jump to navigation

ការប្រឈមមុខ​គ្នា​រវាង​កងទ័ព​ខ្មែរ​និង​ថៃ​នៅ​តែ​បន្ត​ក្រោយ​ការចរចា​មិន​បាន​ជោគជ័យ ខែកក្កដា 23, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-22

ស្ថានភាព​ប្រឈម​មុខ​គ្នា​ដោយ​កម្លាំង​យោធា​រវាង​កម្ពុជា​និង​ថៃ នៅតែ​មាន​សភាព​គួរ​ឲ្យ​កត់សម្គាល់​ជា​ដដែល នៅ​ថ្ងៃ​២២ កក្កដា​នេះ ក្រោយ​ការចរចា​រវាង​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-ថៃ មិន​បាន​សម្រេច​កាលពី​ម្សិលមិញ ។


RFA Photo/Savyuth
ទាហាន​ខ្មែរ​ត្រៀម​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃ​ទី​១៨ កក្កដា ២០០៨ ខណៈ​ដែល​ការប្រឈម​មុខ​គ្នា​រវាង​ទាហាន​ខ្មែរ​និង​ទាហាន​ថៃ​ឈាន​ចូល​ដល់​ថ្ងៃ​ទី៤ហើយ។

ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា ការចរចា​កាលពី​ម្សិលមិញ បាន​ជាប់​គាំង​នៅត្រង់​ចំណុច​មួយ ដែល​ថៃ​ស្នើ​ឲ្យ​សើរើ​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ-​ថៃ​សា​ឡើង​វិញ ប៉ុន្តែ​ការសើរើ​នោះ មិន​បាន​ផ្អែកតាម​សន្ធិសញ្ញា​ព្រំដែន​ខ្មែរ​សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ដែល​អន្តរជាតិ​បាន​ទទួលស្គាល់​នោះ​ឡើយ ។

យោងតាម​ឯកសារ​របស់​ថៃ ការស្នើ​ឲ្យ​សើរើ​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ​-ថៃ​ប្រវែង​៨០៥​គីឡូម៉ែត្រ​តាមតែ​ការចង់​បាន​របស់​ថៃ នឹង​អាច​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ប្រាសាទ​ព្រះវិហារ​ដែល​ខ្មែរ​បាន​ទាមទារ​ពី​ថៃ​មក​វិញ​តាមរយៈ​ក្តី​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នា​ឆ្នាំ​១៩៦២ ។

ស្ថានភាព​​នៅ​តាម​តំបន់​ជាប់​ព្រំដែន​ខ្មែរ-​ថៃ​មាន​ភាព​ស្ងប់ស្ងាត់

នៅតាម​តំបន់​នានា​ដែល​ជាប់​នឹង​ព្រំ​ប្រទល់​ខ្មែរ​ថៃ​នោះ សេចក្តី​រាយការណ៍ បាន​បង្ហាញ​អំពី​ភាព​ស្ងៀមស្ងាត់ គួរ​ឲ្យ​កត់​សម្គាល់ ។

នៅច្រក​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ច្រក​សេដ្ឋកិច្ច​សំខាន់​រវាង​ខ្មែរ-​ថៃ សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ភាព​អ៊ូរអរ លក់​ដូរ​របស់​អាជីវករ​ខ្មែរ​-ថៃ បាន​ធ្លាក់ចុះ​ប្រមាណ​៥០​ភាគរយ ។

តូប​អាជីវករ​ខ្មែរ-​ថៃ​ជាច្រើន នៅក្នុង​ទីផ្សារ​ថៃ ឡុងកឿ បាន​បិទ​ទ្វារ​តាំង​ពី​ម្សិលមិញ ដោយសារ​តែ​បារម្ភ​នឹង​ស្ថានការណ៍​ចរចា​រវាង​ភាគី​ខ្មែរ​-ថៃ ។

នៅឯ​ខេត្ត​កោះកុង ស្ថានភាព​អាជីវកម្ម​រវាង​ខ្មែរ​ថៃ ត្រូវ​គេ​រាយការណ៍​ថា មាន​សភាព​ល្អ​ជា​ធម្មតា​ទេ។  មន្ត្រី​ដឹកនាំ​ខេត្ត​កោះកុង​បាន​ថ្លែង​ថា អាជីវកម្ម​រវាង​ខ្មែរ-​ថៃ​នៅ​ទីនោះ មិនមាន​ការប៉ះ​ទង្គិច​ទាក់ទង​នឹង​ករណី​ជម្លោះ​ប្រាសាទ​ព្រះវិហារ​នោះ​ឡើយ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/thai-cambodia-standoff-remains-07222008075153.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: