jump to navigation

នាយក​រដ្ឋមន្រ្តី​ថៃ​មិន​ប្រតិកម្ម​នឹង​ការថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ ខែកក្កដា 24, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-23

នាយក​រដ្ឋមន្រ្តី​ថៃ​នៅ​ថ្ងៃ​ពុធ​នេះ​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​នៅ​ក្រុង​បាងកក ដែល​បាន​សួរ​លោកថា តើ​រដ្ឋាភិបាល​ថៃ​មាន​ប្រតិកម្ម​យ៉ាង​ដូម្តេច​ចំពោះ​ការថ្លែង​របស់ លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ខ្មែរ ដែល​ថា​ទាហាន​ថៃ​កំពុង​ឈ្លានពាន​ទឹក​ដី​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ។

ជាមួយគ្នា​នេះ លោក សាម៉ាក់ ស៊ុនថរាវ៉េទ បាន​ព្រលយ​ពាក្យ​ថា​លោក​មិន​ឆ្លើយតប​នឹង​លោក ហ៊ុន សែន ទេ ពីព្រោះ​លោក ហ៊ុន សែន និយាយ​ដូច្នេះ​គឺ​ដើម្បី​ទាក់ទាញ​យក​ផលចំណេញ​សម្រាប់​ការបោះឆ្នោត​ខាង​មុខ​នៅ​កម្ពុជា​តែប៉ុណ្ណោះ ។

សូម​ជម្រាប​ថា​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ជូន​ទៅ​អង្គការ​យូណេស្កូ កាលពី​ថ្ងៃ​អង្គារ​នេះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ហៅ​ការបញ្ជូន​ទ័ព​ថៃ​ចូល​ទៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​ថា​ជា​ការបំពាន​គោលការណ៍​ច្បាប់​អន្តរជាតិ​ថែម​ទៀត​ផង៕

ប្រភព៖ http://www.rfa.org/khmer/indepth/Thai-PM-not-react-2Kh-PM-07232008230312.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: