jump to navigation

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ស្ដីពី​ជម្លោះ​ខ្មែរ​ថៃ ខែកក្កដា 24, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-23

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) គ្រោង​នឹង​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​ខ្មែរ​ថៃ​នោះ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ កក្កដា​នេះ ក្រោយពី​មាន​សេចក្តី​ស្នើ​ពី​កម្ពុជា ។

 
RFA Photo/Savyouth
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។

នេះ​បើ​តាម​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ដែល​ត្រូវ​សារព័ត៌មាន​បរទេស​មួយចំនួន​បាន​ដកស្រង់​សម្តី ។

ការស្នើសុំ​ទៅ​អង្គការ​សហ​ប្រជាជាតិ​នេះ បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​ប្រទេស​ទាំង​ពីរ​កម្ពុជា​ថៃ បាន​ជួប​ចរចា​ជាមួយគ្នា​ម្តង​រួចហើយ អំពី​ស្ថានការណ៍​តានតឹង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ កាលពី​ថ្ងៃ​ទី​២១ កក្កដា​កន្លងទៅ នៅ​ឯ​ប្រទេស​ថៃ​មិន​ទទួល​បាន​លទ្ធផល ។

ការប្រឈមមុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ​និង​ទាហាន​ថៃ បាន​ចាប់ផ្តើម​ឡើង​តាំងពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​មក​ម៉្លេះ ដែល​គិត​មក​ដល់​ថ្ងៃ​នេះ​មាន​រយៈពេល​៩​ថ្ងៃ​ហើយ ហើយ​មក​ដល់​ថ្ងៃ​ពុធ​នេះ​ទាហាន​ទាំង​ពីរ​ភាគី​កម្ពុជា​និង​ថៃ មិន​មាន​ការផ្ទុះ​អាវុធ​នោះ​ទេ៕

ប្រភព៖ http://www.rfa.org/khmer/indepth/UN-2hold-meeting-ab-Kh-Thai-dispute-07232008221917.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: