jump to navigation

ភាព​ចម្រូង​ចម្រាស​ជុំវិញ​បញ្ហា​ប្រាសាទ​ព្រះវិហារ​ក្នុង​ប្រទេស​ថៃ​នៅតែ​បន្ត ខែកក្កដា 15, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-15

កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ផ្សាយ​ថា សម្ព័ន្ធភាព​ពលរដ្ឋ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (PAD) ដែល​ជា​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ថៃ បាន​ទាមទារ​ឲ្យ​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​របស់​ប្រទេស​ថៃ ពិចារណា​ក្នុង​ការចោទ​ប្រកាន់​មន្ត្រី​ជាន់ខ្ពស់​ថៃ​៤២​នាក់ ក្នុង​នោះ​មាន​លោក​នាយក​រដ្ឋមន្ត្រី​ថៃ Samak Sundaravej អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន និង​សមាជិក​គណៈរដ្ឋមន្ត្រី​ចំនួន​៣៥​នាក់​ទៀត​ពី​បទ​ក្បត់​ជាតិ ដោយសារតែ​បាន​គាំទ្រ​ប្រទេស​កម្ពុជា​ជុំវិញ​ការដាក់​បញ្ចូល​ប្រាសាទ​ ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ។

ក្នុង​លិខិត​ប្តឹង​របស់ PAD ក៏​បាន​ស្នើសុំ​ឲ្យ​តុលាការ​ថៃ​ផ្តន្ទាទោស​ជន​ទាំង​៤២​នាក់​នោះ ដោយ​ដាក់​គុក​អស់​មួយ​ជីវិត ឬ​កាត់ទោស​ប្រហារ​ជីវិត ពី​បទ​ធ្វើ​សកម្មភាព​សម្រាប់​ជា​ផល​ប្រយោជន៍​បរទេស ។

តុលាការ​ធម្មនុញ្ញ​ថៃ​កាល​ពី​សបា្ដហ៍​មុន​បាន​វិនិច្ឆ័យ​ថា នាយក​រដ្ឋមន្ត្រី សាម៉ាក់ ស៊ុនថរ៉ាវេត និង​គណៈរដ្ឋមន្ត្រី​របស់​លោក ថា​បាន​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដោយសារ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​រួម​ស្ដីពី​ប្រាសាទ​ព្រះវិហារ​ជាមួយ​ប្រទេស​កម្ពុជា ដោយ​មិន​បាន​សុំ​ការយល់ព្រម​ពី​រដ្ឋសភា​ជា​មុន ។

ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ថៃ PAD ក៏​បាន​ចោទ​ប្រកាន់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ឈីណាវ៉ាត់ ថា​នៅ​ពី​ក្រោយ​ការយល់ព្រម​ចុះ​ហត្ថលេខា​គាំទ្រ​រដ្ឋាភិបាល​ខ្មែរ​នេះ ជា​ថ្នូរ​នឹង​ការធ្វើ​វិនិយោគ​ទុន​ដ៏​សម្បើម​របស់​លោក ថាក់ស៊ីន នៅ​កម្ពុជា ។

កាលពី​សប្តាហ៍​មុន​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក Noppadon Pattama ដែល​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​រួម​ខ្មែរ​ថៃ គាំទ្រ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​បាន​លា​ឈប់​ពី​តំណែង ហើយ​លោក​នៅតែ​ថ្លែង​អះអាង​ថា​រដ្ឋាភិបាល​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ៕

ប្រភព៖ http://www.rfa.org/khmer/news/Preah-Vihear-issue-in-Thailand-07142008092553.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: