jump to navigation

អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​គ្រោង​កសាង​មន្ទីរពេទ្យ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ខែកក្កដា 8, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

ដោយ កែវ និមល
2008-07-07

អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​ដែល​មាន​លោក មឿង សុន ជា​ប្រធាន​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៧ កក្កដា ថា​មូលនិធិ​របស់​លោក​មាន​គម្រោង​កសាង​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​មួយ​កន្លែង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ហើយ​និង​មាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទៅ​បំពេញ​ការងារ​ព្យាបាល​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ផងដែរ ។

 
Photo courtesy of Tharum Bun, http://tharum.info
ប្រាសាទ
​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក​នៃ​ខេត្ត​ព្រះវិហារ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ទី​៧ កក្កដា នៅ​ទីស្នាក់ការ​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​នៅ​ក្រុង​ភ្នំពេញ លោក មឿង សុន បាន​មាន​ប្រសាសន៍​ថា​ក្រៅពី​មាន​គម្រោង​កសាង​មន្ទីរពេទ្យ​សង្គ្រោះ​ដែល​មាន​៥​បន្ទប់​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ លោក​មាន​គម្រោង​កសាង​ដង​ទង់ជាតិ​ខ្មែរ​មួយ​ជំនួស​ដង​ទង់ជាតិ​បច្ចុប្បន្ន​ដែល​ធ្វើ​ពី​ដើម​ឫស្សី​ផងដែរ ។

លោក មឿង សុន បាន​ឲ្យ​ដឹង​ថា ៖ «សង្គម​ធម៌ គឺ​សុខាភិបាល​ហើយ​និង​ជីវភាព​ប្រជាពលរដ្ឋ ។ ក្រោយពី​យើង​ធ្វើ​រឿង​ពេទ្យ​ហ្នឹង​ហើយ នៅ​ថ្ងៃ​១៨ យើង​ចុះ​ទៅ យើង​នឹង​សិក្សា​អំពី​រឿង​ទឹក​ស្អាត» ។

ក្រៅពី​លើកឡើង​បន់ស្រន់​សុំ​ឲ្យ​គណៈកម្មាធិការ UNESCO យល់ព្រម​ទទួល​យក​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ដាក់​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក លោក មឿង សុន បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ថៃ​ប្រគល់​វត្ថុ​បុរាណ​នានា​ដែល​មាន​នៅ​ក្នុង​ប្រាសាទ​ព្រះវិហារ​ពី​មុន​មក​មក​ឲ្យ​ប្រទេស​ខ្មែរ​វិញ តាម​សាលដីកា​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​សម្រេច និង​ត្រៀម​បោះពុម្ព​ផ្សាយ​ឯកសារ​នានា​ចែក​ផ្សាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ភ្ញៀវ​បរទេស​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ជា​របស់​បុព្វបុរស​ខ្មែរ​កសាង​និង​ជា​សម្បត្តិ​ជាតិ​ខ្មែរ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវតែ​ការពារ​និង​ថែរក្សា​ឲ្យ​បាន​គង់វង្ស ។

លោក ជា សូរី ជា​វេជ្ជបណ្ឌិត​និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​របស់​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ បាន​មាន​ប្រសាសន៍​ថា​លោក​មាន​គម្រោង​រៀបចំ​ជា​ក្រុម​វេជ្ជបណ្ឌិត​ស្ម័គ្រចិត្ត​ទៅ​ព្យាបាល​ប្រជាពលរដ្ឋ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​យក​ថ្នាំពេទ្យ​មួយចំនួន​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​និង​កម្លាំង​ទាហាន​យាមកាម​ការពារ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​ផងដែរ ។

លោក ជា សូរី បាន​មាន​ប្រសាសន៍​ថា ៖ «នៅ​លើ​ប្រាសាទ​ព្រះវិហារ​នោះ​មាន​៣២០​គ្រួសារ មាន​ខាង​ទាហាន​ខាង​យោធា​ហ្នឹង​ក៏​យើង​ពិនិត្យ​មើល​ដែរ អ៊ីចឹង​យើង​បាន​ត្រៀម​ថ្នាំ​សម្រាប់​ទៅ​ព្យាបាល​គាត់ ដើម្បី​ចែក​ជូន​គាត់» ។

ការយក​ចិត្ត​ទុក​ដាក់​ចំពោះ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​កើត​មាន​ឡើង​ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​សុំ​ដាក់​ប្រាសាទ​នោះ​ជា​បេតិកភណ្ឌ​ពិភពលោក ហើយ​ដំបូង​រដ្ឋាភិបាល​ថៃ​បាន​គាំទ្រ​តែ​ក្រោយ​មក​បាន​ជំទាស់​វិញ​ដោយសារ​មាន​ការរារាំង​ពី​តុលាការ​រដ្ឋបាល​ថៃ ។

បច្ចុប្បន្ន​នេះ​មាន​គណៈប្រតិភូ​កម្ពុជា​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក សុខ អាន ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កំពុង​ចូលរួម​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ UNESCO នៅ QUEBEC ប្រទេស​កាណាដា ហើយ​តាម​លោក មឿង សុន បាន​ឲ្យ​ដឹង​ថា​ការប្រកាស​លទ្ធផល​របស់​គណៈកម្មាធិការ UNESCO ថា​ព្រះវិហារ​អាច​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​បាន​ឬ​អត់​នោះ​អាច​ដឹង​បាន​នៅ​ថ្ងៃ​ទី​១០ កក្កដា​ខាង​មុខ​នេះ ហើយ​បើ​មាន​ការទទួល​ចូល​បាន លោក​មាន​គម្រោង​រៀបចំ​ជា​បុណ្យ​អបអរ​សាទរ​ទៀត​ផង ៕

ប្រភព៖ http://www.rfa.org/khmer/indepth/NGO-2build-hospital-in-PreahVihear-area-07072008083133.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: