jump to navigation

ថៃ​សុំ​ឲ្យ​បារាំង​និង​ជប៉ុន​ធ្វើ​ជា​អាជ្ញាកណ្ដាល​ក្នុង​បញ្ហា​ព្រំដែន​ជាមួយ​ខ្មែរ ខែសីហា 3, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-02

តាម​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ផ្សាយ​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក តេជ ប៊ុនណាក់ បាន​សុំ​ឲ្យ​ប្រទេស​បារាំង​និង​ប្រទេស​ជប៉ុន ជួយ​ដើរ​តួ​ជា​អាជ្ញាកណ្តាល​ដោះស្រាយ​បញ្ហា​ទំនាស់​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ។

 
RFA Photo/Savyouth
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។

កាសែត​បាងកក​ប៉ុស្តិ៍​ចេញ​ផ្សាយ​ថ្ងៃ​ទី២ សីហា បាន​សរសេរ​ថា​ក្នុង​ពេល​ដែល​តំណាង​ស្ថានទូត​បារាំង​នៅ​ប្រទេស​ថៃ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ថ្មី លោក តេជ ប៊ុនណាក់ ដើម្បី​ជូន​ពរ​ក្នុង​មុខតំណែង​ថ្មី​នោះ លោក​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ​បាន​លើក​សំណើ​នេះ​ឡើង ហើយ​លោក​ឯកអគ្គរដ្ឋទូត​បារាំង Laurent Bili បាន​ទទួល​យក​សំណើ​នេះ ហើយ​ដាក់​ជូន​រដ្ឋាភិបាល​បារាំង​និង​មន្រ្តី​បារាំង​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ត្រួត​ពិនិត្យ ។

មន្រ្តី​បារាំង​បាន​លើកឡើង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​បារាំង​ថា ការដោះស្រាយ​បញ្ហា​ថៃ​លើក​ទ័ព​ចូល​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ គួរ​ដោះស្រាយ​តាម​ការជួប​ទ្វេ​ភាគី​និង​ក្នុង​តំបន់ ។

ចំណែក​ឯកអគ្គរាជទូត​ជប៉ុន​ក្នុង​ពេល​បាន​ជួប​ជាមួយ​លោក​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ​ថ្មី​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ការដោះស្រាយ​បញ្ហា​ទំនាស់​ដី​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ​គួរ​ដោះស្រាយ​តាម​ការចរចា​ទ្វេ​ភាគី​ដែរ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Thai-asks-France-Japan-4help-08022008220123.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: