jump to navigation

កម្ពុជា​នឹង​បន្ត​ជំរុញ​ពាក្យ​បណ្ដឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ខែកក្កដា 28, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-25

ប្រទេស​កម្ពុជា​នៅ​ថៃ្ង​សុក្រ​នេះ​បាន​បញ្ជាក់​ជំហរ​ដោយ​ម៉ឹងម៉ាត់​ថា ខ្លួន​នឹង​បន្ត​ជំរុញ​ពាក្យ​បណ្ដឹង​របស់​ខ្លួន​សុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) ធ្វើការ​កោះ​ប្រជុំ​ដោះស្រាយ​ការឈ្លានពាន​របស់​កងទ័ព​ថៃ​មក​លើ​ទឹក​ដី​ប្រទេស​កម្ពុជា បើសិនណា​កិច្ច​ប្រជុំ​ទេ្វ​ភាគី​រវាង​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​និង​ថៃ នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​ថៃ្ង​ច័ន្ទ​ដើម​សប្តាហ៍​ខាង​មុខ​នេះ ទទួល​បរាជ័យ​ក្នុង​ការទាមទារ​ឲ្យ​ប្រទេស​ថៃ​ដក​កងទ័ព​ឈ្លានពាន​ចេញពី​ទឹក​ដី​ប្រទេស​កម្ពុជា ។

 
RFA Photo/Savyouth
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។

ការបញ្ជាក់​ជំហរ​ខាង​លើ​នេះ​បាន​ធ្វើទ្បើង​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​ជិត​រវាង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ជា​សមាជិក​អចិន្រៃ្តយ៍​ទាំង​៥​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក ហោ ណាំហុង ជា​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ក្រោយពី​កិច្ច​ប្រជុំ​នោះ​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នកកាសែត​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​សំណួរ​មួយចំនួន​ទៅ​តំណាង​ទូត​ប្រទេស​ទាំង​៥​នោះ ។

លោក ហោ ណាំហុង បាន​ឲ្យ​ដឹង​ថា ៖ «បើសិន​ជា​យើង​មិន​អាច​ដោះស្រាយ​បាន​ក្នុង​ក្របខ័ណ្ឌ​ទ្វេ​ភាគី យើង​មិន​អាច​ដោះស្រាយ​បាន​ក្នុង​ក្របខ័ណ្ឌ​តំបន់ គឺ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន តើ​កម្ពុជា​ត្រូវ​ធ្វើ​ម៉េច​ទទួល​ឲ្យ​ថៃ​មក​នៅ​លើ​ទឹក​ដី​ខ្មែរ​ជា​អចិន្ត្រៃយ៍​ជាប់​រហូត​ឬ​យ៉ាង​ម៉េច ? ឬ​ក៏​ធ្វើការ​ដោះស្រាយ​ដោយ​អាវុធ ? ឬក៏​ទៅ​រក​ក្រុមប្រឹក្សា​សន្តិសុខ​ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ជួយ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ស្រប​តាម​កាតព្វកិច្ច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ។ នេះ​ជា​សំណួរ​របស់​ខ្ញុំ​ដែល​ខ្ញុំ​បាន​សួរ​ទៅ​ឯកអគ្គរដ្ឋទូត​ទាំង​៥​នៃ​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​របស់​អង្គការ​សហ​ប្រជាជាតិ»

លោក ហោ ណាំហុង បាន​បញ្ជាក់​ថា​កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​ក្នុង​ការទទួល​បេសកជន​ពិសេស​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី​និង​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ដំណោះស្រាយ​រវាង​កម្ពុជា​និង​ថៃ​ក្នុង​ក្របខ័ណ្ឌ​តំបន់​អាស៊ាន ។

តំណាង​ទូត​នៃ​ប្រទេស​ទាំង​៥​ដែល​ជា​សមាជិក​អចិន្រៃ្តយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អ.ស.ប.​នោះ មិន​បាន​ថែ្លង​ប្រាប់​ក្រុម​អ្នកកាសែត​ឲ្យ​ដឹង​ទេ អំពី​សេចក្ដី​អត្ថាធិប្បាយ​របស់​ខ្លួន​ក្រោយពី​កិច្ចប្រជុំ​ខាង​លើ​នេះ ។

ផ្អែក​តាម​ប្រភព​ពី​ប្រមុខ​ការទូត​កម្ពុជា គឺ​លោក ហោ ណាំហុង បាន​ថ្លែង​ឲ្យ​ដឹង​ថា រូប​លោក​និង​សមភាគី​របស់​លោក​គឺ​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ មាន​គម្រោងការ​បើក​កិច្ចចរចា​ទេ្វ​ភាគី​ជា​លើក​ទី​ពីរ ក្នុង​ខែត្រ​សៀមរាប​នៅ​ថៃ្ង​ច័ន្ទ ទី​២៨ ខែ​កក្កដា នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ ដើម្បី​ទម្លាយ​ភាព​ទ័លច្រក​ក្នុង​ការទាមទារ​ឲ្យ​ប្រទេស​ថៃ​ដក​កងទ័ព​ឈ្លានពាន​ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ​ខ្មែរ ។

សូម​រំឮក​ថា​កិច្ចចរចា​ទេ្វ​ភាគី​រវាង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា គឺ​លោក ទៀ បាញ់ ជាមួយ​និង​អគ្គ​មេបញ្ជាការ​កងទ័ព​ថៃ កាលពី​ដើម​សប្តាហ៍​កន្លង​ទៅ​ថ្មីៗនេះ​ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បាន​ទទួល​បរាជ័យ​រួច​ម្ដង​ទៅ​ហើយ ដោយ​ភាគី​ថៃ​មិន​ព្រម​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ ប៉ុន្តែ​ភាគី​ទាំង​ពីរ​បាន​យល់ព្រម​មិន​ឲ្យ​មាន​ការផ្ទុះ​អាវុធ​ដាក់​គ្នា ។

ប្រទេស​កម្ពុជា​ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុងតែ​ព្យួរ​ឬ​បង្អង់​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ក្នុង​ការសុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អ.ស.ប. ធ្វើការ​កោះប្រជុំ​នៅ​គ្រា​ដែល​កម្ពុជា​និង​ថៃ​មាន​គម្រោងការ​បើក​កិច្ចចរចា​ទេ្វ​ភាគី​ជា​លើក​ទី​ពីរ ថ្នាក់​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ដើម​សប្តាហ៍​ខាង​មុខ​នេះ​ក្នុង​ខេត្ត​សៀមរាប ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Cam-2continue-ask-4UN-help-07252008084758.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: