jump to navigation

ខ្មែរ​ក្រៅ​ប្រទេស​គាំទ្រ​សម្ដេចឪ​ក្នុង​ការដោះស្រាយ​ជម្លោះ​ទឹក​ដី​ជាមួយ​ថៃ ខែសីហា 1, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-31

ក្នុង​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ជា​ពិសេស​បញ្ហា​ព្រះវិហារ​ជាមួយ​ថៃ​នេះ ខ្មែរ​ទាំង​ក្នុង​ទាំង​ក្រៅ​ប្រទេស​មួយចំនួន មាន​យោបល់​ថា​មាន​តែ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​មហាវីរក្សត្រ សម្តេច នរោត្តម សីហនុ ប៉ុណ្ណោះ ទើប​មាន​សក្តានុពល​អាច​ដោះស្រាយ​ជូន​ប្រទេស​ជាតិ​បាន ថ្វីបើ​ព្រះអង្គ​ទ្រង់​ជរាភាព​ណាស់​ទៅ​ហើយ​ក្តី ។

លោក ប្រាក់ សេរីវុឌ្ឍ អនុ​ប្រធាន​ទួល​បន្ទុក​ផ្នែក​កិច្ចការ​អន្តរជាតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ទីស្នាក់ការ​នៅ​រដ្ឋ New Jersey សហរដ្ឋអាមេរិក (ស.រ.អា.) មាន​ប្រសាសន៍​ថា​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​នៅ​ពុំ​ទាន់​មាន​កម្លាំង​ខ្លាំងក្លា​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ឡើយ ខុស​ពី​សម្តេច​ព្រះ​នរោត្តម សីហនុ ដែល​ប្រៀប​បាន​ទៅ​នឹង​ស្រា​ទំពាំង​បាយជូរ​កាន់តែ​ចាស់​កាន់តែ​ខ្លាំង ។

លោក ប្រាក់ សេរីវុឌ្ឍ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​យល់​ថា​អ្នក​ដែល​មាន​លទ្ធភាព​ចេញ​មុខ​តតាំង​រឿង​ហ្នឹង​តាម​ផ្លូវ​នយោបាយ​ការទូត​អន្តរជាតិ​ហ្នឹង ។ ខ្ញុំ​យល់​ថា កម្លាំង​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្នាក់​ឯង​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ហ្នឹង​មិន​គ្រប់​កម្លាំង​សម្រាប់​ទៅ​តវ៉ា​ជាមួយនឹង​អន្តរជាតិ​ទេ ។ ខ្ញុំ​និយាយ​នេះ​អត់​មាន​ការបង្អាប់​អី​ចំពោះ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ថា​ខ្ញុំ​គោរព​ក្នុង​នាម​គាត់​ជា​អ្នក​ដឹកនាំ​ខ្មែរ​បាន​បោះ​ឆ្នោត​ជាប់​ជា​ផ្លូវការ ប៉ុន្តែ​ខ្ញុំ​ចង់​ឃើញ​កម្លាំង​មួយ​ទៀត​បន្ថែម​ពី​លើ​ដើម្បី​ឲ្យ​គ្រប់​ដៃគូ ដៃ​ឆ្វេង ដៃ​ស្ដាំ គឺ​ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្ដម សីហនុ លោក​ថ្វីត្បិតតែ​មាន​ព្រះជន្មាយុ​ចាស់​ជរា​ហើយ​តាម​ផ្លូវ​កម្លាំង​កាយ​សុខភាព ក៏ប៉ុន្តែ​តាម​ផ្លូវ​ជីវិត​នយោបាយ​របស់​លោក ជា​ពិសេស​គឺ​រឿង​ការទូត​អន្តរជាតិ លោក​ប្រៀប​បាន​នឹង​ស្រា​ដែល​គេ​ទុក​យូរ​ឆ្នាំ យូរ​ណាស់​កាន់តែ​ខ្លាំង​ណាស់ បាន​ន័យ​ថា​លោក​មាន​ទឹកមាត់​ប្រៃ​ក្នុង​ការតវ៉ា​រឿង​ប្រាសាទ​ព្រះវិហារ រឿង​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​ព្រំដែន ព្រោះ​លោក​ជា​អ្នក​ដឹកនាំ​មួយ​ដែល​មាន​អាយុ​វែង​ជាង​គេ​នៅ​ក្នុង​ចំណោម​អ្នក​ដឹកនាំ​ពិភពលោក ហើយ​បាន​តាម​ទាន់​ស្ថានការណ៍​ទាំង​ប៉ុន្មាន​ដែល​ទាក់ទង​នឹង​ប្រទេស​កម្ពុជា»

ប្រភព៖ http://www.rfa.org/khmer/indepth/KH-US-supports-Sihanouk-2solve-border-dispute-07312008061903.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: