jump to navigation

ថៃ​មួយ​ក្រុម​គំរាម​ថា​នឹង​យក​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈពេល​មួយ​ខែ ខែកក្កដា 11, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-10

សារព័ត៌មាន​ថៃ​មួយ​ឈ្មោះ The Nation បាន​សរសេរ​ថា​ក្រុម​ប្រជាពលរដ្ឋ​ថៃ​មួយ​ក្រុម​ដែល​រស់នៅ​ក្នុង​ខេត្ត​ស៊ីសាកេត បាន​គំរាម​ថា​នឹង​យក​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈពេល​មួយ​ខែ ដើម្បី​បង្ហាញ​ពី​កំហឹង​របស់​ពួក​គេ​ចំពោះ​ការ​ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ ។

 
Photo courtesy of Tharum Bun, http://tharum.info
អ្នកទេសចរ​ដើរ​សួ​តាម​ជញ្ជាំង​នៃ​ប្រាសាទ​ព្រះវិហារ​ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ដងរែក​នៃ​ខេត្ត​ព្រះវិហារ។

កាសែត The Nation បាន​សរសេរ​ថា​ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើការ​តវ៉ា​ជិត​ប្រាសាទ​ព្រះវិហារ​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ ទី​៩ កក្កដា ថា​ពួក​គេ​នឹង​យក​ប្រាសាទ​ព្រះវិហារ ប្រសិន​ណា​បើ​អាជ្ញាធរ​មិន​នាំ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ​៥០០​គ្រួសារ​ចេញ​ពី​លំនៅ​ដែល​តាំង​លើ​តំបន់​ជម្លោះ​នោះ​ទេ ។

ក្រុម​ប្រជាពលរដ្ឋ​នោះ​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ​និង​កម្ពុជា ប្រញាប់​កំណត់​ព្រំដែន​ឲ្យ​បាន​ឆាប់​បំផុត​ក្នុង​រយៈពេល​៣០​ថ្ងៃ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/group-of-Thai-threaten-2take-over-PreahVihear-07112008000922.html

Advertisements

មតិ»

1. សុភ័ក្ត្រ - ខែកក្កដា 11, 2008

ចេះ​តែ​មាន​ហើយ លោក​ម្ចាស់។ យក​អី​ស្រួល​ៗ​ម៉េះ លោក!

2. ផេងជី - ខែកក្កដា 12, 2008

អ្នក​រស់​នៅ​ក្បែ​រៗ​តំបន់​ហ្នឹង ​មិន​ដឹង​បារម្ភ​យ៉ាង​ណា​ទេ! ​ថៃ​ហាក់​មិន​ទុក​ខ្មែរ​ក្នុង​កែវ​ភ្នែក​វា​សោះ​! ខ្មែរ​ធ្លាប់​មាន​បទ​ពិ​សោធ​ន៍​រាំ​រ៉ៃ​ក្នុង​សង្រ្គាម​ច្រើន​ឆ្នាំ​ហើយ!​ អត់​ខ្លាច​ថៃ​អី​សូម្បី​បន្តិច….

3. ណារិទ្ធ - ខែមករា 9, 2009

ខ្ញុំយល់ថា​ដល់ពេលដែលកូនខ្មែរត្រូវធ្វើអ្វីមួយហើយ!! ក្នុងរឿងយល់ច្រឡំដ៏ឆ្កួតលីលារបស់ពួកគេ!! នាំគ្នាចូលរួមបង្ហាញថាទាំងនេះជារបស់ខ្មែរ!!​


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: