jump to navigation

ក្រសួង​សុខាភិបាល​ចែក​មុង​និង​អង្រឹង​ដល់​ទាហាន​នៅ​ព្រះវិហារ ខែកក្កដា 31, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-30

មន្ដ្រី​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​នៃ​ក្រសួង​សុខាភិបាល​នៅ​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០០៨​នេះ ថា មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​បាន​ធ្វើការ​ចែកចាយ​មុង​និង​អង្រឹង​ជ្រលក់​ថ្នាំ​ការពារ​ជំងឺ​គ្រុនចាញ់​ឲ្យ​ដល់​កងទ័ព​ជាតិ​ខ្មែរ​ដែល​កំពុង​តែ​ឈរ​ជើង​ការពារ​តំបន់​ប្រាសាទ​ព្រះវិហារ ពីព្រោះ​ថា​នៅ​ទី​នោះ​គឺ​ជា​តំបន់​មួយ​មាន​អត្រា​ជំងឺ​គ្រុនចាញ់​ខ្ពស់ ។

 
RFA Photo/Uy Sophea
ទាហាន​ខ្មែរ​យាម​ល្បាត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៨ ។

ប្រធាន​ផ្នែក​មុង​ជ្រលក់​ថ្នាំ​នៃ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់ លោក​វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បាន​មាន​ប្រសាសន៍​ថា​ពេល​នេះ​គឺ​ជា​រដូវ​ភ្លៀង​ធ្លាក់​ខ្លាំង ដូច្នេះ​ជំងឺ​គ្រុនចាញ់​អាច​នឹង​កើត​មាន​ច្រើន​ជាង​ពេល​ធម្មតា ជា​ពិសេស​នៅ​តាម​តំបន់​ព្រំដែន​ដូច​ជា​ខេត្ត​ព្រះវិហារ​នោះ ។

លោក​បាន​បន្ត​ទៀត​ថា ប៉ុន្តែ​សម្រាប់​កងទ័ព​ខ្មែរ​ដែល​កំពុងតែ​ការពារ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ករណី​ណា​មួយ​កើតឡើង​នូវ​ជំងឺ​គ្រុនចាញ់​នោះ​ទេ ពីព្រោះ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​នៃ​ក្រសួង​សុខាភិបាល បាន​ជួយ​ការពារ​រួច​ជា​ស្រេច​ទៅ​តាម​រយៈ​ការផ្តល់​មុង​និង​អង្រឹង​ជ្រលក់​ថ្នាំ​នោះ ។

លោក​វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បាន​មាន​ប្រសាសន៍​ថា ៖ «ខាង​យើង​មិន​មាន​អី​កត់សម្គាល់​ថា ឈឺ​អី​ធំដុំ​ធ្ងន់ធ្ងរ​ដូច​ខាង​ថៃ​ផ្សាយ​នោះ​ទេ បើ​មាន​បញ្ហា​ឈឺ​ធ្ងន់ធ្ងរ​គឺ​មាន​វិធានការ​ចុះ​ទៅ​ប្រើ​ថ្នាំ​បាញ់​បំបាត់​ប្រភព​មូស ឬក៏​យើង​មាន​វិធានការ​អី​ផ្សេង​ទៀត ឬ​ក៏​យើង​ត្រូវ​យក​គ្រូពេទ្យ​យើង​ចុះ​ទៅ​ជា​បន្ទាន់ យើង​ព្យាបាល​ភ្លាមៗ»

បញ្ជាក់​ប្រាប់​ពី​បញ្ហា​នេះ​ដែរ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់ លោក​វេជ្ជបណ្ឌិត ឌួង សុជាតិ បាន​ឲ្យ​ដឹង​ថា​ក្រៅពី​បាន​ផ្ដល់​មុង​និង​អង្រឹង​ជ្រលក់​ថ្នាំ ក្នុង​នោះ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​របស់​ក្រសួង​សុខាភិបាល​ថ្មីៗ​នេះ ក៏​បាន​ធ្វើការ​ផ្តល់​ឪសថ​មួយចំនួន​ផងដែរ​ឲ្យ​ដល់​កងទ័ព​ជាតិ​ដែល​កំពុងតែ​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ។

មន្ដ្រី​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​មិន​ទាន់​មាន​បញ្ហា​ទាហាន​ឈុត​ខ្មៅ​ថៃ​ចូល​មក​លុកលុយ​ក្នុង​ទឹក​ដី​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នោះ គឺ​មជ្ឈមណ្ឌល​ជាតិ​បាន​ធ្វើការ​ចែកចាយ​មុង​ជ្រលក់​ថ្នាំ​ឲ្យ​ដល់​កងទ័ព​ដែល​ធ្លាប់​យាម​ប្រចាំការ​នៅ​តាម​ព្រំដែន​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​នោះ​រួច​ហើយ​ដែរ​ដែល​បាន​ផ្ដល់​មុង​ថ្មី​ជិត​ដប់​ម៉ឺន​មុង ។

ប្រធាន​ផ្នែក​មុង​ជ្រលក់​ថ្នាំ​នៃ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់ លោក​វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បាន​បញ្ជាក់​ថា​តាមរយៈ​ការផ្តល់​មុង​និង​អង្រឹង​ជ្រលក់​ថ្នាំ ព្រមទាំង​ផ្តល់​ឪសថ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុនចាញ់​ផង​នោះ ទាំង​កងទ័ព​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ឆ្នាំ​នេះ​គេ​រំពឹង​ថា​អាច​ការពារ​ជំងឺ​គ្រុនចាញ់​បាន​ប្រមាណ​៩០% ។

លោក​វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បាន​មាន​ប្រសាសន៍​ថា ៖ «អ្នក​ដែល​ឈរ​នៅ​ហ្នឹង​ចាស់​ពី​មុន​យើង​បាន​ចែក យើង​បាន​ជ្រលក់​មុង​គាត់​ដែល​ចាស់​ហ្នឹង​ដើម្បី​ការពារ​ជំងឺ​គ្រុនចាញ់»

ទាក់ទង​ទៅ​នឹង​អត្រា​ជំងឺ​គ្រុនចាញ់​នៅ​ទូទាំង​ប្រទេស​វិញ​នោះ មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​នៃ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​នេះ​គិត​ចាប់តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​ជំងឺ​គ្រុនចាញ់​ចំនួន​១៥៥០០​ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​៤៦​នាក់ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/health-ministry-distributes-mosquito-nets-soldiers-07302008081811.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: