jump to navigation

កម្ពុជា​ស្វាគមន៍​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ខែកក្កដា 9, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​ជា​ឯកច្ឆន្ទ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ដែល​បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​ខែ្មរ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

 
RFA Photo
កម្មករ​រៀប​ចំ​ដាក់​បដា​រូប​ប្រាសាទ​ព្រះវិហារ​នៅ​លើ​ឆាក​នៅ​មុខ​រមណីយដ្ឋាន​វត្តភ្នំ ក្រុង​ភ្នំពេញ នា​រាត្រី​ថ្ងៃ ៨ កក្កដា ២០០៨ ។ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​នាំ​គ្នា​ចូល​រួម​ពិធី​អបអរ​ការដែល​បា្រសាទ​ព្រះវិហារ​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ។

ការសម្រេច​នោះ​បាន​ធ្វើឡើង​កាលពី​ថៃ្ង​ទី​៧ ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេបិក ប្រទេស​កាណាដា ទោះបី​ជា​មាន​ការតវ៉ា​ជំទាស់​ពី​ក្រុម​បាតុករ​ថៃ​មួយចំនួន​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ខាង​មុខ​ច្រក​ចូល​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ក៏ដោយ ។

លោក​ឧប​នាយក​រដ្ឋមន្រ្តី ហោ ណាំហុង ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​កម្ពុជា​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ឯ​ក្រសួង​ការ​បរទេស​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សម្ដែង​ការសា្វគមន៍​ចំពោះ​សេចក្ដី​សម្រេច​នោះ​ថា ៖ «សម្រេច​ដោយ​សមាជិក​គណៈកម្មការ​ទាំង​២១ អត់​មាន​ប្រទេស​ណា​មួយ​ជំទាស់​ទេ ។ នេះ​ជា​ជោគជ័យ​របស់​រាជ​រដ្ឋាភិបាលក​ម្ពុជា​មួយ ការបញ្ចូល​ប្រាសាទ​ព្រះវិហារ​យើង​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ ក៏ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៀត​ជា​ជោគជ័យ​របស់​អរិយធម៌​ខ្មែរ​យើង វប្បធម៌​ខ្មែរ​យើង»

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខ​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ថែ្លងការណ៍​ជា​ចំហ​មួយ​ជូន​ជន​រួមជាតិ​កម្ពុជា ថា​នេះ​គឺ​ជា​មោទនភាព​ថ្មី​មួយ​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​និង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​សម្រាប់​ប្រជាពលរដ្ឋ​នានា​ក្នុង​តំបន់​និង​ពិភពលោក​ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ក្រុមប្រឹក្សា​អន្តរជាតិ​ស្តីពី​ប្រាង្គ​ប្រាសាទ​និង​រមណីយដ្ឋាន បាន​ទទួល​ស្គាល់​ជា​កំពូល​ស្នាដៃ​ដ៏​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​ខែ្មរ​និង​មាន​តម្លៃ​នោះ ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខែ្មរ​ដែល​បាន​ធ្វើ​ពីធី​បន់ស្រន់​កន្លង​មក​សុំ​ឲ្យ​មាន​ជោគជ័យ​នោះ បាន​មាន​ប្រសាសន៍​ថា ៖ «គឺ​ខាង​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​នៅ​ថ្ងៃ​១១​នេះ យើង​ធ្វើ​ពិធី​អបអរ​សាទរ​មួយ​នៅ​ក្នុង​លក្ខណៈ​ជា​ក្រុម​គ្រួសារ ជាមួយនឹង​គណៈអធិបតី ជាមួយ​នឹង​អ្នក​សារព័ត៌មាន​ខ្លះ»

រីឯ​លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ចំពោះ​ការទទួល​ស្គាល់​របស់​អង្គការ UNESCO ដាក់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ​ថា ៖ «មាន​ន័យ​ថា​ប្រទេស​កម្ពុជា​បាន​ធានា​នូវ​បូរណភាព​ទឹក​ដី​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ​នៅ​ឡើយ​ទេ យើង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​បញ្ជាក់​ទៅ​ភាគី​ថៃ​ឲ្យ​បាន​ច្បាស់​អំពី​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ថៃ»

លោក​ឧប​នាយក​រដ្ឋមន្រ្តី ហោ ណាំហុង ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​នៅ​ថៃ្ង​អង្គារ​នេះ​ថា ការដាក់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ​គឺ​មិនមែន​ដាក់​បន្ទាត់​ព្រំដែន​នោះ​ទេ គឺ​ដាក់​បញ្ជូល​តែ​ប្រាង្គ​ប្រាសាទ​តែ​ប៉ុណ្ណោះ ដូច្នេះ​មិន​បាន​ធ្វើ​ឲ្យ​កម្ពុជា​និង​ថៃ​បាត់បង់​ទឹក​ដី​បន្តិច​ណា​ទ្បើយ ។

សូម​រំឮក​ថា​ប្រាសាទ​ព្រះវិហារ​នៅ​លើ​ខ្នង​ភ្នំ​ដងរ៉ែក​ជាប់​នឹង​ព្រំដែន​ថៃ​នោះ ត្រូវ​បាន​សាលក្រម​តុលាការ​អន្តរជាតិ​ក្រុង​ទ្បាអេ សម្រេច​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នក​ឈ្នះ​ក្តី​កាលពី​ថៃ្ង​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/PreahVihear-the-official-world-heritage-07082008083749.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: