jump to navigation

ព្រះ​មហាវីរក្សត្រ​៖ ការទាមទារ​យក​ប្រាសាទ​ព្រះវិហារ​ពី​ថៃ​សំខាន់​ជាង​ការដាក់​ជា​បេតិកភណ្ឌ​ពិភពលោក ខែសីហា 3, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-01

ព្រះ​មហាវីរក្សត្រ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ការទាមទារ​យក​ប្រាសាទ​ព្រះវិហារ​ពី​ប្រទេស​ថៃ​មក​វិញ​ កាលពី​ឆ្នាំ​១៩៦២ មាន​ភាព​សំខាន់​ជាង​ការដាក់​បញ្ចូល​ប្រាសាទ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

 
AFP Photo
សម្តេច នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មន្ត្រី​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា​បើ​គ្មាន​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ សម្រេច​ថា​ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ​នោះ​ទេ នោះ​ក៏​គ្មាន​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​អង្គការ​យូណេស្កូ​សម្រេច​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដែរ ។

លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា ៖ «ឧទាហរណ៍​មេអំបៅ មាន​មេអំបៅ​មួយ​ឈ្មោះ​ថា មេអំបៅ​ស្ដេច​ម៉ូណាក នៅ​ម៉ិចស៊ិចកូ ជិត​ដាច់​ពូជ​ហើយ ក្នុង​ហ្នឹង​មាន​៣០​បេតិកភណ្ឌ​គេ​ដាក់​ចូល ។ សំខាន់​បំផុត​មិន​មែន​ដាក់​ចូល​ក្នុង​បេតិកភណ្ឌ​ពិភពលោក​ទេ សូម្បីតែ​សម្ដេច​ព្រះ​រាម​នៅ​ឆ្នាំ​២០០៣ លោក​បាន​ដាក់​របាំ​ព្រះ​រាជ​ទ្រព្យ​យើង​នៅ​ក្នុង​បេតិកភណ្ឌ​ដែរ ហើយ​អង្គរវត្ត​យើង​នៅ​ឆ្នាំ​២០០១ ម៉្លោះហើយ​អត់​មាន​ស្អី​ជា​សារសំខាន់​ទេ ។ សំខាន់​បំផុត​គឺ​ថា​ការកាត់​ក្ដី​នៅ​ក្នុង​តុលាការ​ឡាអេ នៅ​ថ្ងៃ​១៥ ខែ​មិថុនា ១៩៦២​នេះ វា​មាន​សារសំខាន់​ជាង​គេ​ទាំងអស់»

មន្ត្រី​ព្រះបរមរាជវាំង លោក អ៊ុំ តារាវុធ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ព្រះ​មហាក្សត្រ​មិន​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រត់​ចូល​ព្រៃ​ម៉ាគី​តស៊ូ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​សៀម​នោះ​ឡើយ ។

លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា​នៅ​ក្នុង​ព្រះរាជ​សារ​របស់​អតីត​ព្រះ​មហាក្សត្រ នរោត្តម សីហនុ តាំងពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០០៣​នោះ បាន​បញ្ជាក់​ថា​ទ្រង់​នឹង​យាង​ចូល​ព្រៃ​បើសិន​ណា​ប្រទេស​សៀម​ឈ្លានពាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ពួក​វាតទី​និយម ។

លោក អ៊ុំ តារាវុធ បាន​បញ្ជាក់​ថា ៖ «លោក​នឹង​ចូល​ម៉ាគី​ដើម្បី​ប្រយុទ្ធ​នឹង​ពួក​វាតទី​និយម​ថៃ​ដែល​ចូល​មក​វាតទី​នៅ​ប្រទេស​កម្ពុជា ។ លោក​មាន​ព្រះរាជ​តម្រិះ​សម្រាប់​ព្រះអង្គ​ទេ មិនមែន​អំពាវនាវ​អី​ទេ សុំទោស អា​ហ្នឹង​កុំ​ឲ្យ​យើង​យល់​ច្រឡំ»

មន្ត្រី​ព្រះបរមរាជវាំង​បាន​ឲ្យ​ដឹង​ទៀត​ថា ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ នឹង​ជួយ​ដោះស្រាយ​ជុំវិញ​បញ្ហា​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ជាមួយ​នឹង​ប្រទេស​សៀម បើសិន​ណា​ជា​មាន​កិច្ច​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល ។

លោក អ៊ុំ តារាវុធ បាន​បញ្ជាក់​ថា​រហូត​មក​ទល់​នឹង​ពេល​នេះ​ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ នៅ​មិន​ទាន់​បាន​ទទួល​កិច្ច​ស្នើ​ឲ្យ​ព្រះអង្គ​ជួយ​ដោះស្រាយ​ជម្លោះ​នោះ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/king-view-on-PreahVihear-08012008231840.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: