jump to navigation

នាយករដ្ឋមន្ត្រី​ខ្មែរ​ចោទ​ប្រទេស​ថៃ​ថា​បាន​រំលោភ​បំពាន​ទឹក​ដី​ខ្មែរ ខែកក្កដា 23, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-22

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ចោទ​ប្រកាន់​ប្រទេស​ថៃ​ថា បាន​បំពាន​ដោយ​ខុសច្បាប់ ក្នុង​ការបញ្ជូន​ទ័ព​មក​កាន់​ទឹកដី​ដែល​មាន​ជម្លោះ នៅក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ។

 
AFP Photo
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។

នៅក្នុង​លិខិត​មួយ​ច្បាប់​ដែល​បាន​ផ្ញើ​ទៅ​ឲ្យ​អង្គការ​យូណេស្កូ​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ការបញ្ជូន​ទ័ព​នោះ គឺ​ជា​ការគំរាម​កំហែង​ចំពោះ​សន្តិភាព​ក្នុង​តំបន់ ។

ស្របពេល​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​បាន​ជូន​ដំណឹង​ដល់​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​កំពុងតែ​ធ្វើការ​ឈ្លានពាន​លើ​អធិបតេយ្យ​ជាតិ​ខ្មែរ​ហើយ ។

ការជូនដំណឹង​បាន​ធ្វើឡើង​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះតាមរយៈ​ការចេញ​លិខិត​មួយ​របស់​ក្រសួង​ការបរទេស​ខ្មែរ ដែល​ត្រូវ​បាន​បណ្តាញ​សារព័ត៌មាន​នានា រួមទាំង​ទូរទស្សន៍​ជាតិ​ផង​ដែរ បាន​ធ្វើការ​ផ្សាយ​ដំណឹង​ភ្លាម​ៗ​ដើម្បី​ឲ្យ​មតិ​សាធារណជន​ទូទៅ​បាន​ជ្រាប ។

ក្រសួង​ការបរទេស​ខ្មែរ​បាន​ឲ្យ​ដឹង​នៅក្នុង​លិខិត​នោះ​ថា ប្រទេស​ថៃ​បាន​រំលោភ​លើ​បន្ទាត់​ព្រំដែន​អន្តរជាតិ ដែល​បាន​គូរ​តាំងពី​ឆ្នាំ​១៩០៨ ដោយ​គណៈកម្មការ​ចម្រុះ រួមមាន​តំណាង​មកពី​ប្រទេស​សៀម​និង​គណៈប្រតិភូ​នៃ​ប្រទេស​អាណាព្យាបាល មាន​ប្រទេស​បារាំង​ផង​ដែរ ដែល​កាលនោះ បាន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ៕

ប្រភព៖ http://www.rfa.org/khmer/indepth/hunsen-accuses-thailand-of-aggression-07222008084802.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: