jump to navigation

អង្គការ​២​ត្រៀម​ធ្វើ​បាតុកម្ម​អហិង្សា​តវ៉ា​ពី​បញ្ហា​ប្រាសាទ​ព្រះវិហារ ខែកក្កដា 4, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-03

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២​បាន​ប្រកាស​ត្រៀម​ដឹកនាំ​បាតុកម្ម​អហិង្សា​តវ៉ា​មួយ​ដោយ​មាន​ការហែ​ក្បួន​មនុស្ស​ចំនួន​៣​ពាន់​នាក់​ដើម្បី​ជូន​ញត្តិ​ទៅ​ស្ថានទូត​ថៃ​នៅ​ក្រុង​ភ្នំពេញ ក្រោយ​ពេល​រដ្ឋាភិបាល​ថៃ​បាន​សម្រេច​តាម​តុលាការ​ថៃ​ដក​សេចក្តី​គាំទ្រ​ចំពោះ​ការស្នើ​ដាក់​បញ្ចូល​បា្រសាទ​ព្រះវិហារ​ជា​បេតិភណ្ឌ​ពិភពលោក ។

Photo courtesy of Tharum Bun, http://tharum.info

ទង់ជាតិ​ខ្មែរ​ដោត​លើ​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​និង​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ កក្កដា​នេះ ថា​ការ​ដែល​តំណាង​រាជ​រដ្ឋាភិបាល​បាន​គូស​ផែនទី​ថ្មី​ដើម្បី​ដាក់​ជូន UNESCO ភ្ជាប់​ជាមួយ​ឯកសារ​សុំ​ដាក់​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ​វា​អាច​ឲ្យ​កម្ពុជា​បាត់បង់​ទឹក​ដី​មួយចំនួន ។

លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា ៖ «សាលក្រម​តុលាការ​អន្តរជាតិ​នៅ​ក្រុង​ឡាអេ​នៅ​ឆ្នាំ​១៩៦២ ដែល​ឯកសារ​តម្កល់​នៅ​ទី​ហ្នឹង​ស្រាប់ យើង​គិត​ថា​វា​គ្រប់គ្រាន់​សម្រាប់​ការបញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បេតិកភណ្ឌ​អន្តរជាតិ​នោះ វា​គ្រប់គ្រាន់​ហើយ​យើង​មិន​ចាំបាច់​សុំ​ការគាំទ្រ​ឬ​ការទទួល​ស្គាល់​ពី​ភាគី​ថៃ​នោះ​ទេ»

ទាក់ទង​ជាមួយ​ការរៀបចំ​បាតុកម្ម​អហិង្សា​នោះ​វិញ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​មិន​ទាន់​បាន​កំណត់​ពេលវេលា​និង​ចំនួន​មនុស្ស​នៅ​ឡើយ​ទេ ៖ «យើង​នឹង​ធ្វើការទាមទារ​ដោយ​អហិង្សា ប៉ុន្តែ​យើង​នឹង​តាម​ឃ្លាំមើល​និង​អង្កេត​បើសិន​ជា​ភាគី​ថៃ​នៅតែ​មាន​មហ្ចិចតា​ប៉ុនប៉ង​និង​រំលោភ​បន្ត​បន្ទាប់​មក​ទៀត ក្រុមប្រឹក្សា​ឃ្លាំមើល​និង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​មួយ»

ទាក់ទង​ជាមួយ​ការរៀបចំ​បាតុកម្ម​នេះ​ដែរ​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ​និង​សីលធម៌​សង្គម បាន​និយាយ​ប្រាប់​កាសែត​ក្នុង​ស្រុក​មួយ​ឈ្មោះ​រស្មីកម្ពុជា​ថា លោក​មាន​គម្រោង​រៀបចំ​បាតុកម្ម​មួយ​ដែល​មាន​មនុស្ស​ចំនួន​៣​ពាន់​នាក់​ចូលរួម​ដោយ​ហែ​ជា​ក្បួន​ពី​វិមាន​ឯករាជ្យ​ទៅ​ស្ថានទូត​ថៃ ដើម្បី​ប្រគល់​ញត្តិ​គាំទ្រ​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ។ តែ​មុន​នឹង​រៀបចំ​បាតុកម្ម​នោះ​លោក​នឹង​សុំ​ការអនុញ្ញាត​ពី​សាលា​ក្រុង​ភ្នំពេញ​ជា​មុន​សិន ។

កាលពី​ថ្ងៃ​ទី​២ កក្កដា​កន្លង​មក​នេះ រដ្ឋាភិបាល​ថៃ​បាន​ផ្ញើ​លិខិត​ផ្លូវការ​មួយ​ច្បាប់​មក​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ជា​មោឃៈ​ចំពោះ​សេចក្តី​ប្រកាស​រួម​ថៃ​កម្ពុជា ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​១៨ មិថុនា ថា​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ។ ការសម្រេច​របស់​រដ្ឋាភិបាល​ថៃ​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពេល​តុលាការ​រដ្ឋបាល​របស់​ថៃ​បាន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ថៃ​ព្យួរ​ការប្រកាស​រួម​នោះ ។

កាលពី​ថ្ងៃ​ទី​២ កក្កដា​កន្លង​មក​នេះ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ លោក នុប​ប៉ា​ឌុល បាត់​តា​ម៉ា បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ក្រុង​បាងកក​ប្រកាស​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ថៃ ។

សូម​ជម្រាប​ថា​បច្ចុប្បន្ន​នេះ​ប្រាសាទ​ព្រះវិហារ​ដែល​នៅ​ក្នុង​ដី​ខ្មែរ​នោះ​បាន​បិទ​មិន​ឲ្យ​មាន​ភ្ញៀវ​ទេសចរណ៍​ចេញ​ចូល​មក​ទស្សនា​ប្រាសាទ​ត​ទៅ​ទៀត​ឡើយ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/2NGOs-2protest-about-PreahVihear-issue-07032008081739.html

Advertisements

មតិ»

1. សុខារ័ត្ន - ខែកក្កដា 7, 2008

ពួកអាសៀមឆ្កួតចង់បាន​ ដីខ្មែរ ស្រែកឃ្លានមិនដឹងរឿងអីសោះ ផ្សាភ្ជាប់រឿងប្រាសាទព្រះវិហារ ទៅនឹងនយោបាយ របស់ខ្លួន


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: