jump to navigation

ព្រះសង្ឃ​ថ្នាក់​រាជា​គណៈ​សំខាន់ៗ​គ្រោង​ធ្វើ​ពីធី​បួងសួង​នៅ​ប្រាសាទ​ព្រះវិហារ ខែកក្កដា 31, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-30

ព្រះសង្ឃ​ថ្នាក់​រាជា​គណៈ សង្ឃ​នាយក សង្ឃ​នាយក​រង មួយ​ក្រុម​របស់​ប្រទេស​កម្ពុជា គ្រោង​នឹង​មក​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​កន្លែង​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​នៃ​កងទ័ព​កម្ពុជា​ថៃ ដើម្បី​ធ្វើ​ពិធី​បួងសួង​តាម​ជំនឿ​ព្រះពុទ្ធ​សាសនា​សុំ​សន្តិភាព​និង​ទឹក​ដី ជំនួស​ឲ្យ​ការបង្ហូរ​ឈាម​គ្នា​ដោយ​អាវុធ​រវាង​ប្រទេស​ទាំង​ពីរ ។

 
RFA Photo/Uy Sophea
សម្ដេច​ព្រះសង្ឃ​រាជ​គណៈ​មហានិកាយ ព្រះ​មហា​សុមេធាធិបតី ទេព វង្ស (ស្ដាំ) និង មេ​បញ្ជាការ​កងទ័ព​ជើង​គោក​ថៃ នៅ​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ ក្បែរ​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​៣០ កក្កដា ២០០៨ ។

សម្ដេច​ព្រះសង្ឃ​រាជ​គណៈ​មហានិកាយ​នៃ​ប្រទេស​កម្ពុជា​ព្រះ​មហាសុមេធាធិបតី ទេព វង្ស បាន​មាន​ព្រះ​ថេរដីកា​កាលពី​ថ្ងៃ​ពុធ ទី​៣០ ខែ​កក្កដា នៅ​ក្នុង​ទី​វត្ត​កែវសិក្ខាគិរីស្វារៈ​នៃ​ទឹក​ដី​ខ្មែរ​ដែល​កង​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​កំពុង​តែ​កាន់កាប់ ថា ព្រះសង្ឃ​ពុទ្ធ​សាសនា​ថ្នាក់​រាជា​គណៈ​សំខាន់ៗ​នឹង​មក​ធ្វើ​ពិធី​ក្រុង​ពាលី​សុំ​ទឹក​ដី​និង​សន្តិភាព ជំនួស​ឲ្យ​ការបង្ហូរ​ឈាម​គ្នា​រវាង​កងទ័ព​ខ្មែរ​ថៃ​នៅ​ក្នុង​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​សីហា​ខាង​មុខ ។

ព្រះ​មហាសុមេធាធិបតី ទេព វង្ស បាន​មាន​ព្រះ​ថេរដីកា​ថា ៖ «គណៈ​សង្ឃ​នាយក សង្ឃ​នាយក​រង សុទ្ធតែ​រាជា​គណៈ សុទ្ធតែ​សម្ដេចៗ សុំ​បូជា​ក្រុង​ពាលី​សុំ​ទឹក​សុំ​ដី សុំ​ឲ្យ​ទី​នេះ​កន្លែង​នេះ​មាន​សុខ​សន្តិភាព ចាប់តាំង​ពី​ថ្ងៃ​ទី​១​ទៅ ។ អាត្មា​ប្រកាស​ថា សុខ​ចិត្ត​យើង​បង្ហូរ​ទឹក​ភ្នែក​វា​ប្រសើរ​ជាង​បង្ហូរ​ឈាម​គ្នា ។ ថៃ​ក៏​ព្រះពុទ្ធ​សាសនា​ដូច​គ្នា»

ទោះ​យ៉ាង​ណា​រហូត​មក​ដល់​ថ្ងៃ​ពុធ​នេះ វត្តមាន​របស់​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ដែល​ចូល​មក​លុកលុយ​ក្នុង​ទី​វត្ត​ទឹក​ដី​ខ្មែរ​រយៈពេល​កន្លះ​ខែ​ហើយ ដោយ​កងទ័ព​ថៃ​ទាំង​នោះ​មិន​ទាន់​មាន​គម្រោង​ជាក់លាក់​ណា​មួយ​ក្នុង​ការដក​ចេញ​ពី​ទឹក​ដី​ខ្មែរ​នៅ​ឡើយ​ទេ ។

មេបញ្ជាការ​កងទ័ព​ជើង​គោក​និង​ជា​ប្រធាន​ទំនាក់​ទំនង​ព្រំដែន​ថៃ​កម្ពុជា​ដែល​បាន​ចុះ​មក​ពិនិត្យ​ស្ថានភាព​ទាហាន​ថៃ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ លោក​ឧត្ដមសេនីយ៍​ទោ ឌុកស៊ីត គ្រីយ៉ៃ បាន​ឆ្លើយ​បដិសេធ​ក្នុង​ការបញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​ដែល​ថា តើ​កងទ័ព​ថៃ​នឹង​ដក​ចេញ​ពី​ទឹក​ដី​ខ្មែរ​នៅ​ពេល​ណា​មួយ​នៅ​ឡើយ ដោយ​លោក​មាន​ប្រសាសន៍​ថា​វា​មិនមែន​ជា​ការងារ​របស់​លោក​ទេ ។

លោក​ឧត្ដមសេនីយ៍​ទោ ឌុកស៊ីត គ្រីយ៉ៃ បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​ថា ៖ “ការងារ​របស់​គាត់​គ្រាន់តែ​មក​មើល​ទេ គាត់​មិន​អាច​ឆ្លើយតប​បាន​ទេ ។ ធម្មតា​ការទំនាក់ទំនងគ្នារវាង​ប្រទេសទាំងពីរ” ។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ​បញ្ញវ័ន្ត​ខ្មែរ​មួយ​ក្រុម​របស់​រាជបណ្ឌិត​សភា​កម្ពុជា បាន​ចាត់ទុក​ការបញ្ជូន​កងទ័ព​ថៃ​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​គឺ​ជា​អំពើ​ខុស​ច្បាប់ ហើយ​គេ​ទាមទារ​ឲ្យ​កងទ័ព​ថៃ​ទាំងអស់​ដក​ចេញ​ពី​ទឹក​ដី​ខ្មែរ​នៃ​តំបន់​ព្រះវិហារ ។

ក្រុម​បញ្ញវ័ន្ត​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ៖ «អ្វី​ដែល​ថៃ​ធ្វើ​ពេល​នេះ ខ្ញុំ​ជឿជាក់​ថា​កម្ពុជា​អាច​តប​គ្រប់​ពេល​វេលា ប៉ុន្តែ​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ខ្ពស់ ស្អប់​ខ្ពើម​សង្គ្រាម ថៃ​ទេ​មិន​ដែល​ធ្វើ​សង្គ្រាម ។ អ៊ីចឹង​សូម​ឲ្យ​ថៃ​វិល​ត្រឡប់​ទៅ​ប្រទេស​ខ្លួនឯង​វិញ ដោយ​គោរព​នូវ​បូរណភាព​ទឹក​ដី​របស់​កម្ពុជា»

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ ដើម្បី​ស្វែងរក​មធ្យោបាយ​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​យោធា ក៏ប៉ុន្តែ​កាលបរិច្ឆេទ​នៃ​ការសម្រេច​ដក​កងទ័ព​នោះ​គឺ​អាស្រ័យ​ទៅ​លើ​ភាគី​ថៃ​ធ្វើ​ឡើង​ជា​មុន ៕

ប្រភព៖ http://www.rfa.org/khmer/indepth/monks-2hold-ceremony-at-PV-07302008234728.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: