jump to navigation

ការប្រឈម​មុខ​គ្នា​រវាង​ទ័ព​ខ្មែរ​និង​ថៃ​មិន​មាន​ការធូរ​ស្រាល ខែកក្កដា 28, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-24

មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​កម្ពុជា​ដើម្បី​ការពារ​ទឹក​ដី​ជា​មួយ​និង​កងទ័ព​ថៃ​ឈ្លានពាន​មិន​មាន​ការធូរ​ស្រាល​ទេ​នៅ​ឯ​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ក្នុង​ពេល​ដែល​មាន​ការប្រឹងប្រែង​ដោះស្រាយ​តាមរយៈ​ការទូត​នោះ ។

 
AFP Photo
មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​រាជ​ដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​២៤ កក្កដា ២០០៨ នៅ​ឯ​ក្រសួង​ព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ ។

នេះ​ជា​ការថ្លែង​របស់​លោក ខៀវ កាញារីទ្ធ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​នាក់​នៅ​ឯ​ក្រសួង​ព័ត៌មាន ។

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «សិទ្ធិ​ការពារ​ខ្លួន​មិន​ខុស​ទេ ប៉ុន្តែ​បើ​យើង​អាច​ចៀស​បាន​ការប្រឈម​មុខ​ដោយ​អាវុធ​និង​ការប៉ះ​ទង្គិច​ដោយ​អាវុធ​នោះ​ជា​ការល្អ​បំផុត ។ ដូច​ខ្ញុំ​បាន​និយាយ​មិញ​ហើយ យើង​កំពុង​មាន​ប្រៀប​ផ្លូវ​ច្បាប់ ផ្លូវ​នយោបាយ ផ្លូវ​ការទូត យើង​ប្រើ​ប្រៀប​នេះ​ជា​ការល្អ​បំផុត ។ ពិតមែនតែ​ថៃ​គាត់​នៅ​ជំទាស់​ថា តុលាការ​អន្តរជាតិ​ទទួល​ស្គាល់​តែ​ព្រះវិហារ​នៅ​ក្នុង​អធិបតេយ្យ​របស់​បូរណភាព​ទឹក​ដី​ខ្មែរ ប៉ុន្តែ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​មិន​បាន​និយាយ​ថា​តំបន់​ហ្នឹង​ជា​របស់​អ្នក​ណា ។ តាម​ពិត​ថៃ​និយាយ​អ៊ីចឹង​ខុស​ហើយ តាម​ពិត​នៅ​ពេល​ដែល​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​កាត់​ថា ព្រះវិហារ​នៅ​លើ​ដី​ខ្មែរ​គឺ​ផ្អែក​លើ​ផែនទី​ឆ្នាំ​១៩០៧​នេះ ដែល​បាន​បញ្ជាក់​ច្បាស់​អំពី​ចំណុច​ហ្នឹង​ហើយ ហើយ​ថៃ​ក៏​គាត់​បាន​ទទួល​ស្គាល់​បញ្ហា​នេះ​ដែរ»

លោក ខៀវ កាញារីទ្ធ ជា​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា កម្ពុជា​មិន​យក​ចុង អាវុធ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយនឹង​ទាហាន​ថៃ​នោះ​ទេ ប៉ុន្តែ​បើ​ចៀស​មិន​រួច​នោះ​កម្ពុជា​ក៏​មិន​ខ្វះ​សព្វាវុធ​ដែរ ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ថៃ​បាន​បញ្ជូន​កងទ័ព​ចូល​មក​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ដែល​នេះ​គឺ​ជា​ការគំរាម​ត្រង់ៗ​មក​លើ​ប្រទេស​កម្ពុជា ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «គាត់​បាន​យក​លេស​ដើម្បី​យក​អន្តរាគមន៍​សុំ​លែង​ព្រះសង្ឃ​ដែល​បាន​ចូល​មក​ឈ្លានពាន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា នៅ​ថ្ងៃ​១៥ កក្កដា​នោះ ។ ឥឡូវ​នេះ​គាត់​បាន​បន្ថែម​ទ័ព គាត់​មាន​បំណង​មួយ​ហាក់​ដូច​ជា​ចង់​ជំរុញ​ការកាន់កាប់​នេះ​ទៅ​ជា​លក្ខណៈ​អចិន្ត្រៃយ៍​តែម្ដង ។ ដូច្នេះ​គឺ​ជា​ស្ថានភាព​មួយ​ដែល​យើង​មិន​អាច​ទទួល​បាន​ទេ​នូវ​ស្ថានភាព​នេះ»

នៅ​ថ្ងៃ​នេះ​ដែរ​ក្រុម​សមាគម​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៃ​សង្គម​ស៊ីវិល​បាន​ថ្កោលទោស​ដល់​ការឈ្លានពាន​របស់​ទាហាន​ថៃ​ចូល​មក​បូរណភាព​ដែន​ដី​របស់​ប្រទេស​កម្ពុជា ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ ដោយ​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ ។

នៅ​ក្នុង​លិខិត​នោះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​បង្ខំ​ឲ្យ​ថៃ​គោរព​ព្រំដែន​តាម​កិច្ច​ព្រមព្រៀង​រវាង​បារាំង​និង​សៀម ឆ្នាំ​១៩០៤ និង ១៩០៧ ហើយ​សុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហ​ប្រជាជាតិ ជួយ​អនុវត្ត​សាលក្រម​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ។ ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ទាំង​អស់ ចូលរួម​ថ្កោលទោស​និង​ដាក់​ការគាបសង្កត់​ថៃ​ឲ្យ​ដក​កងទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា ។

លោក ខៀវ កាញារីទ្ធ ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ភាគី​ថៃ​បាន​ព្យាយាម​ជំទាស់​ការលើក​របៀបវារៈ​របស់​អង្គប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាស៊ាន ដែល​នឹង​និយាយ​អំពី​បញ្ហា​កម្ពុជា​និង​ថៃ​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ។

លោក​បញ្ជាក់​ថា​កម្ពុជា​មាន​ឯកសារ​និង​វត្ថុតាង​គ្រប់​គ្រាន់ ដើម្បី​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហ​ប្រជាជាតិ អំពី​បញ្ហា​ថៃ​បំពាន​មក​លើ​បូរណភាព​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Preah-Vihear-tension-07242008082202.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: