jump to navigation

លទ្ធផល​កិច្ចចរចា​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ខែកក្កដា 23, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-21

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ពី​ការធ្វើ​សន្និសីទ​កាសែត បន្ទាប់ពី​កិច្ច​ជំនួប​ចរចា​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ បាន​បញ្ចប់ ។

 
RFA Photo/Savyouth
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។

អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ៖ គណៈប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយ​ឧត្ដមសេនីយ៍ ឧប​នាយក​រដ្ឋមន្ត្រី ទៀ បាញ់ បាន​ជួប​ប្រជុំ​ជាមួយនឹង​គណៈប្រតិភូ​ជាន់ខ្ពស់​ខាង​យោធា​របស់​ថៃ នៅ​សណ្ឋាគារ​ឥណ្ឌូចិន​នៃ​ស្រុក​អារញ្ញ ខែត្រ​ស្រះកែវ ពេញ​មួយ​ថ្ងៃ​ច័ន្ទ​នេះ ។

នៅ​ប៉ុន្មាន​នាទី​មុន​នេះ​កិច្ច​ប្រជុំ​បាន​ត្រូវ​បញ្ចប់​ដោយ​ប្រើ​ពេល​អស់​៧​-​៨​ម៉ោង ហើយ​មេ​ដឹកនាំ​នៃ​គណៈប្រតិភូ​រៀងៗ​ខ្លួន​បាន​ធ្វើ​សន្និសីទ​កាសែត​យ៉ាងខ្លី​ជាមួយ​ក្រុម​អ្នក​យក​ព័ត៌មាន​ដែល​មាន​ចំនួន​ជិត​ដល់​១០០​នាក់ ។

កិច្ចចរចា​ដែល​ប្រើ​ពេល​អស់​៨​ម៉ោង​ហ្នឹង​លទ្ធផល​បាន​ចំណុច​ត្រង់​ថា ភាគី​ទាំង​សងខាង​គឺ​ប្រទេស​កម្ពុជា​និង​ថៃ​មិន​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​នោះ​ទេ ប៉ុន្តែ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​មិន​ធ្វើការ​លុកលុយ​ទៅ​វិញ​ទៅ​មក ហើយ​និង​មិន​ឲ្យ​មាន​ការផ្ទុះ​អាវុធ​ទេ ហើយ​គេ​នឹង​មាន​កិច្ចប្រជុំ​មួយ​ថ្មី​ទៀត​នៅ​ពេល​ក្រោយ ប៉ុន្តែ​គណៈប្រតិភូ​ពុំ​បាន​បញ្ជាក់​អំពី​ពេលវេលា​នោះ​ទេ ប៉ុន្តែ​ថា​នឹង​នាំ​យក​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​ទៅ​ជម្រាប​ជូន​ថ្នាក់​ដឹកនាំ ថ្នាក់​លើ​នៃ​ប្រទេស​រៀងៗ​ខ្លួន​បន្ថែម​ទៀត ។

ម៉ាយ៉ារិទ្ធិ ៖ ដូច្នេះ​កិច្ច​ចរចា​ហ្នឹង​បាន​ទទួល​បរាជ័យ​ទៅ​ហើយ ?

អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ៖ តាម​មើល​ទៅ​គ្រប់​បណ្ដា​អង្គភាព​អ្នក​សារព័ត៌មាន​ទាំងអស់​បាន​ចាត់ទុក​ថា នេះ​ជា​បរាជ័យ​មួយ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​ថៃ​គឺ​លោក​អគ្គ​មេបញ្ជាការ ប៊ុនសាង​ នាមបរាឌិត បាន​ថ្លែង​ថា​នេះ​មិន​មែន​ជា​បរាជ័យ​ទេ​ប៉ុន្តែ​ជា​ជោគជ័យ​មួយ បាន​ន័យ​ថា​ប្រទេស​ទាំង​ពីរ​នឹង​មិន​បន្ត​ធ្វើ​ឲ្យ​មាន​ការភ័យខ្លាច​ដល់​ប្រជាជន​ទាំង​សងខាង ។ ហើយ​ចំណែក​លោក​ឧត្ដមសេនីយ៍ ទៀ បាញ់ ក៏​លោក​បាន​ថ្លែង​ជម្រាប​ក្រុម​អ្នក​កាសែត​ជា​ភាសា​ថៃ​ផងដែរ​ថា កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​ថៃ​ថា​នឹង​មិន​ដាក់​កងទ័ព​បន្ថែម​ដូច​ជា​ភាគី​ថៃ​បាន​ព្រមព្រៀង​ដូច្នោះ​ដែរ ។ ហើយ​នៅ​ពេល​នេះ​លោក​ថា​លោក​នឹង​យក​លទ្ធផល​នៃ​កិច្ចចរចា​រយៈពេល​៨​ម៉ោង​នេះ​ទៅ​ជម្រាប​ជូន​ថ្នាក់​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ហើយ​និង​ស្នើសុំ​ការជួប​សា​ជា​ថ្មី​ទៀត​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Kh-Thai-negotiation-result-07212008224100.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: