jump to navigation

ទស្សនៈ​ខ្មែរ​នៅ​អូស្ត្រាលី​ជុំវិញ​បញ្ហា​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ខែសីហា 3, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-03

លោក ជា យូហ៊ន ដែល​ជា​ទីប្រឹក្សា​ក្រុង Greater Dandenong នៃ​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី រយៈ​ពេល​៤​អាណត្តិ​មក​ហើយ និង​ជា​ជនជាតិ​អូស្រ្តាលី​ដើមកំណើត​អាស៊ី​ ដំបូង​គេ​បង្អស់​ដែល​មាន​តំណែង​ជា​ចៅហ្វាយ​ក្រុង​នៅ​ប្រទេស​អូស្ត្រាលី​នោះ មាន​ប្រសាសន៍ថា​ ការ​ដែល​សៀម​បញ្ជូន​កងទ័ព​មក​ពង្រាយ​តាម​ជាយដែន​ខ្មែរ គឺ​ជា​ការគំរាម​កំហែង​ដល់​កម្ពុជា​និង​ជា​ការរំលោភ​ពេញ​ទី​ទៅ​លើ​ការសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ។

 
RFA Photo/Uy Sophea
ទាហាន​ខ្មែរ​យាម​ល្បាត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៨ ។

ចំពោះ​ការ​ដែល​ភាគី​ថៃ​អះអាង​ថា វត្តមាន​ទ័ព​របស់​ខ្លួន​ជា​ប្រតិកម្ម​ទៅ​នឹង​ការរំលោភ​ព្រំដែន​ដោយ​កម្ពុជា​​នោះ លោក​ទីប្រឹក្សាក្រុង ជា យូហ៊ន មាន​ប្រសាសន៍​ថា​យោង​តាម​គំនូស​ផែនទី​ដី​ទាំង​នោះ​ជា​របស់​ខ្មែរ ។

លោក ជា យូហ៊ន បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​មិន​ជឿ​ថា​ខ្មែរ​ហ៊ាន​ចូល​ទៅ​យក​ដី​គេ​ទេ ពីព្រោះ​អី​ទី​១ គឺ​ដី​អស់​ហ្នឹង​បើ​យើង​មើល​ទៅ​តាម​គំនូស​ទាំងអស់​ហ្នឹង​ទៅ ជា​ពិសេស​បើ​យើង​មើល​តាម​ការកត់សម្គាល់​របស់​អង្គការ​ព្រំប្រទល់​ដែន​ហ្នឹង គឺ​ឃើញ​ថា​ដី​ទាំងអស់​ហ្នឹង​គឺ​នៅ​ក្នុង​របស់​ខ្មែរ​យើង»

ស្តីពី​ដំណោះស្រាយ​ជម្លោះ​ជាមួយ​សៀម​នេះ លោក​ចៅហ្វាយ​ក្រុង Greater Dandenong ដែល​ឋិត​នៅ​មិន​ឆ្ងាយ​ពី​រដ្ឋធានី Melbourne របស់​រដ្ឋ Victoria នោះ មាន​យោបល់​ថា​កម្ពុជា​គួរតែ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ។

លោក ជា យូហ៊ន បាន​បញ្ជាក់​ថា ៖ «បើ​រដ្ឋាភិបាល​ខ្មែរ ខ្ញុំ​ថា​បើ​យើង​យក​កម្លាំង​ទៅ​វ៉ៃ​ជាមួយ​សៀម​ហ្នឹង ច្បាស់​ជា​មិន​ឈ្នះ​គេ​ទេ ។ ដូច្នេះ​ការទាមទារ​ខាង​ផ្លូវ​នយោបាយ​គឺ​ជា​ការល្អ ជាពិសេស​គឺ​យើង​ត្រូវ​ហ៊ាន​ឡើង​ទៅ​តុលាការ​ម្ដង​ទៀត ។ មាន​តែ​តុលាការ​អន្តរជាតិ​ទេ​ដែល​គេ​ជា​អ្នក​អាច​សម្រេច​ថា ទឹក​ដី​ខ្មែរ​ត្រឹមណាៗ​ឲ្យ​វា​បាន​ច្បាស់លាស់ ។ គឺ​ថា​ព្រំប្រទល់​ខ្មែរ​ហ្នឹង​តាម​ធម្មតា​គឺ​វា​មាន​ផែនទី​មាន​អី​ច្បាស់លាស់ តាំងតែពី​បារាំង​កាន់កាប់​ហ្នឹង​គឺ​គេ​មាន​ផែនទី​ផែន​អី​ច្បាស់លាស់​របស់​គេ ។ ដូច្នេះ​បើ​យើង​សំអាង​ទៅ​លើ​ច្បាប់​ទម្លាប់​ទៅ​វិញ ប្រហែល​ជា​មាន​ការប្រសើរ​ជាង»

លោក ជា យូហ៊ន បាន​គេច​ផុត​ពី​វាល​មរណៈ​សម័យ​ខ្មែរ​ក្រហម ប៉ុល ពត ហើយ​បាន​ធ្វើ​អន្តោប្រវេសន៍​ទៅ​ប្រទេស​អូស្រ្តាលី កាលពី​ឆ្នាំ​១៩៨២ ។ លោក​ធ្លាប់​ជា​ជន​ស្ម័គ្រចិត្ត​ជួយ​ខ្មែរ​ភៀស​ខ្លួន​និង​ជួយ​បំពេញ​កិច្ចការ​សង្គម​នានា​ជាមួយ​សមាគម​ខ្មែរ​នៅ​រដ្ឋ Victoria ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Cam-Aus-view-on-border-dispute-08022008231845.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: