jump to navigation

រដ្ឋាភិបាល​នឹង​ធ្វើ​ពិធី​ដ៏​ធំ​ដើម្បី​ទទួល​គណៈប្រតិភូ​ដែល​ធ្វើការ​លើ​បញ្ហា​ព្រះវិហារ ខែកក្កដា 14, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-13

រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​រៀបចំ​ឲ្យ​មាន​ពិធី​បដិសណ្ឋារ​កិច្ច​ដ៏​ធំ​មួយ​នៅឯ​ពហុកីទ្បដ្ឋាន​ជាតិ​អូទ្បាំពិក នៅ​ល្ងាច​ថៃ្ង​ច័ន្ទ ទី​១៤ កក្កដា​នេះ ដើម្បី​ស្វាគមន៍​ការវិល​ត្រទ្បប់​នៃ​គណៈ​ប្រតិភូ​ខែ្មរ​មកពី​ប្រទេស​កាណាដា​វិញ ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCOនោះ ។

 
Photo courtesy of Tharum Bun, http://tharum.info
ប្រាសាទ​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក​នៃ​ខេត្ត​ព្រះវិហារ។

ប្រភព​បាន​ឲ្យ​ដឹង​ថា គេ​គ្រោង​រៀបចំ​ឲ្យ​មាន​អ្នកចូលរួម​ចំនួន​ច្រើន​ម៉ឺន​នាក់ ប៉ុន្តែ​ដោយ​មាន​ការព្រួយ​បារម្ភ​ខ្លាច​មាន​ភ្លៀង​នៅ​ល្ងាច​ថៃ្ង​ច័ន្ទ​នោះ គេ​បាន​សម្រួល​ឲ្យ​មាន​មនុស្ស​ចូលរួម​ចំនួន​រវាង​ពី ៦.០០០​នាក់ ទៅ ៨.០០០​នាក់​វិញ គឺ​ធ្វើ​នៅ​ក្នុង​ពហុកីទ្បដ្ឋាន​ជាតិ​អូទ្បាំពិក ។

លោក ផៃ ស៊ីផាន នាយក​នៃ​ការិយាល័យ​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «ជា​ការផ្ដល់​កិត្តិយស​នៃ​ការខិតខំ ជា​សេចក្ដី​ថ្លែង​អំណរគុណ​និង​ការគោរព​ដល់​គណៈប្រតិភូ​ដែល​បាន​ដាក់​[ប្រាសាទ​ព្រះវិហារ]​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ នេះ​គឺ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​តេជោ ហ៊ុន សែន…»

លោក ផៃ ស៊ីផាន បានឲ្យ​ដឹង​ថា គណៈប្រតិភូ​ខែ្មរ​ដែល​វិល​ត្រទ្បប់​មក​កម្ពុជា​វិញ​នោះ រួម​មាន​លោក​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តី​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ចម្រុះ​ដោះស្រាយ​បញ្ហា​ព្រំដែន​ទទួល​បន្ទុក​ផែនទី លោក ទ្បុង វីសាលោ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា ទទួល​បន្ទុក​ទំនាក់ទំនង​អន្តរជាតិ និង​លោកស្រី ចាន់ ថានី តំណាង​អង្គការ UNESCO កម្ពុជា ព្រមទាំង​មន្រ្តី​មួយ​ចំនួន​ទៀត ។

ពិធីនោះ លោក​បាន​មាន​ប្រសាសន៍​ថា នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង ៥​ល្ងាច ថៃ្ង​ច័ន្ទ ក្រោម​កិច្ចការពារ​សន្តិសុខ​យ៉ាង​ម៉ត់ចត់​ដោយ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ។

លោក សុន ឆ័យ តំណាងរាស្រ្ត​គណបក្ស​សម​រង្ស៊ី បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ រិះគន់​ចំពោះ​ការរៀបចំ​ពិធី​នា​ពេល​ខាង​មុខ​នេះ ថា ៖ «ដើម្បី​យក​ចំណេញ​នយោបាយ ជា​ពិសេស ដោយសារ​ជិត​បោះឆ្នោត ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​ខ្លួន​ឯង​បាន​ទទួល​ផល​ចំណេញ​ពី​បញ្ហា​នេះ ។ អ្វី​ដែល​រដ្ឋាភិបាល​បង្កើត​ជា​ពិធី​បុណ្យ​អបអរ​សាទរ​នេះ វា​ជា​រឿង​ចម្លែក ពីព្រោះ​វា​មិន​មែន​ជា​ការបាន​ចំណេញ​ដី ហើយ​ក៏​មិន​មែន​ជា​ការទើប​ទទួល​បាន​ជ័យជំនះ​យក​បាន​ប្រាសាទ​ព្រះវិហារ​ពី​ការឈ្លានពាន​របស់​ថៃ​ឯណា វា​គ្រាន់តែ​ជា​សម្បត្តិ​របស់​យើង​មួយ ហើយ​យើង​យក​ទៅ​ដាក់​ជា​បេតិកភណ្ឌ​ពិភពលោក ដូចគ្នា​នឹង​ប្រទេស ៣០-​៤០​ទៀត​ដែល​គេ​ដាក់​ដែរ»

សូមរំឭក​ថា ប្រាសាទ​ព្រះវិហារ​ដែល​បាន​កសាង​ទ្បើង​កាលពី​សតវត្សរ៍​ទី​១១ នៅ​លើ​ខ្នង​ភំ្ន​ដងរែក​ជាប់​នឹង​ព្រំដែន​ប្រទេស​ថៃ​នោះ ត្រូវ​បាន​គណៈកម្មាធិការ​បេតិភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO បាន​សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិភណ្ឌ​ពិភពលោក​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣២ ក្នុង​ទីក្រុង​កេបិក​ប្រទេស​កាណាដា កាលពី​ថៃ្ង​ទី ៧ ខែ​កក្កដា កន្លង​ទៅ​ថ្មីៗនេះ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/welcoming-party-planned-for-delegation-07132008223319.html

Advertisements

មតិ»

1. សុភ័ក្ត្រ - ខែកក្កដា 14, 2008

វា​ជា​ធម្មតា​ទេ​លោក​ឆ័យ​អើយ អា​រឿង​ចំណេញ​នោះ​វា​ចេះ​តែ​មាន​ហើយ បើ​ខាង​លោក​ធ្វើ​រដ្ឋាភិបាល​គឺ​ធ្វើ​ដូច​តែ​គ្នា​ហ្នឹង អា​អស់​ហ្នឹង​គេ​ហៅ​ថា​ត្រី​ងៀត​ឆ្លៀត​ពង តែ​ប្រសើរ​បំផុត​នោះ​គឺ​យើង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ធ្វើ​ការ​ដើម្បី​ជាតិ ដូច​លោក​ឃើញ​ស្រាប់​ហើយ មិន​មែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ទម្រាំ​ដាក់​ប្រាសាទ​បាន​ចូល។ លោក​អគតិ​ពេក​ទេ​ដឹង?!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: