jump to navigation

ទេសចរ​ថៃ​លុប​ចោល​ដំណើរ​មក​អង្គរ​វត្ត​ដោយសារ​បារម្ភ​ពី​សន្តិសុខ ខែកក្កដា 13, 2008

Posted by សុភ័ក្ត្រ in ទេសចរណ៍, ព័ត៌មាន.
trackback
2008-07-13

នៅ​ប្រទេស​ថៃ ប្រធាន​ផ្នែក​ទេសចរណ៍​ថៃ បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ថៃ​ប្រមាណ ១០០០​នាក់​ហើយ ដែល​បាន​លុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​មក​កាន់​តំបន់​ប្រាសាទ​អង្គរ​វត្ត ក្នុង​ប្រទេស​កម្ពុជា ចាប់តាំង​ពី​មាន​ជម្លោះ​ជុំវិញ​បញ្ហា​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​មក ។

ប្រធាន​សមាគម​លើក​ស្ទួយ​ទេសចរណ៍​ថៃ លោក សុងសាក់ ស្រីឃ្លឿប បាន​មាន​ប្រសាសន៍​ថា ការលុបចោល​ដំណើរ​ទស្សនកិច្ច​ដ៏​ច្រើន​នេះ បាន​ចាប់ផ្ដើម​មាន​ឡើង​កាលពី​សប្ដាហ៍​មុន ។

លោក សុងសាក់ បាន​មាន​ប្រសាសន៍​ថា ការលុបចោល​នោះ ភាគច្រើន​គឺ​ដោយសារ​មាន​ការភ័យខ្លាច​បញ្ហា​សន្តិសុខ ។

ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍​អឺរ៉ាស៊ី​ធួរ លោក មឿង សុន បាន​មាន​ប្រសាសន៍​ថា ពិត​ជា​មាន​ដំណឹង​ថា ប្រជាពលរដ្ឋ​ថៃ​មួយ​ចំនួន មាន​ការភ័យ​ខ្លាច​ចំពោះ​ការមក​ទស្សនា​ប្រាសាទ​របស់​ខ្មែរ​នោះ​មែន ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា ជាទូទៅ​វា​មិន​បាន​ប៉ះពាល់​អ្វី​ដល់​បញ្ហា​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/thais-cancel-angkorwat-visits-07132008023744.html

Advertisements

មតិ»

1. សុភ័ក្ត្រ - ខែកក្កដា 13, 2008

មិន​បាច់​ខ្វល់​ពី​ពួក​អស់​ហ្នឹង​ទេ សូម​ប្រជាពលរដ្ឋ​ខ្មែរ ក៏​មិន​ចាំ​បាច់​ទៅ និង​ផ្អាក​ទៅ​ស្រុក​ថៃ​ទៅ ប្រសិន​បើ​មិន​ចាំ​បាច់!

2. B&S - ខែកក្កដា 14, 2008

ពាក្យខ្មែរចាស់បុរាណពោលថា៖​គោខ្មៅដំបៅខ្នង​ខ្អែកហើររំលង​រំសាយកន្ទុយ។​ដំណឹងនេះ​សរបញ្ចាក់ឲ្យឃើញថា​​ជនជាតិនេះខ្លាច​ស្រមោលខ្លួនឯង​ខ្លាចនូវអ្វី​ដែលខ្លួនបានធ្វើ។​​មួយវិញទៀត​នេះគឺជាយុទ្ធសាស្រ្ត​បង្វែរសភាពការណ៏​ដែលពួកសៀមបានប្រើ​ជាយូរលង់ណាស់មកហើយ​រហូតមកទល់នឹង​សព្វថ្ងៃ​នឹង​តទៅអនាគត។​យុទ្ធសាស្រ្ត​ដែលជនជាតិសៀម​ចូលចិត្ត​ប្រើមកលើ​ខ្មែរ​នឹង​មាន​ប្រសិទ្ធភាព​នោះ​គឺ​ធ្វើយ៉ាងណា​ឲ្យ​ពិភពលោក​មើលមកខ្មែរថាជា​មនុស្សពាល​ឃោឃៅ​នឹង​ល្ងង់ខ្លៅ​ប្រទេសខ្មែរ​ជាប្រទេស​ដែលប្រកប​ដោយ​គ្រោះថ្នាក់​​នឹង​គួរឲ្យខ្លាច។​ប៉ុន្តែតាមការពិត​ទៅ​គឺ​ប្រទេសថៃឯ​ណោះទេ​ដែល​កំពុង​វឹកវរ​ចលាចល​ដូចទឹកគួច។​​ការផ្សព្វផ្សាយ​អំពីការលប់ចោលការធ្វើដំណើរ​របស់ជនជាតិនេះ​មក​ប្រទេស​ខ្មែរ​គឺ​ជាការ​ប្រើចង្អេរ​ដ៏តូចមួយ​​ដើម្បី​បិតបាំង​ភាពចលាចល​អសន្តិសុខ​​នឹងវិបត្តិផ្ទៃក្នុងដ៏​ធ្ងន់ធ្ងរ​នៅប្រទេសថៃតែប៉ុណ្ណោះ។
តែខ្ញុំជឿថា​វាពិតជាគ្មានប្រសិទ្ធភាពទេ​…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: