jump to navigation

មេ​បញ្ជាការ​យោធា​ខ្មែរ​ថៃ​ព្រមព្រៀង​គ្នា​បញ្ឈប់​ការជីក​លេណដ្ឋាន ខែកក្កដា 28, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-26

មេ​បញ្ជាការ​យោធា​ខ្មែរ​ថៃ​នៅ​តំបន់​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ​នៅ​បរិវេណ​ប្រាសាទ​ព្រះ​វិហារ​បាន​ព្រមព្រៀង​គ្នា​លើ​ការបញ្ឈប់​កង​ទាហាន​ថៃ​មិន​ឲ្យ​បន្ត​ជីក​លេណដ្ឋាន​ត្រៀម​ប្រយុទ្ធ​ត​ទៅ​ទៀត ។

 
RFA Photo/Savyouth
ទាហាន​ខ្មែរ (ខាងស្ដាំ) អង្គុយ​ជាមួយ​ទាហាន​ថៃ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។

មន្ត្រី​ខ្មែរ​ដែល​កំពុង​គ្រប់គ្រង​ស្ថានការណ៍​ប្រឈមមុខ​ដោយ​កង​យោធា​ខ្មែរ​ថៃ​នៅ​តំបន់​បរិវេណ​ប្រាសាទ​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​កក្កដា បាន​ស្នើសុំ​មេ​បញ្ជាការ​យោធា​ថៃ​ឲ្យ​បញ្ឈប់​កង​ទាហាន​ប៉ារ៉ា​កុំ​ឲ្យ​បន្ត​ជីក​លេណដ្ឋាន​ត្រៀម​ប្រយុទ្ធ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​តាម​បណ្ដោយ​ព្រំដែន​ត​ទៅ​ទៀត ដើម្បី​បញ្ជៀស​ចេញ​នូវ​ភាព​ប្រឈមមុខ​ដាក់​គ្នា​ដ៏​តានតឹង​ដោយ​អាវុធ ។

អភិបាល​រង​ខែត្រ​ព្រះវិហារ​ដែល​កំពុង​គ្រប់គ្រង​កង​កម្លាំង​យោធា​ខ្មែរ​នៅ​តំបន់​វត្ត​ជិត​ប្រាសាទ​ព្រះវិហារ លោក​ឧត្តមសេនីយ៍​ទោ ស ថាវី បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា មន្ត្រី​យោធា​ខ្មែរ​បាន​ស្នើសុំ​ឲ្យ​មេ​បញ្ជាការ​កងទ័ព​ឈុត​ខ្មៅ​និង​ប៉ារ៉ា​បញ្ឈប់​ការជីក​លេណដ្ឋាន​ប្រយុទ្ធ​គោលបំណង​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​ដែល​កំពុងតែ​ប្រឈមមុខ​ដាក់​គ្នា​ដោយ​អាវុធ​នោះ ។

លោក​ឧត្តមសេនីយ៍​ទោ ស ថាវី បាន​ឲ្យ​ដឹង​ថា ៖ «សំណូមពរ​ទៅ​ភាគី​ថៃ​ឲ្យ​បញ្ឈប់​ការជីក​លេណដ្ឋាន​ហើយ​គេ​ក៏​សុខ​ចិត្ត​ឈប់​ហើយ ។ អ៊ីចឹង​បាន​ថា​ស្ថានភាព​វា​នៅ​ទល់​មុខ​គ្នា​វា​អាច​ធូរ​ស្រាល វា​អាច​កាត់​បន្ថយ​ច្រើន ធូរ​ស្រាល​ច្រើន វា​មិន​ប្រឈមមុខ​ដាក់​គ្នា ។ ឥឡូវ​យើង​ហូប​បាយ​ជាមួយ​គ្នា​បាន​អី​ជាមួយ​គ្នា​បាន»

មេ​បញ្ជាការ​យោធា​ថៃ​បាន​បន្ទន់​ឥរិយាបថ​ហើយ​ថា​គេ​បាន​យល់ព្រម​ចំពោះ​សំណើ​កម្ពុជា​នេះ ។

មេ​បញ្ជាការ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ លោក អាភីឆាត ភូភួក បាន​មាន​ប្រសាសន៍​ឆ្លើយ​តប​ភ្លាមៗ​ថា លោក​នឹង​ដាក់​បញ្ញត្តិ​ឲ្យ​កង​ទាហាន​ថៃ​នៅ​ក្រោម​បង្គាប់​បញ្ឈប់​ការជីក​លេណដ្ឋាន​នេះ ពីព្រោះ​ថា​គោលបំណង​យោធា​ថៃ​មិន​ចង់​ឲ្យ​មាន​ការបង្ហូរ​ឈាម​គ្នា​ទេ ។

លោក អាភីឆាត ភូភួក បានឲ្យដឹងថា ៖ “ទោះបី​ជា​មាន​ការជីក​លេណដ្ឋាន​តិចតួច​ក៏ដោយ​ក៏​ភាគី​ទាំង​សងខាង​គឺ​នៅ​រក្សា​កេរ្តិ៍ឈ្មោះ ឬ​កិត្តិយស​រវាង​ប្រទេស​ទាំង​ពីរ​មិន​ឲ្យ​មាន​បញ្ហា​អី​ជាមួយ​គ្នា ។ បញ្ហា​គឺ​ថ្នាក់លើ​ឬ​ក៏​កងទ័ព​ជើងគោក​ជា​អ្នក​ដោះស្រាយ” ។

ចំណែក​មេ​កង​ទាហាន​ប៉ារ៉ា​ថៃ​នៅ​តំបន់​ខ្សែ​ត្រៀម​ទី​១​ជាប់​ព្រំដែន​កម្ពុជា​ថៃ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​ព្រះវិហារ​បាន​និយាយ​ថា គេ​គ្រាន់តែ​ជីក​លេណដ្ឋាន​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ​មិនមែន​សម្រាប់​ការប្រយុទ្ធ​ទេ ។ ហើយ​ថា​ការស្នើសុំ​របស់​មន្ត្រី​យោធា​កម្ពុជា​មិន​ឲ្យ​ជីក​លេណដ្ឋាន​នោះ​គឺ​មាន​តែ​បញ្ជាការ​ធំ​ប៉ុណ្ណោះ​ទើប​អាច​សម្រេច​បាន ៖ “ក្នុងនាមពួកគាត់ជាប៉ារ៉ានេះ ពួកគាត់មកទីនេះជីកលេណដ្ឋានការពារខ្លួនប៉ុណ្ណឹងទេ” ។

សូម​រំឮក​ថា​ចាប់តាំង​តែ​ពី​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ចូល​លុកលុយ​ទី​វត្ត​ខ្មែរ កែវ​សិក្ខា​គិរី​ស្វារៈ ជាប់​ប្រាសាទ​ព្រះវិហារ​រហូត​មក​ដល់​ថ្ងៃ​សៅរ៍​នេះ​មាន​រយៈពេល​១១​ថ្ងៃ​ហើយ ដោយ​វត្តមាន​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅតែ​ស្ថិត​ក្នុង​ទឹក​ដី​នៅឡើយ ។ ចំណែកឯ​កង​ប៉ារ៉ា​ថៃ​ក៏​បាន​បញ្ជូន​មក​ប្រឈមមុខ​ជាមួយ​នឹង​ទាហាន​ខ្មែរ​នៅ​ឯ​ខ្សែ​ត្រៀម​ទី​១ ជាប់​បន្ទាត់​ព្រំដែន ។

តាម​ព័ត៌មាន​ចុងក្រោយ​ពី​កង​រក្សា​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ចាប់តាំងតែ​ពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃ​សៅរ៍​នេះ​បាតុករ​ថៃ​មួយ​ក្រុម​បាន​លើក​គ្នា​មក​ស្រែក​ទាមទារ​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ក៏ប៉ុន្តែ​ត្រូវ​កង​យោធា​ថៃ​រារាំង​នៅ​ក្នុង​ទឹក​ដី​ថៃ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Preah-Vihear-tension-07262008223103.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: