jump to navigation

បក្ស​«នរោត្តម រណឫទ្ធិ»​ថ្កោលទោស​ការដាក់​ពង្រាយ​កងទ័ព​ថៃ​នៅ​ដី​កម្ពុជ ខែកក្កដា 21, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-20

គណបក្ស​នរោត្តម រណឫទ្ធិ បាន​ចេញ​លិខិត​ថ្កោលទោស​មួយ​នៅ​ថ្ងៃ​នេះ ដោយ​ហៅ​ការដាក់​ពង្រាយ​កងទ័ព​របស់​ថៃ នៅ​លើ​ទឹកដី​កម្ពុជា​នោះ​ថា ជា​ការបន្ត​ឈ្លានពាន​មក​លើ​អធិបតេយ្យ​នៃ​ប្រទេស​កម្ពុជា រំលោភ​ច្បាប់​និង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​នៅថ្ងៃ​ទី​២០ នេះ បាន​សរសេរ​ថា គណបក្ស នរោត្តម រណឫទ្ធិ ស្នើ​ដល់​រដ្ឋាភិបាល​ថៃ ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​ទឹកដី​កម្ពុជា​ជា​បន្ទាន់ ដើម្បី​បញ្ជៀស​ការប្រឈម​មុខ​គ្នា​ដោយ​ចុង​អាវុធ ហើយ​ប្រទេស​កម្ពុជា​មិន​ត្រូវ​ការចរចា​ណា​មួយ អំពី​ទង្វើ​ឈ្លានពាន ពី​សំណាក់​ភាគី​ថៃ ឡើយ ។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស នរោត្តម រណឫទ្ធិ បាន​សរសេរ​ទៀត​ថា ការដាក់​កងទ័ព​របស់​ថៃ នៅ​លើ​ដី​ខ្មែរ នេះ​គឺ​ជា​បរាជ័យ​នៃ​នយោបាយ​ការពារ​ជាតិ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ។

គណបក្ស នរោត្តម រណឫទ្ធិ បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ចាត់​វិធានការ​សមស្រប​ចំពោះ​ទង្វើ​ឈ្លានពាន​របស់​ប្រទេស​ថៃ មក​លើ​អធិបតេយ្យ​នៃ​ប្រទេស​កម្ពុជា ដែល​នេះ​ជា​ការរំលោភ​លើ​មាត្រា ២ នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​សូម​អំពាវនាវ​ដល់​អង្គការ UNESCO ចាត់​វិធានការ​សមស្រប​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ​ពី​ការរំលោភ​បំពាន​ពី​សំណាក់​ប្រទេស​ថៃ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/nrp-condemns-thai-troop-deployment-07202008234857.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: