក្ដី យោធា​ក្ដី គឺ​ថា យើង​នៅ​ចាញ់​ប្រៀបធៀប​គេ។ ដូច្នេះ យើង​អត់​ចង់​ទេ យើង​ឆ្លងកាត់​សង្រ្គាម​ច្រើន​ឆ្នាំ​ហើយ យើង​មិន​ចង់​ឆ្លងកាត់​ទៀត​ទេ»

កាលពី​ថ្ងៃ​សុក្រ សហគមន៍​ខ្មែរ​ឯ​នាយ​សមុទ្រ បាន​ជួបជុំ​គ្នា​សម្រេច​ថា​ក្រៅពី​ធ្វើ​ញត្តិ​ថ្នាក់​អន្តរជាតិ ដោយ​មាន​ដាក់​ញត្តិ​លើ​ប្រព័ន្ធ​អ៊ិនថឹណិត ដែល​នឹង​អនុញ្ញាត​ឲ្យ​ខ្មែរ​នៅ​គ្រប់​ប្រទេស​ក្នុង​ពិភពលោក អាច​ចូលរួម​ចុះ​ហត្ថលេខា​បាន​ហើយ ក៏​នឹង​មាន​ការប្រារព្ធ​ពិធី​រៃ​អង្គាស​បច័្ចយ​យក​ប្រាក់​ទៅ​ជួយ​ឧបត្ថម្ភ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការឈ្លានពាន​របស់​ទាហាន​សៀម​និង​ជួយ​ផ្គង់ផ្គង់​លើក​ទឹកចិត្ត​ដល់​យោធា​ខ្មែរ​នៅ​ជាយ​ដែន​ផង។

លោក ខេវិន សុំ​ឲ្យ​ខ្មែរ​ប្រួត​ដៃ​គ្នា​ប្រើ​សិទ្ធិ​ក្នុង​ការតវ៉ា​ប្រឆាំង​អំពើ​ឈ្លានពាន​តាម​ផ្លូវ​ច្បាប់ ៖ «ឆ្លៀត​ឱកាស​នេះ ដើម្បី​អំពាវនាវ​ដល់​បង​ប្អូន​ខ្មែរ ជន​រួមជាតិ​ទាំងអស់​គ្រប់​រូប ក្នុង​និង​ក្រៅ​ប្រទេស។ សូម្បី​មេត្តា​ជួយ​ក្រោក​ឈរ​និង​ការជួយ​រួបរួម​សាមគ្គី​គ្នា​ឡើង ព្រោះ​នេះ ជា​ឱកាស​មួយ ដែល​យើង​ត្រូវ​បង្ហាញ​ឆន្ទៈ​យើង​ជា​ខ្មែរ។ មិន​មែន​ថា អស់​លោក​បាន​នៅ​សុខ​ស្រួល​ដល់​ប្រទេស​ក្រៅ​ហើយ មិនគួរ​អើពើ​ដល់​ប្រទេស​ជាតិ​យើង​ទេ ព្រោះ​ថា វា​ជា​អត្តសញ្ញាណ​របស់​យើង ដែល​ជា​ខ្មែរ កុំ​ឲ្យ​គេ​មើលងាយ ព្រោះ​កន្លង​មក ក្នុង​ប្រវត្តិសាស្រ្ត​ហ្នឹង វា​មាន​ការច្របូក​ច្របល់ ដោយសារ​យើង​អី? ដោយសារ​យើង​មិន​តតាំង មាន​ចរិត​ស្លូតបូត ដូច្នេះ​យើង​គួរតែ​បង្ហាញ​ពី​ឆន្ទៈ​របស់​យើង​និង​សិទ្ធិ​របស់​យើង ដែល​យើង​អាច​ប្រើបាន។ ឥឡូវ​នេះ គឺ​ថា យើង​ត្រូវតែ​ធ្វើ​តាម​ផ្លូវ​ច្បាប់»

ក្រៅពី​នេះ តំណាង​សហគមន៍​ខ្មែរ​ក្រុង​តាកូម៉ា រដ្ឋ​វ៉ាស៊ីនតោន ក៏​អំពាវនាវ​ឲ្យ​ខ្មែរ​ងាក​មក​ប្រើ​គ្រឿង​ឧបភោគ​បរិភោគ​ដែល​ខ្មែរ​អាច​ផលិត​បាន​ដោយ​ខ្លួន​ឯង គឺ​មាន​ចិត្ត​ជាតិ​និយម​ឈប់​ទិញ​អីវ៉ាន់​ថៃ ៖ «ទំនិញ​ចេញ​ពី​ថៃ​ហ្នឹង រដ្ឋាភិបាល​គួរតែ​គិត​ពី​រឿង​ហ្នឹង​ដែរ បើ​សិន​ជា​យើង​ជា​ខ្មែរ ជា​ពិសេស​ទំនិញ​កសិកម្ម ផលិតផល​ផ្សេង​ៗ​ដែល​យើង​អាច​ផលិត​បាន​នៅ​ស្រុក​ខ្មែរ​ហ្នឹង គួរតែ​យើង​យក​មក​គិត​សាថ្មី​ម្ដង​ទៀត​ថា យើង​គួរតែ​ប្រើ​ទំនិញ​នៅ​ក្នុង​ស្រុក​របស់​យើង នាំ​គ្នា​ជួយ​ដល់​សេដ្ឋកិច្ច​របស់​យើង ហើយ​ជួយ​បង្កើន​ការងារ​ដល់​បង​ប្អូន​ខ្មែរ​យើង​ដែរ។ យើង​មាន​លទ្ធភាព យើង​មាន​ធនធាន​អាច​ធ្វើ​បាន ដូច្នេះ យើង​មិន​គួរ​ទិញ​ទំនិញ​របស់​គេ ចូលមក​ទេ ដូច្នេះ រដ្ឋាភិបាល លោក​គួរគិត​ផ្នែក​ហ្នឹង​ដែរ ហើយ​ប្រជាជន​ខ្មែរ​យើង​ក៏​គួរ​គិត​ដែរ ដូចជា​ដំណាំ​ស្រួល​បំផុត ដូចជា​ជីរ​ឬ​ក៏​ស្លឹក​គ្រៃ​អី​ហ្នឹង យើង​ដាំ​ដុះ​ខ្លួន​ឯង​បាន គួរតែ​ធ្វើ​ខ្លួន​ឯង​នេះ​ជា​មោទនភាព ក្នុង​មោទនភាព​ជាតិ​ខ្មែរ»

ប្រភព៖ http://www.rfa.org/khmer/indepth/khmer-in-us-petition-un-on-temple-issue-08042008080238.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: