jump to navigation

ភាព​ចម្រូង​ចម្រាស​ជុំវិញ​បញ្ហា​ប្រាសាទ​ព្រះវិហារ​ក្នុង​ប្រទេស​ថៃ​នៅតែ​បន្ត ខែកក្កដា 14, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-14

នៅ​ប្រទេស​ថៃ​ឯណោះ​វិញ ភាព​ចម្រូង​ចម្រាស​ជុំវិញ​បញ្ហា​ប្រាសាទ​ព្រះវិហារ​នៅ​តែ​បន្ត ។

នៅ​ថ្ងៃ​ច័ន្ទ​នេះ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ផ្សាយ​ថា​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ថៃ​បាន​ទាមទារ​ឲ្យ​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​របស់​ប្រទេស​ថៃ ពិចារណា​ក្នុង​ការចោទ​ប្រកាន់​នាយក​រដ្ឋមន្ត្រី​ថៃ​ពី​បទ​ក្បត់ជាតិ ដោយសារ​តែ​បាន​គាំទ្រ​ប្រទេស​កម្ពុជា​ជុំវិញ​បញ្ហា​ប្រាសាទ​ព្រះវិហារ ។

តុលាការ​ធម្មនុញ្ញ​ថៃ កាល​ពី​សបា្ដហ៍​មុន​បាន​វិនិច្ឆ័យ​ថា នាយក​រដ្ឋមន្ត្រី សាម៉ាក់ ស៊ុនថរ៉ាវេត និង​គណៈរដ្ឋមន្ត្រី​របស់​លោក បាន​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដោយសារ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​រួម​ស្ដីពី​ប្រាសាទ​ព្រះវិហារ​ជាមួយ​ប្រទេស​កម្ពុជា ដោយ​មិន​បាន​សុំ​ការយល់ព្រម​ពី​រដ្ឋសភា ។

ប្រាសាទ​ព្រះវិហារ​ខ្មែរ ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ កក្កដា ២០០៨ កន្លង​ទៅ​នេះ ។

ព្រឹត្តិការណ៍​នេះ​បាន​ញ៉ាំង​ឲ្យ​មាន​ការតវ៉ា​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ពលរដ្ឋ​ថៃ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ ហើយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ ក៏​បាន​លាលែង​ពី​មុខតំណែង​ដោយ​ទ្រាំទ្រ​មិន​បាន​នឹង​សម្ពាធ​ពី​ក្រុម​អ្នក​ប្រឆាំង៕

ប្រភព៖ http://www.rfa.org/khmer/Preah-Vihear-issue-in-Thailand-07142008092553.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: