jump to navigation

និស្សិត​ខ្មែរ​នៅ​ហ្វីលីពីន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ថៃ​នៅ​មុខ​ស្ថានទូត​ថៃ ខែកក្កដា 29, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-28

ស្របពេល​ដែល​កិច្ច​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ថៃ​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ដែរ​ក្រុម​និស្សិត​ខ្មែរ​ចំនួន​៣០​នាក់ ក្នុង​នោះ​មាន​និស្សិត​ស្ត្រី​៥​នាក់​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ហ្វីលីពីន បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ក្រុង​ម៉ានីល ដើម្បី​ថ្កោលទោស​ចំពោះ​វត្តមាន​កងទ័ព​ថៃ​ដែល​ឆ្លង​កាត់​ព្រំដែន​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ។

ក្នុង​ពេល​កំពុង​ធ្វើ​បាតុកម្ម​នោះ លោក ដីវិន ជា​តំណាង​ក្រុម​និស្សិត​បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​រយៈ​ទូរស័ព្ទ​អំពី​ការទាមទារ​តវ៉ា​ដែល​ចាប់ផ្តើម​ធ្វើ​ពី​ម៉ោង​១ រហូត​ដល់​ម៉ោង​៥​រសៀល​ថ្ងៃ​នេះ​យ៉ាង​ដូច្នេះ​ថា ៖ «យើង​រៀបចំ​លើក​ជា​បដា ។ យើង​មាន​បដា​ធំ​មួយ​ប្រវែង​ប្រហែល​៣​ម៉ែត្រ ហើយ​បដា​តូចៗ​ជា​ច្រើន ។ យើង​ទាមទារ​ដូច​ជា យើង​ត្រូវការ​សន្តិភាព យើង​ទាមទារ​ឲ្យ​ថៃ​ដក​ចេញ​ពី​ប្រទេស​កម្ពុជា ថៃ​ត្រូវតែ​គោរព​សិទ្ធិ​មនុស្ស ឈ្លានពាន​ទៅ​លើ​ទឹក​ដី​កម្ពុជា​ជា​ការរំលោភ​សិទ្ធិ​មនុស្ស​ជាង​១៤​លាន​នាក់ ។ ហើយ​យើង​មិន​ទទួល​ស្គាល់​នូវ​ផែនទី​ដែល​ធ្វើ​ឡើង​ជា​ឯកតោ​ភាគី យើង​ទទួល​ស្គាល់​តែ​ផែនទី​ដែល​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ។ ក្នុង​នោះ​យើង​មាន​ទង់ជ័យ ទង់ជ័យ​យើង​មាន​ស្រេច អា​ធំៗ​ជា​ក្រដាស​៥ ហើយ​ទង់ជ័យ​ក្រដាស​ប្រហែល​ជា​៣០»

ហ៊ុយ វណ្ណៈ ៖ ខាង​អាជ្ញាធរ​ហ្វីលីពីន​គេ​មាន​ការពារ​សន្តិសុខ​អី​ទេ ? ដីវិន ៖ បាទ​ការពារ​យើង​ព្រោះ​យើង​មាន​ច្បាប់​ត្រឹមត្រូវ យើង​ដាក់​ច្បាប់​តាំងពី​ថ្ងៃ​ទី​២៦ ។ ហើយ​ថ្ងៃ​ហ្នឹង​គេ​មក​មុន​យើង ប៉ូលិស​ប្រហែល​ជា​៤​-​៥​ឡាន ហើយ​គេ​ការពារ​យើង​ជុំវិញ​សងខាង​ទាំងអស់ ។

ហ៊ុយ វណ្ណៈ ៖ លោក​ធ្វើ​បាតុកម្ម​នៅ​កន្លែង​ណា​ដែរ​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ហ្នឹង ? ដីវិន ៖ នៅ​ក្នុង​ម៉ានីល​នៅ​មុខ​ស្ថានទូត​ថៃ​តែម្ដង… ។

ហ៊ុយ វណ្ណៈ ៖ តើ​ខាង​ភ្ញៀវ​បរទេស​គេ​មាន​ចាប់អារម្មណ៍​នឹង​ការធ្វើ​ពិធី​ហ្នឹង​ដែរ​ឬ​ទេ ? ដីវិន ៖ យើង​មាន​អ្នក​កាសែត​ជា​ច្រើន​ដែរ​មក​យក​ព័ត៌មាន​កាលពី​ដើម​ដំបូង ។ រយៈពេល​ប្រហែល​ជា​មួយ​ម៉ោង​ដំបូង​មាន​អ្នក​កាសែត​បរទេស​ជា​ច្រើន ។

ហ៊ុយ វណ្ណៈ ៖ តើ​អាជ្ញាធរ​ថៃ​ដែល​ការពារ​នៅ​ហ្នឹង​មាន​ការឆ្លើយ​តប​យ៉ាង​ម៉េច​នា​ពេល​ហ្នឹង ?

ដីវិន ៖ ជា​ដំបូង​ខ្ញុំ​ជូន​លិខិត​ហើយ​និង​ការអនុញ្ញាត​ទៅ​ស្ថានទូត​ថៃ ហើយ​គេ​ព្រម​ទទួល​យក​ទៅ ។ ហើយ​គេ​បិទ​ទ្វា​រគេ​អត់​ហ៊ាន​បើក​ទ្វារ​ទេ ។ គេ​អើត​មក​តាម​កញ្ចក់​ព្រាត​អ៊ីចឹង​មក គេ​អត់​ហ៊ាន​ចេញ​ទេ ។ ហើយ​ស្ថានទូត​គេ គេ​ឃាំង​ដោយ​របង​ដែក​កុំ​ឲ្យ​យើង​ចូល​ទៅ​ក្នុង​ស្ថានទូត​គេ ។

ហ៊ុយ វណ្ណៈ ៖ លោក​រំពឹង​ថា​ការទាមទារ​ថ្ងៃ​នេះ​នឹង​មាន​ឥទ្ធិពល​អី​ទៅ​នឹង​ព័ត៌មាន​របស់​ថៃ​នៅ​ព្រំដែន​កម្ពុជា​ហ្នឹង​ដែរ ?

ដីវិន ៖ ខ្ញុំ​ថា​ជួយ​វា​មិន​ច្រើន​ទេ តែ​វា​ជួយ​មួយ​ផ្នែក​ជំរុញ​ឲ្យ​ថៃ​ទទួល​ស្គាល់​អ្វី​ដែល​យើង​ទាមទារ ។ ជា​សិទ្ធិ​តវ៉ា​របស់​យើង​ដែល​កំពុង​ចរចា​នៅ​សៀមរាប​ហ្នឹង ។ ហើយ​យើង​ក៏​បាន​ប្រាប់​ទៅ​សារព័ត៌មាន​ដែរ បើសិន​ជា​ថៃ​មិន​ព្រម​ទទួល​ស្គាល់​អ្វី​ដែល​យើង​ទាមទារ​ទេ យើង​នឹង​បញ្ជូន​ជា​លិខិត​ទៅ​អាស៊ាន ឬ​ក៏ UN ឬ​ក៏​អាច​ឈាន​ចូល​ទៅ​ដល់​ការធ្វើ​បាតុកម្ម​ទាមទារ​បន្ត​ទៀត

http://www.rfa.org/khmer/indepth/Khstudents-in-Philippines-protest-against-Thai-07282008235557.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: