jump to navigation

មន្ត្រីនាំ​ពាក្យ៖ កម្ពុជា​មិន​បាន​សុំ​អន្តរាគមន៍​ពី​អ.ស.ប.ជុំវិញ​ជម្លោះ​ជាមួយ​ថៃ​ទេ ខែកក្កដា 21, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-20

មន្ត្រី​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​២០ កក្កដា​នេះ ប្រាប់​វិទ្យុ​អាស៊ីសេរី ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​សុំ​អន្តរាគមន៍ ពី​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ឬ​ភាគី​ទី​៣ ណា ក្នុង​ករណី​ទាហាន​ថៃ កំពុង​តែ​ឈរជើង​នៅ​ក្នុង​ដែនដី​របស់​កម្ពុជា​នោះ​ទេ ។

 
RFA Photo
លោក ខៀវ កាញារីទ្ធ មន្ត្រី​អ្នកនាំ​ពាក្យ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា។

ខាងក្រោម​នេះ គឺ​ជា​ការបកស្រាយ​បញ្ជាក់​របស់​លោក ខៀវ កាញារីទ្ធ អ្នក​នាំពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផង​នោះ តាមរយៈ​សំណួរ​របស់​លោក ផាន សូផាត ។

ផាន សូផាត ៖ ខ្ញុំ​សូម​បញ្ជាក់​ឯកឧត្ដម​អំពី​បញ្ហា​ដែល​ថា ប្រទេស​កម្ពុជា​បាន​ផ្ញើ​លិខិត​ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រាសាទ​ព្រះវិហារ​ជាមួយ​នឹង​ប្រទេស​ថៃ​នោះ តើ​ខ្លឹមសារ​លិខិត​ដែល​ប្រទេស​កម្ពុជា ដាក់​ជូន​អង្គការ​សហប្រជាជាតិ​នោះ ទាក់ទង​ទៅនឹង​បញ្ហា​អ្វី​ដែរ​ទៅ?

ខៀវ កាញារីទ្ធ ៖ សុំ​កែ​តម្រូវ ពីព្រោះ​មិន​ដូច​អ្វី​ដែល​កាសែត​នៅ​ខាង​ក្រៅ ដែល​បាន​និយាយ​ថា កម្ពុជា​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ ។ ព្រោះ​កន្លង​មក​នេះ យើង​គ្រាន់តែ​ឲ្យ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ធ្វើ​លិខិត​ដើម្បី​ជម្រាប​ជូន​អំពី​សភាពការណ៍​នេះ​ទៅ​ប្រធាន​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​ជម្រាប​ជូន​អំពី​សភាពការណ៍​និង​មូលហេតុ​ទំនាស់​រវាង​កម្ពុជា​និង​ថៃ លើ​បញ្ហា​តំបន់​ជិត​ព្រំដែន​ព្រះវិហារ​នេះ ប៉ុន្តែ​គ្រាន់តែ​ជូន​ដំណឹង និង​សុំ​ឲ្យ​ផ្ញើ​លិខិត​នេះ ចែក​លិខិត​ផ្លូវការ​ជូន​សមាជិក​តែ​ប៉ុណ្ណឹង​ទេ គឺ​មិន​បាន​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ​ទេ ។ ជំហរ​របស់​សម្ដេច​នាយករដ្ឋមន្រ្តី លោក​បាន​មាន​ប្រសាសន៍​ហើយ គឺ​ប្រទេស​ទាំង​ពីរ បន្ត​ដោះស្រាយ​ទ្វេភាគី​ឲ្យ​អស់​លទ្ធភាព ដោយសារ​ថា នាយករដ្ឋមន្រ្តី​ទាំងពីរ​បាន​ប្ដេជ្ញា​ហើយ គឺ​ថា​នឹង​នៅ​ធ្វើការ​ជាមួយ​គ្នា ដោះស្រាយ​ជាមួយ​គ្នា ។ ហើយ​បាន​ប្ដេជ្ញា​ទៀត មិន​ឲ្យ​សភាពការណ៍ តឹង​លើស​ហ្នឹង​ទេ កម្ពុជា​អត់​បាន​ក្បត់​សម្ដី​ខ្លួន​ឯង​នោះ​ទេ ។

ផាន សូផាត ៖ ខ្ញុំ​សូម​ជម្រាប​សួរ​ឯកឧត្តម​ថា ថ្ងៃ​នេះ តាម​សារព័ត៌មាន​របស់​ប្រទេស​ថៃ បាន​និយាយ​ថា នាយករដ្ឋមន្រ្តី​ថៃ លោក សាម៉ាក់ ស៊ុនថរ៉ាវេត ហ្នឹង បាន​ប្រកាស​ថា លោក​ឈប់​និយាយ​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ​ហើយ គឺ​ក្រោយពេល​ដែល​ប្រទេស​កម្ពុជា​ហ្នឹង បាន​ធ្វើការ​តវ៉ា​អំពី​រឿង​នេះ ទៅ​អង្គការ​សហប្រជាជាតិ ហើយ​លោក​ថា កិច្ចការ​ទាំង​អស់​គឺ​ជា​ការទទួល​ខុសត្រូវ​របស់​ក្រសួង​ការបរទេស ។ តើ​រឿង​នេះ ឯកឧត្ដម​អាច​មាន​ប្រសាសន៍​យ៉ាង​ម៉េច​ដែរ?

ខៀវ កាញារីទ្ធ ៖ ខ្ញុំ​ចង់​ជម្រាប​អ៊ីចេះ គឺ​ថា ឯកឧត្ដម សាម៉ាក់ គាត់​បាន​ទទួលព័ត៌មាន​អស់​ហើយ គឺ​សុំ​មើល​លិខិត​របស់​បេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជា​វិញ បើ​កម្ពុជា​បាន​សម្រេច​ហើយ គឺ​ថា យើង​ប្រើប្រាស់​អស់​លទ្ធភាព​នៃ​ការដោះស្រាយ​ជា​ទ្វេ​ភាគី គឺ​យើង​មិនទាន់​រក​ទៅ​ដល់​ភាគី​ទីបី នៅ​ឡើយ​ទេ គឺ​ដូចជា​ការសម្រេចចិត្ត​នៃ​ពិភាក្សា​រវាង​នាយករដ្ឋមន្រ្តី​ទាំងពីរ​តាម​ទូរស័ព្ទ នៅយប់​ថ្ងៃ​ទី​១១ ដូច្នេះ ប្រហែល​ជា​ឯកឧត្ដម​នាយក​រដ្ឋមន្រ្តី​ថៃ គឺ​អាច​មាន​ការច្រឡំ​តាម​ចំណង​ជើង​នៃ​កាសែត​ហ្នឹង​តែ​ប៉ុណ្ណឹង​ទេ គឺ​យើង​អត់​បាន​សុំ​អន្តរាគមន៍​ទេ លិខិត​របស់​បេសកកម្ម​អចិន្រ្ដៃយ៍​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ គឺជា​ការជូន​ដំណឹង គឺ​ថា ទាញ​ការយកចិត្ត​ទុក​ដាក់ ដើម្បី​សុំ​ការយក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​កើត​ឡើង​រវាង​កម្ពុជា-ថៃ ទេ ប៉ុន្តែ​អត់មាន​និយាយ​អ្វី​ពី​ការសុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ ឬ​ភាគី​ណាមួយ​ទេ

ប្រភព៖ http://www.rfa.org/khmer/indepth/cambodia-denies-seeking-un-help-07212008010622.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: