jump to navigation

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​អំពាវនាវ​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​ក្នុង​តំបន់​ជុំវិញ​ជម្លោះ​ជាមួយ​ថៃ ខែកក្កដា 23, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-22

ឧប​នាយក​រដ្ឋមន្ត្រី លោក ហោ ណាំហុង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​ក្នុង​តំបន់​ចំពោះ​ជម្លោះ​ទឹក​ដី​ជាមួយ​នឹង​ប្រទេស​ថៃ​ផងដែរ ។


RFA Photo/Savyuth
ទាហាន​ខ្មែរ (ខាងស្ដាំ) អង្គុយ​ជាមួយ​ទាហាន​ថៃ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨។ អតីត​ព្រះមហាក្សត្រ​ខ្មែរ​​ផ្តល់​សម្ភារៈ​ជំនួយ​ដល់​ទាហាន​ខ្មែរ​ដែល​នៅ​យាម​ការពារ​ប្រាសាទ​ព្រះវិហារ។

លោក ហោ ណាំហុង បាន​ស្នើ​ប្រទេស​សិង្ហបុរី​ដែល​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​បច្ចុប្បន្ន​ឲ្យ​បង្កើត​ក្រុម​អន្តរ​រដ្ឋមន្រ្តី​ក្នុង​តំបន់​ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ។

តាម​រយៈ​ការចេញ​លិខិត​មួយ​របស់​ក្រសួង​ការ​បរទេស​ខ្មែរ​​​កាលពី​ថ្ងៃ​ទី​២២ កក្កដា​ម្សិលមិញ​នេះ បណ្តាញ​សារព័ត៌មាន​នានា រួម​មាន​ទាំង​ទូរទស្សន៍​ជាតិ​ផង​ដែរ​បាន​ធ្វើការ​ផ្សាយ​ដំណឹង​នេះ​ភ្លាមៗ​ដើម្បី​ឲ្យ​មតិ​សាធារណជន​បាន​ជ្រាប ។

ក្រសួង​ការ​បរទេស​ខ្មែរ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​លិខិត​នោះ​ថា ប្រទេស​ថៃ​បាន​រំលោភ​លើ​បន្ទាត់​ព្រំដែន​អន្តរជាតិ​ដែល​បាន​គូរ​នៅ​ដើម​សតវត្សរ៍​ទី​២០ ដោយ​គណៈកម្មការ​ចម្រុះ​រួម​មាន​តំណាង​មក​ពី​ប្រទេស​សៀម និង​គណៈប្រតិភូ​នៃ​ប្រទេស​អាណាព្យាបាល​មាន​ប្រទេស​បារាំង​ដែល​កាលណោះ​ជា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ផង ។

ទោះបី​យ៉ាងណា​ក្តី​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​នា​ពេល​អាហារ​ថ្ងៃ​ត្រង់​នៅ​សិង្ហបុរី​កាលពី​ម្សិលមិញ ពុំ​មាន​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ដើម្បី​ឲ្យ​អាស៊ាន​ចូលរួម​ដោះស្រាយ​វិបត្តិ​តឹងតែង​រវាង​កម្ពុជា​និង​ថៃ​នោះ​នៅ​ឡើយ​ទេ ។

លោក សាហាស បណ្ឌិតគូន រដ្ឋមន្រ្តី​ក្រសួង​បរទេស​ស្តីទី​នៃ​ប្រទេស​ថៃ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​អាហារ​ថ្ងៃ​ត្រង់​នៅ​សិង្ហបុរី​ពី​ម្សិលមិញ​ថា ប្រទេស​ថៃ​ទទូច​រក្សា​ទុក​យន្តការ​ទ្វេភាគី​កម្ពុជា​-​ថៃ​ក្នុង​ការដោះស្រាយ​បញ្ហា​ទំនាស់​នៅ​តំបន់​ព្រះវិហារ​នោះ ដោយ​បាន​មាន​ប្រសាសន៍​ថា​វា​ជា​ការប្រញាប់​ប្រញាល់​ពេក​ក្នុង​ការរុញ​បញ្ហា​នេះ​ទៅ​ដល់​កម្រិត​តំបន់​និង​កម្រិត​អន្តរជាតិ​នោះ ។

សូម​ជម្រាប​ថា​ប្រទេស​សិង្ហបុរី​ដែល​ឈរ​ជា​ប្រធាន​សមាគម​អាស៊ាន​ប្រចាំ​ឆ្នាំ​នឹង​ផុត​អាណត្តិ​នៅ​ចុង​ខែ​កក្កដា​នេះ ។

ប្រទេស​ដែល​នឹង​ក្លាយ​ជា​ប្រធាន​សមាគម​អាស៊ាន​នេះ​ជា​បន្ទាប់​គឺ​ប្រទេស​ថៃ​ដែល​នឹង​ត្រូវ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​សុក្រ​នេះ ។

លោក ស៊ូរិន ពិតសុវណ្ណ ដែល​ខ្លួន​លោក​ជា​អតីត​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ប្រទេស​ថៃ ហើយ​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​មាន​អាណត្តិ​៥​ឆ្នាំ​នៃ​ប្រទេស​សមាគម​អាស៊ាន បាន​មាន​ប្រសាសន៍​ថា​ប្រទេស​ថៃ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ឡើង​កាន់​តំណែង​ជា​ប្រធាន​នៃ​សមាគម​អាស៊ាន​នេះ ថ្វីបើ​រដ្ឋាភិបាល​ថៃ​កំពុងតែ​ច្របូក​ច្របល់​ក៏ដោយ ។

សូម​រំឮក​ថា លោក​រដ្ឋមន្ត្រី ណុបប៉ាឌុន ត្រូវ​បង្ខំ​ចិត្ត​ចុះចេញ​ពី​តំណែង​ភ្លាម​នៅ​ពេល​ដែល​ប្រាសាទ​ព្រះវិហារ​ខ្មែរ​បាន​ត្រូវ​បញ្ចូល​ក្នុង​បញ្ជី​នៃ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ កក្កដា​មុន​នេះ ។

លោក​អគ្គលេខាធិការ ស៊ូរិន ពិតសុវណ្ណ ដែល​ជា​ជនជាតិ​ថៃ​ផង​នោះ​មាន​ប្រសាសន៍​ថា ប្រទេស​ថៃ​មាន​ជំនាញ​និង​បទពិសោធន៍​ប្រកប​ដោយ​ទំនុកចិត្ត ហើយ​ថា​បុគ្គលិក​អចិន្ត្រៃយ៍​នៃ​ប្រទេស​នេះ​មាន​សមត្ថភាព​ខ្ពស់​ណាស់​គឺ​ពុំ​បាច់​ត្រូវ​ព្រួយ​អ្វី​ឡើយ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Cam-appeals-4help-over-border-dispute-07222008214745.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: