jump to navigation

ខ្មែរ​នៅ​ក្រៅ​ប្រទេស​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​ជន​រួម​ជាតិ​នៅ​តំបន់​​ព្រះវិហារ ខែកក្កដា 28, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-25

ខ្មែរ​ឯ​នាយ​សមុទ្រ​មួយ​ចំនួន​បាន​និង​កំពុង​រៀបចំ​ការរៃ​អង្គាស​ប្រាក់​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ជន​រួមជាតិ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ចំពោះមុខ​ការឈ្លានពាន​របស់​យោធា​ថៃ ។

 
RFA Photo/Keo Nimol
ព្រះសង្ឃ​និង​ពុទ្ធ​បរិស័ទ​ខ្មែរ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ព្រះវស្សា​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី ១៨ កក្កដា ២០០៨ ខណៈ​ដែល​ទាហាន​ខ្មែរ​និង​ទាហាន​ថៃ​កំពុង​ប្រឈមមុខ​ដាក់​គ្នា។

នៅឯ​រដ្ឋ វើជីនៀ (Virginia) លោក ឱក សឿម អតីត​តំណាងរាស្ត្រ​នា​ឆ្នាំ​១៩៦៦ និង​ជា​អតីត​វរសេនីយ៍​ត្រី​កងទ័ព​ជាតិ​ខ្មែរ​សម័យ​ខ្មែរ​សាធារណរដ្ឋ​រួម​ជាមួយ​ក្រុម​ពោធិ៍ព្រឹក្ស​បា្រថ្នា​រៃ​អង្គាស​ប្រាក់​យក​ទៅ​ជួយ​ដល់​កងទ័ព​ខ្មែរ ដែល​កំពុង​ប្រឈមមុខ​នឹង​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​នា​ខណៈ​នេះ ។

លោក ឱក សឿម មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ដោយ​ខ្ញុំ​ធ្លាប់​ជា​អ្នកច្បាំង​នៅ​ជួរ​មុខ​ដែរ ហើយ​ធ្លាប់​ដឹង​និង​យល់​ពី​ចិត្ត​ទាហាន​ដែល​រៀបចំ​ច្បាំង​ហ្នឹង ។ ខ្ញុំ​ដាក់​ថា ជួយ​ដល់​គ្រួសារ​សមាជិក​នៃ​កងទ័ព​ខេមរ​ភូមិន្ទ​ដែល​មាន​ភារៈ​ការពារ​ទឹកដី​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​សព្វថ្ងៃ»

លោក ឱក សឿម និង​ក្រុម​អ្នកសារព័ត៌មាន​ពោធិ៍ព្រឹក្ស ធ្លាប់​បាន​រៃ​អង្គាស​ប្រាក់​បាន​រាប់​ពាន់​ដុល្លារ​ជួយ​ដល់​គ្រួសារ​កញ្ញា ពៅ បញ្ញាពេជ្រ ដែល​ជួប​ប្រទះ​នឹង​កង្វះ​ខាត​ក្នុង​ការព្យាបាល​របួស ហើយ​ជាមួយ​គ្នា​នេះ ក៏​មាន​គម្រោង​ជួយ​គ្រួសារ​លោក ឃឹម សម្បូរណ៍ អ្នកកាសែត​នៃ​កាសែត​មនសិការ​ខ្មែរ ដែល​ត្រូវ​ឃាតករ​មិន​ស្គាល់​មុខ​បាញ់​សម្លាប់ និង​គ្រួសារ​របស់​មន្ត្រី​ជលផល​នៅ​ខេត្ត​កំពត​ដែល​ត្រូវ​អាជ្ញាធរ​យៀកណាម​បាញ់​ស្លាប់​នោះ​ផងដែរ ។

នៅ​ឯ​ក្រុង​ហ្រ្វេស្ណូ រដ្ឋ​កាលីហ្វូនៀ (California) លោក នូ សុភក្ត្រា ប្រធាន​ប្រតិបត្តិ​នៃ​គណៈ​កម្មការ​ខ្មែរ​បង្រួបបង្រួម ក៏​មាន​គម្រោង​ធ្វើ​បុណ្យ​ផ្កា​ប្រាក់​មហា​សាមគ្គី​មួយ​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​សមណ​សង្ឃ​និង​ពលរដ្ឋ​នៅ​ឯ​វត្ត​កែវ​សិក្ខាគិរី​ស្វារៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ​ផងដែរ ។

លោក នូ សុភក្ត្រា រៀបរាប់​ដូច្នេះ​ថា ៖ «ឮ​សូរ​ថា គេ​ហាម​ឃាត់​មិន​ឲ្យ​ពុទ្ធ​បរិស័ទ​ខ្មែរ​យើង យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ យើង​ក៏​សម្រេច​ចិត្ត​ថា ធ្វើ​ពិធី​បុណ្យ​ផ្កា​សាមគ្គី​មួយ​ដើម្បី​យក​បច្ច័យ​ហ្នឹង ទៅ​ជូន​ដល់​បងប្អូន​រួម​លោហិត​យើង​ដែល​បាន​ភៀស​ខ្លួន​បណ្ដោះ​អាសន្ន​ពី​ម្ដុំ​វត្ត និង​ប្រគេន​ព្រះសង្ឃ​ដែល​ខ្វះ​ចង្ហាន់»

បុណ្យ​ផ្កា​សាមគ្គី​នេះ នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី​២៦ កក្កដា ស្អែក​នេះ នា​វត្ត​រតនមណ្ឌល ក្រុង​ហ្រ្វេស្ណូ ។

នៅ​រដ្ឋ​វ៉ាស៊ិនតុន លោក ខេវីន វិសុទ្ធ ក្ដឹប អនុប្រធាន​សហគមន៍​អភិវឌ្ឍន៍​ខ្មែរ ក៏​កំពុង​ពិភាក្សា​គ្នា​ជាមួយ​សមាជិក​រិះរក​វិធី​ចូលរួម​ជួយ​សង្គ្រោះ​ជន​រួម​ជាតិ​ដែល​កំពុង​ប្រឈមមុខ​នឹង​ការគំរាម​កំហែង​ពី​ប្រទេស​ជិត​ខាង​នេះ ៖ «ព័ត៌មាន​ដែល​ពួក​ខ្ញុំ​បាន​ទទួល​គឺ​ថា មាន​ព្រះសង្ឃ​ជិត​១០០​អង្គ ដែល​កំពុង​ចូល​ព្រះវស្សា ដូច្នេះ​មិន​អាច​និមន្ត​ចេញ​ទៅណា​បាន​ទេ ដូច្នេះ​ត្រូវការ​ជំនួយ​ច្រើន​ខាង​ស្បៀង​អាហារ​ចង្ហាន់​លោក មួយ​ទៀត​ហ្នឹង បងប្អូន​ខ្មែរ​យើង​ដែល​ជា​កូនចៅ ជា​ភរិយា​របស់​ទាហាន​យើង នៅ​ពេល​គ្រួសារ​របស់​ពួកគាត់​ទៅ​សមរភូមិមុខ​អ៊ីចឹង គាត់​ត្រូវការ​ជំនួយ​ច្រើន​ផ្នែក​ស្បៀង​អាហារ»

ប្រភព៖ http://www.rfa.org/khmer/indepth/overseas-fund-raising-for-preahvihear-people-07252008052233.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: