jump to navigation

កម្ពុជា​នឹង​យក​បញ្ហា​ជម្លោះ​ព្រំដែន​ដាក់​ជូន​អ.ស.ប.​បើ​ថៃ​នៅតែ​បន្ត​ឈ្លានពាន ខែសីហា 5, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-04

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា​កម្ពុជា​នឹង​បន្ត​ព្យាយាម​ធ្វើ​កិច្ចការ​ចរចា​ទ្វេ​ភាគី​រវាង​ខ្មែរ​និង​ថៃ​ឲ្យ​ដល់​កម្រិត​ចុងក្រោយ ប៉ុន្តែ​ព្រមាន​ថា​នឹង​យក​បញ្ហា​ដាក់​ជូន​ទៅ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) និង​ទៅ​កាន់​តុលាការ​អន្តរជាតិ បើសិន​ជា​ថៃ​នៅតែ​បន្ត​ការឈ្លានពាន​ដល់​អធិបតេយ្យភាព​ជាតិ​ខ្មែរ ។

 
AFP Photo
ទាហាន​ខ្មែរ​ដើរ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​២១ កក្កដា ២០០៨ ។

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «យើង​គ្រាន់តែ​កំណត់​ថា​បើសិន​ជា​នៅ​បញ្ហា​អ៊ីចឹង ប្រាកដ​ជា​ចៀស​មិន​រួច​ទេ​បញ្ហា​អន្តរជាតិ​នោះ ពីព្រោះ​បញ្ហា​ព្រំដែន​មាន​តែ ២​គត់ បើគាត់​មិន​ពិភាក្សា​ផ្អែក​លើ​ការអង្គុយ​តុ​ជាមួយ​គ្នា​ទេ យើង​អាច​លើក​បញ្ហា​ទៅ​តុលាការ​អន្តរជាតិ ។ តុលាការ​អន្តរជាតិ​វា​ត្រូវការ​ទាមទារ​ពេលវេលា​យូរ​បន្តិច​ហើយ ប៉ុន្តែ​បើ​ទៅ UN វា​អាច​ធ្វើ​បាន ប៉ុន្តែ​យើង​ចង់​ដោះស្រាយ​ឲ្យ​អស់​បញ្ហា​ហ្នឹង​សិន»

សេចក្តី​ព្រមាន​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​យោធា​មក​ថា ទាហាន​ថៃ​នៅតែ​បន្ត​ការបញ្ជូន​កម្លាំង​ទាហាន​ចូល​មក​កាន់កាប់​ក្នុង​តំបន់​តាម​ព្រំប្រទល់​ខ្មែរ បើទោះបី​ជា​មាន​ការចរចា​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​២ នា​ពេល​ថ្មីៗ​កន្លង​មក​នេះ​ក៏ដោយ ។

សេចក្តី​ព្រមាន​នេះ​ដែរ​គឺ​នៅ​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ចុងក្រោយ​មួយ​ដែល​និយាយ​ថា មាន​កម្លាំង​ទាហាន​ថៃ​ប្រមាណ​៧០​នាក់​បាន​ប៉ុនប៉ង​ចូល​មក​កាន់កាប់​ប្រាសាទ​ខ្មែរ​បូរាណ​មួយ​ឈ្មោះ ប្រាសាទ​តាមាន់ធំ ស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ។

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ថៃ​ត្រូវតែ​គោរព​អធិបតេយ្យភាព​ជាតិ​ខ្មែរ​និង​ត្រូវ​ដោះស្រាយ​តាម​មធ្យោបាយ​អហិង្សា​ការទូត ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​សង្ឃឹម​ថា​ថៃ​នឹង​ចេះ​ដោះស្រាយ​បញ្ហា​ក្នុង​លក្ខណៈ​ជា​ប្រទេស​មួយ​ដែល​មាន​ភាពចាស់ទុំ​ផ្នែក​នយោបាយ ការបញ្ជូន​កម្លាំង​ទ័ព​មិនមែន​ជា​បញ្ហា​ដែល​យើង​ថា​ជា​ប្រទេស​ដែល​មាន​អរិយធម៌​មួយ​កើត​ទេ ចៀស​វាង​ការភាន់ច្រឡំ​រវាង​អំពី​ទំនាស់​ព្រំដែន និង​ដំណោះស្រាយ​នៃ​ទំនាស់​ព្រំដែន ។ យើង​មាន​គណៈកម្មការ​ពីរ មួយ​ទំនាស់​នៅ​តាម​ព្រំដែន រឿង​កំប៉ិក​កំប៉ុក រឿង​អី​ហ្នឹង គឺ​គណៈកម្មការ​ទទួល​បន្ទុក​ព្រំដែន​ទូទៅ ប៉ុន្តែ​មួយ​ទៀត យើង​មាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​នោះ បើ​ថៃ​ចង់​ជជែក​អំពី​បញ្ហា​ព្រំដែន ដី​នៅ​ខាង​ណាៗ​គេ​ត្រូវ​ជជែក​នៅ​តុ​កៅអី​ជាមួយ​នឹង​គណៈកម្មការ​ជំនាញ មិន​មែន​កងទ័ព​ធ្វើ​ទេ»

ពី​ក្រុង​បាងកក​ឯណោះ​វិញ​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោក ថារិទ្ធ ចារុងវ៉ាត់ បាន​ថ្លែង​ថា​ពិត​ជា​មាន​ទាហាន​ថៃ​បាន​រាយ​កម្លាំង​ជុំវិញ​ប្រាសាទ​តាមាន់ធំ​នោះ​មែន ប៉ុន្តែ​ក្នុង​បរិវេណ​ចម្ងាយ​៨០​ម៉ែត្រ​ពី​ប្រាសាទ​នោះ​តែ​ប៉ុណ្ណោះ ដើម្បី​រារាំង​មិន​ឲ្យ​ទាហាន​ខ្មែរ​ចូល​ទៅ​កាន់កាប់​នៅ​ឯ​តំបន់​នោះ ។

កម្ពុជា​និង​ថៃ​ចាប់ផ្តើម​ដាក់​ពង្រាយ​ទ័ព​ប្រឈមមុខ​រឿង​ជម្លោះ​តំបន់​ប្រាសាទ​ព្រះវិហារ តាំងពី​ថ្ងៃ​ទី​១៥ កក្កដា បន្ទាប់ពី​ស្ថានភាព​ដែល​រាជ​រដ្ឋាភិបាល​ខ្មែរ​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ។

មន្ត្រី​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ថៃ​កំពុងតែ​យក​ផែនទី​ដែល​ប្រទេស​ថៃ​គូស​ជា​ឯកតោ​ភាគី មក​សំអាង​ថា​ថៃ​បាន​បាត់បង់​ទឹក​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា ដោយសារតែ​ការដាក់​ប្រាសាទ​បូរាណ​ព្រះវិហារ​ខ្មែរ​ចូល​ជា​សម្បត្តិ​ពិភពលោក ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Cam-warns-Thai-ab-border-dispute-08042008094027.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: