jump to navigation

សមាគម​មគ្គុទេ្ទសក៍​ទេសចរណ៍​អង្គរ​គ្រោង​ធ្វើ​ក្បួន​ដង្ហែ​ប្រឆាំង​ការឈ្លានពាន​របស់​ថៃ ខែកក្កដា 28, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-24

សមាគម​មគ្គុទេ្ទសក៍​ទេសចរណ៍​អង្គរ​គ្រោង​នឹង​ធ្វើ​ក្បួន​ដង្ហែ​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​សម្ដែង​ការប្រឆាំង​ទៅ​នឹង​ការឈ្លានពាន​របស់​ថៃ​លើ​បូរណភាព​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ។

 
RFA Photo/Savyouth
ទាហាន​ថៃ​អង្គុយ​លើ​ផ្លូវ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។

ប្រធាន​សមាគម​មគ្គុទេ្ទសក៍​ទេសចរណ៍​អង្គរ លោក ខៀវ ធី បាន​មាន​ប្រសាសន៍​បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​ផ្ដួចផ្ដើម​ឲ្យ​មាន​ក្បួន​ដង្ហែ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​សៀម​ថា គឺ​ដើម្បី​អំពាវនាវ​សុំ​ស្វែងរក​ដំណោះស្រាយ​ពី​សហគមន៍​អន្តរជាតិ ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​សៀម​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​ខ្មែរ ។

លោក ខៀវ ធី បាន​មាន​ប្រសាសន៍​ថា ៖ «ក្នុង​ឋានៈ​ជា​ជនជាតិ​ខ្មែរ​មួយ​រូប​មាន​ការស្រឡាញ់​ទឹក ស្រឡាញ់​ដី ស្រឡាញ់​ជាតិ​យើង ហើយ​មាន​ការឈឺចាប់​ណាស់​ដែល​ឃើញ​ជន​បរទេស​លើក​ទ័ព​មក​ច្រើន​សន្ធឹក​សន្ធាប់​ដោយ​គ្មាន​ច្បាប់​ទម្លាប់​មក​ត្រួតត្រា​ទឹក​ដី​កម្ពុជា… ។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ប្រជុំ​សមាគម​គណៈកម្មការ​ដើម្បី​ធ្វើ​ពិធី​នេះ​ឡើង ដើម្បី​សម្ដែង​ដល់​ពួក​ឈ្លានពាន​ហ្នឹង គឺ​ថា​ខ្មែរ​យើង​ឈឺចាប់​និង​តស៊ូ​ជានិច្ច ហើយ​ក៏​ដូច​ជា​សម្ដែង​ប្រាប់​ពិភពលោក​ថា ខ្មែរ​មាន​ការឈឺ​ចាប់​និង​សូម​អំពាវនាវ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​មេត្តា​ជួយ​ដោះស្រាយ​ឲ្យ​ខ្មែរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​បាន​សហការ​និង​គាំទ្រ​រាល់​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការដោះស្រាយ​ដើម្បី​បណ្ដេញ​ពួក​ឈ្លានពាន​ចេញ​ពី​ទឹក​ដី​ខ្មែរ​ឲ្យ​បាន​ឆាប់»

លោក ខៀវ ធី បាន​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​អាជ្ញាធរ​ខេត្ត​សៀមរាប​សុំ​ការអនុញ្ញាត​ដើម្បី​ធ្វើ​ក្បួន​ដង្ហែ​នោះ​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​ថា​បើ​លោក​បាន​ទទួល​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​ខេត្ត ក្បួន​ដង្ហែ​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ក្រោយ​ពេល​ការបោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​មួយ​ថ្ងៃ ។

លោក ខៀវ ធី សង្ឃឹម​ថា​ក្បួន​ដង្ហែ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​ថៃ​នោះ​នឹង​មាន​មនុស្ស​រាប់​ពាន់​នាក់​ចូលរួម ។

លោក​បាន​បន្ត​ថា ក្បួន​ដង្ហែ​នោះ​គ្រោង​នឹង​ចាប់ផ្ដើម​ចេញ​ដំណើរ​ពី​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ដើម្បី​ធ្វើ​ពិធី​សូត្រ​មន្ត បន្ត​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦ ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​ខេត្ត​សៀមរាប ។ នៅ​ទី​នោះ​ក្បួន​ដង្ហែ​នឹង​ក្រាប​សម្ដែង​ការគោរព​ដល់​បដិមា​អតីត​មហាវីរក្សត្រ​ខ្មែរ ព្រះបាទ ជយវរ្ម័ន​ទី​៧ ។

លោក ខៀវ ធី បាន​បន្ត​ទៀត​ថា​ក្បួន​ដង្ហែ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​សៀម​នឹង​បន្ត​ទៅ​កាន់​ប្រាសាទ​អង្គរវត្ត ដែល​នៅ​ទី​នោះ​អ្នក​ចូលរួម​ក្នុង​ក្បួន​ដង្ហែ​នឹង​ធ្វើការ​លត់​ជង្គង់​ច្រៀង​បទ​ពង្សាវតា​ខ្មែរ ហើយ​សម្ដែង​មតិ​យោបល់​ចំពោះ​ការឈ្លានពាន​របស់​សៀម បន្ត​ដំណើរ​មក​ផ្សារ​ចាស់​និង​វិល​ត្រឡប់​ទៅ​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​វិញ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/toursit-guides-2hold-rally-against-Thai-07242008212909.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: