jump to navigation

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​អំពាវនាវ​ឲ្យ​ប្ដូរផ្ដាច់​ការពារ​ប្រាសាទ​ព្រះវិហារ ខែកក្កដា 28, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-25

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ខ្មែរ​ទាំងអស់ ប្ដូរផ្ដាច់​ថែរក្សា​ការពារ​ប្រាសាទ​ព្រះវិហារ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ឲ្យ​បាន​គង់វង្ស បើ​ទោះបី​ជា​នៅ​មាន​វត្តមាន​កងទ័ព​ថៃ​ជា​ច្រើន​លើ​ទឹក​ដី​ខ្មែរ​នៅឡើយ​ក៏ដោយ ក៏ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការការពារ​ស្ថិត​ក្នុង​ការមិន​ផ្ទុះ​អាវុធ​ណា​មួយ​កើតឡើង​ទេ ។

 
AFP Photo
ទាហាន​ខ្មែរ​ដើរ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​២១ កក្កដា ២០០៨ ។

ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​ត្រួតពិនិត្យ​លើក​ទឹក​ចិត្ត​កងទ័ព​នៅ​ឯ​ប្រាសាទ​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កក្កដា ថា​បើ​ទោះបី​ជា​ការចរចា​រវាង​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ពុំ​បាន​ទទួល​លទ្ធផល​ឲ្យ​កងទ័ព​ថៃ​ដក​ចេញ​ពី​ទឹក​ដី​ខ្មែរ​តំបន់​ប្រាសាទ​ព្រះវិហារ​ក៏ដោយ ក៏​លោក​សុំ​ឲ្យ​កង​យោធពល​ខេមរភូមិន្ទ​បន្ត​ការអត់ធ្មត់​មិន​ផ្ទុះ​អាវុធ ក៏ប៉ុន្តែ​ត្រូវតែ​ការពារ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​និង​ទឹក​ដី​ឲ្យ​បាន​គង់វង្ស​ដដែល ។

លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា ៖ «មក​ដល់​ថ្ងៃ​នេះ​គឺ​៩​ថ្ងៃ​ហើយ ឃើញ​ថា​សភាព​វា​ដូច​តាំងពី​ដើម​ដំបូង​ហ្នឹង​ដែរ ។ គឺ​ថា​វា​តឹង​វា​ធូរ ហាក់​ដូចជា​យើង​សន្មត់​កិច្ច​ការងារ​ហ្នឹង​មិន​បាន​ទេ ។ បញ្ជាក់​អះអាង​ជា​ថ្មី​មួយ​សា​ទៀត​ពី​ភាព​អត់ធ្មត់​និង​ការប្ដូរផ្ដាច់​អំពី​ការថែរក្សា​ការពារ​រាល់​បេតិកភណ្ឌ​ទាំងឡាយ ជាពិសេស​គឺ​ថា​ក្នុង​តំបន់​នេះ​គឺ​ឲ្យ​បាន​ឋិតឋេរ​គង់វង្ស យើង​នឹង​ធ្វើ​គ្រប់​បែប​យ៉ាង​ទាំងអស់ ដើម្បី​ធ្វើ​ម៉េច​សភាព​នៅ​ទី​នេះ កន្លែង​នេះ គឺ​ឲ្យ​មាន​សុវត្ថិភាព​ដល់​ប្រាង្គ​ប្រាសាទ​ទាំងអស់​នេះ គឺ​វិល​ទៅ​ដល់​សុវត្ថិភាព​ពេញលេញ»

តាម​មេបញ្ជាការ​យោធា​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​ថ្ងៃ​ទី​៩​ហើយ​នៃ​ការបញ្ជូន​កងទ័ព​ថៃ​ចូល​មក​លុកលុយ​ទី​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ គឺ​កងទ័ព​ឈុត​ខ្មៅ​ថៃ​ចំនួន​ជាង​៦០០​នាក់​នៅ​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​ខ្មែរ​នៅឡើយ ។

មេបញ្ជាការ​កងពល​លេខ​១២​នៃ​កង​យោធពល​ខេមរភូមិន្ទ​ដែល​កំពុង​ប្រចាំការ​នៅ​តំបន់​ចម្រូង​ចម្រាស លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា​រហូត​មក​ដល់​ថ្ងៃ​នេះ​កងទ័ព​ខ្មែរ​នៅ​តែ​ទទួល​បញ្ជា​មិន​ឲ្យ​ផ្ទុះ​អាវុធ​ជា​ដាច់ខាត ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ ។

លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក បាន​ឲ្យ​ដឹង​ថា ៖ «អត់​មាន​បង្កើត​ស្ថានភាព​ផ្ទុះ​ទេ ទោះ​យ៉ាងណា​ក៏ដោយ​ព្រោះ​យើង​មិនមែន​ជា​អ្នក​បង្ក​សង្គ្រាម​ទេ យើង​នៅ​ស្ថានភាព​ធម្មតា»

សូម​បញ្ជាក់​ថា​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែ​កក្កដា​កន្លងមក នៅ​ឯ​មុខ​ខ្សែ​ត្រៀម​ទី​១​នៃ​បន្ទាត់​ព្រំដែន​ជួរ​មុខ​របស់​កម្ពុជា​ថៃ កង​ទាហាន​ប៉ារ៉ា​ថៃ​ប្រមាណ​ជា​១០០​នាក់​ត្រូវ​បាន​បញ្ជូន​មក​បន្ថែម​ទៀត ហើយ​បាន​ចាប់ផ្ដើម​ជីក​លេណដ្ឋាន​ដើម្បី​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​ទៀត​ផង ៕

ប្រភព៖ http://www.rfa.org/khmer/indepth/TeaBann-appeals-4PreahVihear-protection-07252008002730.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: