jump to navigation

បាតុករ​ថៃ​ដែល​នាំ​គ្នា​មក​តវ៉ា​រឿង​ប្រាសាទ​ព្រះវិហារ​ដកថយ​វិញ​ហើយ ខែកក្កដា 21, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-18

បាតុករ​ថៃ​ដែល​បាន​លើក​គ្នា​មក​តវ៉ា​រឿង​ករណី​ប្រាសាទ​ព្រះវិហារ​បាន​ដក​ថយ​អស់​ហើយ ប៉ុន្តែ​ទាហាន​ឈុត​ខ្មៅ​ថៃ​ត្រូវ​គេ​រាយការណ៍​មក​ថា​មិន​បាន​ដក​ថយ​ទេ​នៅ​ថ្ងៃ​នេះ ។


AFP Photo
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​វត្ត​មួយ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៧ កក្កដា ២០០៨ ។

ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រមាណ​១០​នាក់​កាលពី​ព្រឹក​មិញ​យាម​ផ្លូវ​ហាម​មិន​ឲ្យ​អ្នក​កាសែត ឬ​អ្នកស្រុក​ធ្វើ​ដំណើរ​ឡើង​ទៅ​កាន់​បរិវេណ​ជិត​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នោះ​ឡើយ ។ ចម្ងាយ​ដែល​ទាហាន​ថៃ​យាម​រារាំង​នោះ​មាន​ចម្ងាយ​ប្រមាណ​៦០០​ម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ​ខ្មែរ ។

ទាហាន​ថៃ​ដទៃ​ទៀត​មួយ​ក្រុមៗ​ប្រមាណ​៤០​ទៅ​៥០​នាក់​ត្រូវ​គេ​ឃើញ​លាក់​ខ្លួន​នៅ​តាម​ព្រៃ ។ទាហាន​ទាំង​នោះ​បាន​បង្ហាញ​ខ្លួន​នៅ​ពេល​ដែល​មាន​ការដើរ​ត្រួត​ពល​ពី​មេ​បញ្ជាការ​របស់​គេ ។

គេ​បាន​ឃើញ​ឧត្តមសេនីយ៍​ទោ​ភូមិភាគ​២ លោក សុចិត្រសិទ្ធប្រៈផា ធ្វើ​ដំណើរ​តាម​ការជិះ​ឧទ្ធម្ភាគចក្រ​ទៅ​ពង្រឹង​ការងារ​យោធា​នៅ​ទី​នេះ ។

លោក​ឧត្តមសេនីយ៍ សុចិត្រសិទ្ធប្រៈផា ត្រូវ​គេ​ដកស្រង់​សម្តី​រាយការណ៍​ថា លោក​បាន​ប្រាប់​ទៅ​មេ​ទាហាន​ដាក់​ប្រចាំការ​តាម​តំបន់​ប្រាសាទ​ព្រះវិហារ​ថា ឲ្យ​រក្សា​ភាពអត់ធ្មត់​កុំ​ប្រើ​អំពើហិង្សា ហើយ​ឲ្យ​រង់ចាំ​មាន​ការដោះសា្រយ​កិច្ចការ​នេះ​តាមរយៈ​ការចរចា ។

កាលពី​ព្រឹក​មិញ​នេះ​ដែរ​មាន​ក្រុម​អ្នកស្រុក​ថៃ​ខ្លះ​បាន​យក​នំ​ចំណី​អាហារ​មក​ឲ្យ​ក្រុម​ទាហាន​ថៃ ដោយ​និយាយ​លើក​ទឹក​ចិត្ត​ឲ្យ​ទាហាន​ថៃ​បន្ត​ការប្រឈម​មុខ​ត​ទល់ ។

យោង​តាម​ជនជាតិ​ថៃ​២​នាក់​ដែល​អះអាង​ថា​ត្រូវ​អាជ្ញាធរ​ខ្មែរ​បាន​ឃុំ​ខ្លួន និង​បាន​ដោះលែង​កាលពី​ម្សិល​ម្ង៉ៃ បាន​និយាយ​ថា​វត្ត​កែវសិក្ខាគិរីស្វារៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ គឺ​ជា​វត្ត​របស់​ថៃ ហើយ​គេ​បាន​អះអាង​ថា​វត្ត​ដែល​មាន​សរសេរ​អក្សរ​លើ​ខ្លោង​ទ្វារ​ជា​ភាសា​ខ្មែរ​នោះ​គឺ​ជា​វត្ត​ថៃ ។

រហូត​មក​ទល់​ថ្ងៃ​នេះ​ការកាន់កាប់​របស់​ទាហាន​ថៃ​នៅ​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ មាន​ចំនួន​៤​ថ្ងៃ​មក​ហើយ ។

សេចក្តី​រាយការណ៍​ពី​ភាគី​ថៃ​បាន​ឲ្យ​អ្នកកាសែត​ដឹង​ថា នៅ​ថ្ងៃ​ច័ន្ទ​នឹង​មាន​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ដោះស្រាយ​ព្រំដែន​របស់​ប្រទេស​ទាំង​២ នឹង​ជួប​គ្នា​នៅ​ខេត្ត​ស្រះ​កែវ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Preah-Vihear-tension-07182008222535.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: