jump to navigation

កម្ពុជា​ប្រឹងប្រែង​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​ដោយ​សន្តិវិធី ខែសីហា 3, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-02

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ភាគី​កម្ពុជា​នឹង​បន្ត​កិច្ចប្រឹងប្រែង​ថែម​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់​ប្រាសាទ​ព្រះវិហារ​ដោយ​មធ្យោបាយ​អហិង្សា ។

 
AFP Photo
ទាហាន​ខ្មែរ​ដើរ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​២១ កក្កដា ២០០៨ ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​រដ្ឋាភិបាល​ខ្មែរ លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា​គណៈកម្មការ​ចម្រុះ​ខ្មែរ​ថៃ​ក្នុង​វិស័យ​ព្រំដែន​នឹង​ធ្វើការ​ដោះស្រាយ​លើ​បញ្ហា​វិវាទ​នេះ ដែល​មាន​យ៉ាង​ហោច​ណាស់​ផ្តោត​លើ​៣​ចំណុច​ធំៗ ។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា​ថៃ​កំពុង​តែ​យក​ផែនទី​ដែល​ប្រទេស​ថៃ​គូស​ជា​ឯកតោ​ភាគី​មក​អះអាង​ថា ថៃ​បាន​បាត់បង់​ទឹកដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា ដោយសារតែ​ការដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ។ ហើយ​តាមរយៈ​នោះ​ថៃ​ចង់​ធ្វើ​កិច្ចការ​គ្រប់គ្រង​រួម​គ្នា​នៅ​ក្នុង​តំបន់​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា​នោះ ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ៖ «ភាគី​ថៃ​ប្រកាន់​យក​ធ្វើ​អ្វី​រួម ដោយ​ប្រើប្រាស់​ពាក្យ​មួយ​ថា ជាន់​គ្នា ប៉ុន្តែ​ខ្មែរ​យើង​អត់​មាន​និយាយ អត់​ទទួល ។ ម៉្លោះហើយ​យើង​ទុក​ឲ្យ​ការងារ​ហ្នឹង​ទៅ​ជា​គណៈកម្មការ​ចម្រុះ​ខ្មែរ​ថៃ​ក្នុង​វិស័យ​ព្រំដែន​ហ្នឹង ឲ្យ​គេ​និយាយ​ទៅ តាម​អ្វី​ដែល​បាន​ចុះ​ព្រមព្រៀង​គ្នា​នៅ​អនុស្សរណៈ​យល់ព្រម MOU ឆ្នាំ​២០០០ ។ ហើយ​យើង​ច្រានចោល​នូវ​អ្វី​ដែល​គេ​ថា​រួម ជាន់​គ្នា ប៉ុន្តែ​យើង​យក​ការដោះស្រាយ​តាម​អ្វី​ដែល​យើង​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ឆ្នាំ​២០០០ តាមរយៈ MOU ហ្នឹង…»

ប្រភព៖ http://www.rfa.org/khmer/indepth/Cam-Thai-border-dispute-08022008213235.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: